Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងក្បួនខ្នាតល្ខោនបាសាក់មហាជន ដល់ប្រធានក្រុមសិល្ប:មកពីភូមិចំនួន១០ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
25/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងក្បួនខ្នាតល្ខោនបាសាក់មហាជន ដល់ប្រធានក្រុមសិល្ប:មកពីភូមិចំនួន១០ ក្នុងខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងក្បួនខ្នាតល្ខោនបាសាក់មហាជន នៅសាលាវិចិត្រសិល្ប:ភូមិភាគខេត្តសៀមរាប ដែលមានរយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ជូនដល់ប្រធានក្រុមសិល្ប:ចំនួន ១០នាក់ ដែលមកពីភូមិចំនួន១០ ក្នុងស្រុកនានានៃខេត្តសៀមរាប ដោយមានគ្រូបង្គោល និងមន្ត្រីបុគ្គលិក សិល្បករ សិល្បការិនីប្រមាណជាង១០០នាក់បានចូលរួមផងដែរ ។

លោក មួន សុភាព ប្រធានប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បានបង្ហាញថា នៅខេត្តផ្សេងៗទៀត មិនមានឱកាសច្រើនសម្រាប់សិក្សារៀនសូត្របន្ថែមដូចសិល្បករ សិល្បការិនីនៅខេត្តសៀមរាបនោះឡើយ ដោយសារខេត្តទាំងនោះពុំសូវមានកម្មវិធីច្រើនដូចនៅខេត្តសៀមរាប ដូច្នេះហើយទើបលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានយកចិត្តទុកដាក់យ៉ាងខ្លាំង និង ជំរុញលើកស្ទួយវិស័យសិល្ប:នៅខេត្តសៀមរាប ដោយធ្វើយ៉ាងណាឲ្យមានឱកាសដល់សិល្បករ សិល្បការិនីនៅក្នុងខេត្តនេះ ទទួលបាននូវវគ្គបណ្តុះបណ្តាលផ្នែកសិល្ប:ជារៀងរាល់ឆ្នាំ គឺក្នុងមួយឆ្នាំយ៉ាងតិចម្តងដែរ។

លោក មួន សុភាព មានប្រសាសន៍ទៀតថា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺចង់ឲ្យសិល្បករ សិល្បការិនីនៅក្នុងខេត្តទាំងអស់គ្នា បានទទួលនូវការផ្លាស់ប្តូរបទពិសោធន៍ថ្មីៗរវាងគ្នានិងគ្នា មានទំនាកទំនងគ្នាបានល្អ កាន់តែជិតស្និទ្ធថែមទៀត គឹបានចែករំលែកនៅបទពិសោធន៍ពាក់ព័ន្ធនឹងផ្នែកសិល្ប: នេះ ដើម្បីរកភាពរីកចម្រើន ខណៈដែលពីមុនមកសិល្បករ សិល្បការិនីនៅតាមស្រុកនិមួយៗ ពុំសូវបានជួបជុំប្រាស្រ័យទាក់ទងគ្នាឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោក ប៉ុក ឌីរ៉ាម៉ា អនុប្រធានការិយាល័យបណ្តុះបណ្តាល នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាគ្រូបង្គោល បានឲ្យដឹងថា ចំពោះល្ខោនបាសាក់មហាជននេះ មិនមែនចេះតែសម្តែងលេងៗ ធ្វើឲ្យតែបានៗ ឲ្យគេមើលនោះទេ គឹវាមានក្បួនខ្នាតរបស់វាទើបអាចសម្តែងបានល្អ ហើយល្ខោនបាសាក់មហាជននេះ វាមានក្បួនខ្នាតច្រើនយ៉ាងរហូតដល់ទៅ១០ក្បួនឯណោះ ដែលនៅក្នុងពេលនេះ គឺលើកយកតែពីរបីក្បួនប៉ុណ្ណោះ ដើម្បីបង្ហាញជូនដល់ប្អូនៗប្រធានក្រុមសិល្ប:មកពីតាមបណ្តាស្រុកមួយចំនួននៅក្នុងខេត្តសៀមរាប ជារួមមាន៖ ក្បាច់សម្តែងចាប់រុយ , ក្បាច់សម្តែងទៅដើររកអុស និងក្បាច់សម្តែងហៅទូកឲ្យចម្លងជាដើម។

លោក ប៉ុក ឌីរ៉ាម៉ា បានបញ្ជាក់ទៀតថា តាមរយៈនៃវគ្គបណ្តុះបណ្តាលនេះ រំពឹងថាប្រធានក្រុមសិល្ប:មហាជនទាំងអស់ នឹងបានយល់ដឹងបន្ថែមទៀតលើក្បាច់សម្តែង ដែលជាមូលដ្ឋានធ្វើឲ្យទម្រង់ល្ខោនបាសាក់របស់យើង ទទួលបានការគាំទ្រកាន់តែច្រើនឡើងថែមទៀត ពីសំណាក់ប្រជាពលរដ្ឋខ្មែរយើង ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby league គ្រោងនឹងចាប់ផ្ដើមហើយនៅខែកញ្ញានេះ

ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby league គ្រោងនឹងចាប់ផ្ដើមហើយនៅខែកញ្ញានេះ

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថាតម្លៃផលស្រូវឆ្នាំនេះកំពុងបង្ហាញនូវអត្តសញ្ញាណល្អប្រសើរ

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថាតម្លៃផលស្រូវឆ្នាំនេះកំពុងបង្ហាញនូវអត្តសញ្ញាណល្អប្រសើរ

សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩

សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.