Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby league គ្រោងនឹងចាប់ផ្ដើមហើយនៅខែកញ្ញានេះ

ដោយ Pothe Thun
26/08/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby league គ្រោងនឹងចាប់ផ្ដើមហើយនៅខែកញ្ញានេះ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby League លើកដំបូងនៅកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលរៀបចំឡើងដោយ ក្លឹបបាលទាត់សៀមរាបយូណាយធីត នឹងចាប់ផ្ដើមដំណើរការហើយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ។ ដោយការប្រកួត គឺមានរយៈពេល ១២សប្ដាហ៍ ក្នុង១សប្ដាហ៍មានការប្រកួត១ថ្ងៃ ចាប់ពីម៉ោង៤ល្ងាច នៅកីឡាដ្ឋានសៀមរាបយូណាធីតផ្ទាល់តែម្ដង ។

បើតាមលោក ស៊ឹម ម៉េងហៃ អ្នកចាត់ការទូទៅក្លឹបបាលទាត់សៀមរាបយូណាធីត បានបញ្ជាក់ថា ការបង្កើតពាន់រង្វាន់នេះឡើង គឺក្នុងគោលបំណងជំរុញឲ្យកុមារមានចិត្តស្រឡាញ់កីឡាតាំងពីតូច ចេះទំនាក់ទំនង សហការគ្នាទៅវិញទៅមក និងមានសុខភាពល្អ ហើយការប្រកួតនេះដែរ គឺផ្ដោតសំខាន់ទៅលើប្អូនៗដែលមានអាយុក្រោម ០៩ឆ្នាំ ដោយក្នុងនោះយើងបែងចែកជា ៣កម្រិតរួមមាន៖ កម្រិតអាយុក្រោម ០៥ឆ្នាំ, កម្រិតអាយុក្រោ ០៧ឆ្នាំ និងកម្រិតក្រោម ០៩ឆ្នាំ ហើយពួកគាត់ត្រូវធ្វើការប្រកួតផ្លាស់ប្តូរគ្នាទៅវិញទៅមកដើម្បីសន្សំពិន្ទុ ។

អ្នកចាត់ការទូទៅក្លឹបរូបនេះបន្ថែមថា ក្រោយការប្រកួត កុមារទាំងអស់នឹងទទួលបាននូវបទពិសោធន៍ល្អៗ ការសហការ ទំនាក់ទំនងគ្នាល្អ ជាពិសេសពួកគាត់នឹងទទួលបានបច្ចេកទេសនៃការលេងបាលទាត់មួយចំនួនពីគ្រូជំនាញ សម្រាប់ធ្វើជាដើមទុនក្នុងការប្រកួតប្រជែងនៅថ្ងៃក្រោយរបស់ពួកគាត់ ។ ក្នុងនោះដែរលោកក៏បានសំណូមពរ ដល់អាណាព្យាបាលទាំងអស់ សូមជមរុញឲ្យកូនៗរបស់ពួកគាត់ចូលរួមលេងកីឡាឲ្យបានច្រើន ជាពិសេសចូលរួមជាមួយការប្រកួតនេះទាំងអស់គ្នា ព្រោះការលេងកីឡាអាចធ្វើឲ្យពួកគាត់មានសុខភាពល្អ ទំនាក់ទំនង និងសហការល្អផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថាតម្លៃផលស្រូវឆ្នាំនេះកំពុងបង្ហាញនូវអត្តសញ្ញាណល្អប្រសើរ

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថាតម្លៃផលស្រូវឆ្នាំនេះកំពុងបង្ហាញនូវអត្តសញ្ញាណល្អប្រសើរ

សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩

សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩

យុវសិស្សស័្មគ្រចិត្តស្រុកស្រីស្នំ បើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍

យុវសិស្សស័្មគ្រចិត្តស្រុកស្រីស្នំ បើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.