Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ចម្លាក់ជាបន្ទប់គេង មានគ្រែ មានតុកៅអី ដោយការជីកដីនៅព្រៃសហគមន៍គោកតឹង ក្នុងស្រុកសូទ្រនិគម កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅភូមិក្បែរៗនោះ

ដោយ Pothe Thun
02/09/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
129
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចម្លាក់ដី ដោយសារការជីកទៅក្នុងដី ដែលរំលេចដោយការសូន្យរូប និងឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង ស្ថិតនៅក្នុងភូមិគោកតឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកសាងឡើងដោយយុវជនពីរនាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលរស់នៅភូមិក្បែរៗ ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ ។

បើតាមប្រសាសន៍របស់លោក ពាញ ស៊ីថា ជាអ្នករចនានិងដឹកនាំកែច្នៃរូប បានឲ្យដឹងថា តាមពិតលោកពុំមែនជាវិចិត្រករ និងធ្លាប់សិក្សាពីផ្នែកចម្លាក់អីទេ ប៉ុន្តែការច្នៃប្រឌិតនិងឆ្លាក់រូបភាពទាំងនេះ គឺចេះតពីការសង្កេតពីគ្នាទៅវិញទៅមក បូករួមជាមួយការច្នៃប្រឌិតបង្កើតគំនិតថ្មីៗបន្ថែមខ្លួនឯងផង ទើបលេចចេញជាសមិទ្ឋផលរូបភាពនេះឡើង ហើយ បច្ចេកទេសនៃការកែច្នៃនេះ គឺកើតឡើងពីកម្លាំងមនុស្សសុទ្ឋសាធ ដោយប្រើឧបករណ៍សាមញ្ញៗសម្រាប់ជីកកាយដីដោយផ្ទាល់ដៃនៃកម្លាំងពលកម្មចំនួន៩នាក់ ក្នុងមួយថ្ងៃទទួលបានការឧបត្ថម្ភជាប្រចាំចំនួន២៥.០០០រៀល ដោយចែកចេញជាពីរក្រុម ក្នុងនោះអ្នកខ្លះធ្វើការជាមួយយូរហើយ គាត់អាចជួយលើកិច្ចការចិតក្បាច់ អាចជំនួសដៃជើងមេក្រុមម្តងម្កាលបាន តែទំរាំនឹងគាត់ចេះអាចធ្វើបានត្រូវប្រើពេលពន្យល់ប្រាប់រាប់ខែទើបគាត់ចេះធ្វើបាន ហើយការធ្វើនេះ គឺពុំបានប្រើប្រាស់គ្រឿងម៉ាស៊ីន ឬឧបករណ៍ទំនើបអ្វីឡើយ ប៉ុន្តែចម្លាក់ទាំងអស់នេះ មិនធន់នឹងការប៉ះទឹកឡើយ ។

លោក ពាញ ស៊ីថា បានបញ្ជាក់ទៀតថា ដំបូងឡើយការរចនានិងកែច្នៃរូបភាពទាំងនេះឡើង គឺដើម្បីអាជីវកម្មក្នុងប្រព័ន្ឋយូធ្យូប ដែលធ្វើបានពីរបីឆ្នាំមកហើយ ប៉ុន្តែក្រោយពីស្នាដៃនេះបានផ្សព្វផ្សាយទៅក្រៅ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនជាតិនិងអន្តរជាតិសម្តែងពេញចិត្ត គាំទ្រ និងសរសើរនូវសមិទ្ឋផលទាំងនេះថាពិតជាស្អាត រស់រវើកដូចរូបពិតៗ ដែលគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែគួរឱ្យស្តាយ ដោយសារតែលោកសុំដីគេបណ្តោះអាសន្នសម្រាប់រចនារូបភាពផ្សេងៗដើម្បីថតនិងចងក្រងជា៝ឯកសារបញ្ជូលទៅក្នុងកម្មវិធីយូធ្យូប ក្រោយពេលថតនិងរៀបចំកាត់តរួចត្រូវលុបដីឱ្យស្អាតទុកជូនម្ចាស់ដើមវិញ ហេតុនេះមិនច្បាស់ថាតើរូបភាពដែលបានរចនាហើយអាចរក្សាទុកឱ្យបងប្អូនអ្នកទេសចរជាតិនិងអន្តរជាតិបានមើលយូរតទៅទៀតឬយ៉ាងណានោះទេ អ្វីដែលពួកខ្ញុំអាចធ្វើបានគឺ អភិវឌ្ឍ កែច្នៃ បង្កើតរបកគំហើញថ្មី និងការពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើននិងល្អជាងមុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការបញ្ជាក់របស់លោក តាន់ ម៉ូលី ដែលជាអ្នករចនារូបភាពដែរនោះ បានអះអាងថា យើងទាំងពីរនាក់ធ្លាប់ធ្វើកិច្ចការរបៀបនេះពីរបីឆ្នាំរួចមកហើយ គ្រាន់តែផ្លាស់ប្តូរទីតាំងពីស្រុកឬពីឃុំមួយទៅឃុំមួយផ្សេងទៀត អាស្រ័យទៅលើស្ថានភាពដីដែលអំណោយផលសម្រាប់ការរចនារូបភាពឡើង មានរូបភាពជាផ្ទះសត្វ ផ្ទះមនុស្សនៅលើដី ផ្ទះនៅក្រោមដី ជាដើម ព្រោះការកែច្នៃរូបភាពនេះវាខុសគេ ត្រូវការដីប្រភេទដីឥដ្ឋ មិនមានល្បាយខ្សាច់ឬថ្មទើបអាចរចនាឆ្លាក់ចេញជារូបភាពបានរស់រវើកនិងជាប់បានយូរ ហើយក្នុងមួយរណ្តៅៗគឺត្រូវចំណាយពេលពីមួយខែទៅ២ខែទើបអាចរួចរាល់ និងត្រូវការកម្លាំងពលកម្មពី៤ទៅ៩នាក់ ដើម្បីជីកឆ្វៀលដីឱ្យចេញជាទ្រង់ទ្រាយទៅតាមគម្រោងផែនការខុសៗគ្នា ហើយរូបភាពទាំងអស់មានច្រើនទំរង់ រូបខ្លះរចនាឡើងតាមទំរង់ចម្លាក់សិល្បៈបរទេសខ្លះ ទំរង់បែបចម្លាក់សិល្បៈខ្មែរខ្លះ មានបុរាណមានសម័យ ទៅតាមការរិះគិតចង់បានធ្វើយ៉ាងណាសំដៅទាក់ទាញអ្នកចូលមើលប្រព័ន្ឋយូធ្យូបឱ្យបានច្រើន។

