Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប

ដោយ Pothe Thun
25/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប
នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ដើម្បីត្រួតពិនិត្យ និង ស្វែងរកដំណោះស្រាយ ទៅលើសំណួរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអណត្តិទី៣ ឆ្នាំ២០១៩ មានចំនួន៣០៧សំណួរ-សំណូមពរ និងត្រូវបានអនុម័តកិច្ចដោយកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ខណៈដែលសំណួរ-សំណូមពរ ចំនួន៨៥ ត្រូវបានដោះស្រាយរួចហើយនោះ ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ គឺដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពនៃដំណោះស្រាយសំណួរ-សំណូមពរដែលនៅសេសសល់ទាំងនោះ ក្នុងនោះគ្រោងនឹងពិភាក្សាដោះស្រាយលើចំនួន៦៤សំណួរ-សំណូមពរ ដើម្បីលុបចេញពីបញ្ចីសេសសល់ និងតាមដានលើ៨០សំណួរសំណូមពរបន្ថែមទៀត ដូច្នេះអាចនិយាយបានថា ការធ្វើបច្ចុប្បន្នភាពនៃដំណោះស្រាយតាមរយៈនៃកិច្ចប្រជុំនេះ សំណួរ-សំណូមពរសរុបចំនួន៣០៧ គឺនៅសល់តែ៧៨ប៉ុណ្ណោះ សម្រាប់កិច្ចប្រជុំលើកក្រោយរបស់គណៈកម្មាធិការបច្ចេកទេសក្រុមប្រឹក្សាខេត្តសៀមរាប។

គួររំលឹកថា កិច្ចប្រជុំនេះបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ តាមរយៈនៃជម្រើសជាអាទិភាពដែលត្រូវបានលើកយកមកពិភាក្សាធ្វើដំណោះស្រាយ ក្នុងនោះគឺទី១ ទាក់ទងទៅនឹងការដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ និង ទី២ គឺការផ្តោតទៅលើដំណោះស្រាយណា ដែលមានឧត្តមភាពលើការងារអភិវឌ្ឍន៍មូលដ្ឋាន ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងក្បួនខ្នាតល្ខោនបាសាក់មហាជន ដល់ប្រធានក្រុមសិល្ប:មកពីភូមិចំនួន១០ ក្នុងខេត្តសៀមរាប

មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងក្បួនខ្នាតល្ខោនបាសាក់មហាជន ដល់ប្រធានក្រុមសិល្ប:មកពីភូមិចំនួន១០ ក្នុងខេត្តសៀមរាប

ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby league គ្រោងនឹងចាប់ផ្ដើមហើយនៅខែកញ្ញានេះ

ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby league គ្រោងនឹងចាប់ផ្ដើមហើយនៅខែកញ្ញានេះ

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថាតម្លៃផលស្រូវឆ្នាំនេះកំពុងបង្ហាញនូវអត្តសញ្ញាណល្អប្រសើរ

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថាតម្លៃផលស្រូវឆ្នាំនេះកំពុងបង្ហាញនូវអត្តសញ្ញាណល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.