Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ភ្ញៀវទេសចរមានការពេញចិត្ដជាខ្លាំងចំពោះការរៀបចំកំសាន្ដនៅខេត្ដសៀមរាបក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃនេះ

ដោយ Pothe Thun
22/08/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
ភ្ញៀវទេសចរមានការពេញចិត្ដជាខ្លាំងចំពោះការរៀបចំកំសាន្ដនៅខេត្ដសៀមរាបក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃនេះ
135
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ ភ្ញៀវទេសចរជាតិមួយចំនួនបានកោតសរសើរនិងសម្ដែងការពេញចិត្ដចំពោះការរៀបចំកន្លែងកំសាន្ដរបស់អាជ្ញាធរខេត្ដសៀមរាប ដែលពួគគាត់លើកឡើងថា ក្នុងរយៈពេល៥ថ្ងៃនេះ បានធ្វើអោយពួកគាត់មានភាពសប្បាយរីករាយ ព្រោះការរៀបចំនោះ មានការបង្កើតព្រឹត្ដិការណ៍ទេសចរណ៍ មានកម្មវិធីល្អៗច្រើន និង មានសណ្ដាប់ធ្នាប់ បរិស្ថានល្អ ជាពិសេសការទប់ស្កាត់ជំងឺកូវីដ១៩បានល្អប្រសើរ ។

ភ្ញៀវទេសចរណ៍មកពីរាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដផ្សេងៗទៀត ពួកគាត់បានលើកឡើងដូចៗគ្នាកាលពីល្ងាចថ្ងៃទី២០ខែសីហានេះថា ការរៀបចំកន្លែងកំសាន្ដផ្សេងៗនៅខេត្ដសៀមរាប មានប្រជាពលរដ្ឋក៍ដូចភ្ញៀវទេសចរទៅកំសាន្ដយ៉ាងច្រើកុះករ ជាពិសេសការរៀបចំការទប់ស្កាត់ការពារនិងទប់ជំងឺកូវីដ១៩នៅកន្លែងកំសាន្ដនោះ បានល្អប្រសើរ។ពួកគាត់បានបន្ដថា នៅតាមផ្លូវចូលក្នុងពិធីមានការរៀបចំអោយមានកន្លែងលាងដៃនិងសាប៊ូ កន្លែងវាស់កំដៅ បាញ់ទឹកអាកុល និងពាក់ម៉ាសជាដើម។ជាមួយគ្នានោះ នៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប លំអរដោយការតុបតែងភ្លើងចំរុះពណ៌ ការតាំងពិព័រណ៌ផលិតផល និងការរៀបចំទួកកំសាន្ដនៅតាមដឹងស្ទឹងសៀមរាបផងដែរ។ជាងនោះទៅទៀត នៅតាមដងផ្លូវនានាមានសណ្ដាប់ធ្នាប់ល្អ បរិស្ថានស្អាតនិងមានអនាម័យល្អ ។ពួកគាត់លើកឡើងថា ការៀបចំកញ្ចប់ទេសចរណ៍នេះ ផ្ដល់សារៈសំខាន់យ៉ាងច្រើនដល់ប្រជាពលរដ្ឋដូចជាតាមរយៈការលក់ចំណីអាហារ និងទំនិញជាដើម។

សូមជម្រាបថា អាជ្ញាធរខេត្ដសៀមរាប បានជាមួយសភាពសហព័ន្ធយុវជនកម្ពុជា បង្កើតកម្មវិធីសម្រាកសៀមរាប ដើម្បីផ្ដល់ចំណូលសេដ្ឋកិច្ចជូនពលរដ្ឋនៅមូលដ្ឋាន តាមរយៈសក្ដានុពលទេសចរណ៍រួមមាន កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ផ្សារទឹក ផាប់ស្ទ្រីត កម្មវិធីជិះកង់ កម្មវិធីជិះទូកកំសាន្ត កម្មវិធីកីឡាវាយកូនហ្គោល កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ផ្ទាំងទស្សនីយភាពសិល្បៈជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមរបាយកាណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះ មានភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិ ទៅកំសាន្ដនៅខេត្ដនោះ ក្នុងរយៈពេល ០៥ ថ្ងៃមានប្រមាណជិត២០ម៉ឺននាក់(សរុប១៨១.៨៦៨នាក់)ក្នុងនោះភ្ញៀវទេសចរបរទេស ១៨៦៨នាក់ថយចុះ ៩២,៨៥% (ឆ្នាំ២០១៩ មានភ្ញៀវ ២៦.១៤៤ នាក់)ខណៈដែលភ្ញៀវជាតិ មានចំនួនប្រមាណ១៨ម៉ឺននាក់ ៕

អត្ថបទ និង រូបភាព ៖ ឈិត សាវី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុងរយៈពេល ៦ថ្ងៃមកនេះ នៅខេត្តសៀមរាប ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែមានចំនួនច្រើនដដែល

ក្នុងរយៈពេល ៦ថ្ងៃមកនេះ នៅខេត្តសៀមរាប ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែមានចំនួនច្រើនដដែល

ទោះបីប្រទេសកម្ពុជាក៍ដូចជាពិភពលោកមានបញ្ហាដោយជំងឺកូវីដ១៩ក្ដី ប៉ុន្ដែសម្រាប់ការប្រើប្រាស់រថយន្ដម៉ាកនីសាន់ នៅតែមានភាពពេញនិយមសម្រាបប្រជាពលរដ្ឋខ្មែរ

ទោះបីប្រទេសកម្ពុជាក៍ដូចជាពិភពលោកមានបញ្ហាដោយជំងឺកូវីដ១៩ក្ដី ប៉ុន្ដែសម្រាប់ការប្រើប្រាស់រថយន្ដម៉ាកនីសាន់ នៅតែមានភាពពេញនិយមសម្រាបប្រជាពលរដ្ឋខ្មែរ

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជូនជនសង្ស័យ ០៦នាក់ទៅតុលាការជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជូនជនសង្ស័យ ០៦នាក់ទៅតុលាការជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.