លោក តាន់ ម៉ូលី បានបញ្ជាក់ទៀតថា មហាជនទាំងគ្រហស្ថនិងព្រះសង្ឃដែលស្រឡាញ់វិស័យសិល្បៈ ដែលបានមកទស្សនានៅទីនេះ ក៏បានសម្ដែងការសោកស្តាយចំពោះស្នាដៃដែលខិតខំបង្កើតឡើង នៅពេលដែលពួកគាត់ដឹងថា កសាងរចនាបានរូបភាពដ៍រស់រវើក ត្រូវបានធ្វើការលុបទៅវិញ ដោយពួកគាត់សំណូមពរគួរតែទុកសម្រាប់ជួយវិស័យទេសចរណ៍ក្នុងស្រុកនេះ ព្រោះថា ទីតាំងនេះនៅមិនឆ្ងាយពីគ្នា នៃសហគមន៍ទេសចរណ៍ព្រៃកោងកាងទឹកសាប ដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ ។

ពាក់ព័ន្ធនឹងចម្លាក់ដីនេះដែរ លោក ធៀង ណារិទ្ឋ សមាជិកក្រុមប្រឹក្សាឃុំចាន់ស បានសម្ដែងនូវគាំទ្រចំពោះសកម្មភាពរបស់យុវជនទាំងពីរ ក្នុងការរចនានិងបង្កើតនូវរូបភាពសិល្បៈប្លែកៗនេះឡើង គឺពិតជាបង្ហាញពីសមត្ថភាពស្នាដៃកូនខ្មែរចំពោះសិល្បៈចម្លាក់ កើតឡើងដោយទេពកោសល្យច្នៃប្រឌិត និងក៏ជាការជួយដល់ប្រជាពលរដ្ឋមួយចំនួតូចក្នុងមូលដ្ឋានឱ្យមានការងារធ្វើ ទទួលបានប្រាក់កម្រៃចៀសវាងការធ្វើចំណាកស្រុករកការងារធ្វើ ដូច្នេះក្នុងនាមសមាជិកក្រុមប្រឹក្សាឃុំ លោកសន្យាថានឹងជួយសហការសម្របសម្រួលបង្កការងាយស្រួលដល់ក្រុមការងារគាត់ ក៍ដូចជាអ្នកទេសចរដែលមកកាន់ទីនេះ ដោយផ្តល់កម្លាំងប្រជាការពារឱ្យជួយការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈតាមគោលដៅនៅទីនេះ និងជួយរៀបចំណតរថយន្តចំណតម៉ូតូដើម្បីយកថវិកាចែកជូនកម្លំាងការពារនៅទីនេះ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ចម្លាក់ដី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប បង្ហាញថា ស្ត្រីផ្ទុកមេរោគអេដស៍៣នាក់ ទើបសម្រាលកូន ពុំមានចម្លងមេរោគអេដស៍ដល់ទារកឡើយ

ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប បង្ហាញថា ស្ត្រីផ្ទុកមេរោគអេដស៍៣នាក់ ទើបសម្រាលកូន ពុំមានចម្លងមេរោគអេដស៍ដល់ទារកឡើយ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី១ក្នុងចំណោម៧វេន នៅទីអារាមក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី១ក្នុងចំណោម៧វេន នៅទីអារាមក្នុងក្រុងសៀមរាប

ព្រះសង្ឃគង់នៅវត្តស្វាយរមៀត បង្ហាញពីការអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

ព្រះសង្ឃគង់នៅវត្តស្វាយរមៀត បង្ហាញពីការអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.