Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រ ជាងពីររយគ្រួសារ ក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ដោយ Pothe Thun
06/08/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រ ជាងពីររយគ្រួសារ ក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ លោក ង៉ាន ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និងអាជ្ញាធរស្រុកបន្ទាយស្រី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ២៤៥គ្រួសារ នៅក្នុងឃុំទាំង០៦ របស់ស្រុកបន្ទាយស្រី ដែលផ្ដល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ,មី១កេស , ត្រីខ១យួរ , ទឹកត្រី១យួរ និងប៊ីចេង១កញ្ចប់ ដែលពិធីនេះ បានរៀបចំឡើងក្នុងបរិវេណវត្តសិលាចារ្យបន្ទាយស្រី ក្នុងឃុំខ្នារសណ្ដាយ ។

លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានបញ្ជាក់ថា វិស័យសុខុមាលភាពសង្គម គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៨ របស់មន្ទីរអតីតយុទ្ធជននិងយុវនីតិសម្បទា ដែលត្រូវយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋ ដែលបានរងគ្រោះគ្រប់មុខសញ្ញា ដែលវិស័យសង្គមកិច្ច យកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាជួបការលំបាករបស់បងប្អូន សំខាន់ជនរងគ្រោះ និង ជនងាយរងគ្រោះ ហើយក្នុងឆមាសទី១ក្នុងឆ្នាំ២០២០នេះ ការផ្តល់អំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងបរិភោគ ជូនមនុស្សចាស់ជរា ជនងាយរងគ្រោះ និងជនរងដោយគ្រោះធម្មជាតិនៅក្នុងទូទាំងខេត្តសៀមរាប សរុបចំនួន ១.៥៩១គ្រួសារ ។

លោក ង៉ាន ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម រួមមាន ការគាំពារមនុស្សវ័យចំណាស់ និង ការគាំពារទៅលើសុខុមាលភាពស្ត្រី និងកុមារ ដោយការឧបត្ថម្ភជាសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ សម្រាប់ការពិនិត្យផ្ទៃពោះ និងសម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំ ស្ថិតក្នុងគ្រួសារក្រីក្រ ដែលបានអនុវត្តចាប់ពីដើម ឆ្នាំ២០១៩មកម្លេះ ដូច្នេះក្នុងនាមឯកឧត្តមអភិបាលខេត្ត សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្ដេចតេជោតែងយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលជួបប្រទះនូវភាពក្រីក្រ និង គ្រោះធម្មជាតិផ្សេងៗ ហើយសម្ដេចតេជោ ធ្លាប់បានមានប្រសាសន៍ថា មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសាររង គ្រោះ ដោយអត់អាហារនោះឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ង៉ាន ភិរុណ មានប្រសាសន៍បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ទៀតផងដែរ ក្នុងការផ្តល់គោលរបបគោលនយោបាយជូនដល់គ្រួសារក្រីក្រ និង បងប្អូនជាស្ត្រី និង កម្មការី ដោយទទួលបាននូវបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងទៅពិនិត្យ និង ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និង មណ្ឌលសុខភាព ដោយមិនគិតពីតម្លៃសេវា ដូច្នេះក្នុងឱកាសនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អ ហើយប្រសិនបើមានជំងឺអ្វីកើតឡើង សូមទៅពិនិត្យ និង ព្យាបាលជំងឺនៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុត ឲ្យបានទាន់ពេលវេលា ចៀសវាងទុកយូរ បណ្ដាលឲ្យទៅជាជំងឺធ្ងន់ធ្ងរ ។

ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វើក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ពីបញ្ហានៃជំងឺកូវីត១៩ ដោយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ផង ក្រុមគ្រួសារយើងផង និង សហគមន៍យើងផង ពីសេសត្រូវចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និង អនុវត្តឲ្យបានតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំជាមួយទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។ ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងផងដែរអំពី បញ្ហាមួយប្រភេទទៀតតដែលកំពុងកើតមាននៅក្នុងខេត្តសៀមរាប គឺជំងឺគ្រុនឈីកដោយសារតែបច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាប ចាប់តាំងពីចុងខែកក្កដាមកទល់ពេលនេះ មានអ្នកឆ្លងជាង១០០០ករណីហើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្គាត់ ដោយលុបបំបាត់ប្រភពដង្កូវទឹក ប្រមូលរាល់វត្តុដក់ទឹក ទៅកម្ទេច ឬកប់ចោល កាប់ឆ្ការគម្ពោតព្រៃនៅជុំវិញផ្ទះ កុំគេងនៅទីងងឹតនៅពេលថ្ងៃ ត្រូវគេងក្នុងមុង កុមារ ឬមនុស្សចាស់ត្រូវស្លៀកសម្លៀកបំពាក់វែងៗ ការពារមូលខាំ បើកទ្វារ បង្អួចផ្ទះឱ្យមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដើម្បីដេញមូស ៕

អត្ថបទ និង រូបថត ៖ លោក អ៊ុន ណារាជ្យ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រោះធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 នៅពេលផលិតបានសម្រេច

រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 នៅពេលផលិតបានសម្រេច

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

អភិបាលខេត្តសៀមរាប បញ្ជាក់ថាការបណ្ដុះបណ្ដាលជនបង្គោលដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំកន្លងមក

អភិបាលខេត្តសៀមរាប បញ្ជាក់ថាការបណ្ដុះបណ្ដាលជនបង្គោលដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំកន្លងមក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.