Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាសប្បុរសធម៌២៥,០០០ដុល្លារ ឧបត្ថម្ភមន្ទីរពេទ្យជ័យវរ្ម័នទី៧

ដោយ Pothe Thun
04/09/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាសប្បុរសធម៌២៥,០០០ដុល្លារ ឧបត្ថម្ភមន្ទីរពេទ្យជ័យវរ្ម័នទី៧
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បាននាំយកថវិកាសប្បុរសធម៌ ចំនួន២៥,០០០ដុល្លារ ឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ឬហៅថា មន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងក្រុងសៀមរាប សម្រាប់ទ្រទ្រង់ការព្យាបាល និងថែរក្សាសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ដោយមិនគិតថ្លៃ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង ជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានប្រសាសន៍ថា៖ ដោយសារវិបត្តិនៃជំងឺកូវី១៩ សម្រាប់ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ពុំអាចប្រារព្ឋពិធីទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហមលើកទី១៥៧ ដែលជាឱកាសគៀងគរមូលនិធិសប្បុរសធម៌បានទូលំទូលាយឡើយ។ ទោះបីស្ថិតក្នុងវិបត្តិនេះក្ដី ក៏ថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បន្តខិតខំស្វែងរកថវិកា ដើម្បីចូលរួមចំណែកគាំទ្រ ដល់មន្ទីរពេទ្យមួយនេះ ក្នុងការព្យាបាលកុមារកម្ពុជា ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគាំទ្រដល់សម្ដេច ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ដ្រី និងកុមារផងដែរ។

លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា ដោយមានកិច្ចសហការល្អរវាង រដ្ឋបាលខេត្ត សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត អាជ្ញាធរជាតិអប្សរា និងវិស័យឯកជននានា បានធ្វើឲ្យកម្មវិធីជិះកង់សប្បុរធម៌ អំឡុងកម្មវិធី សម្រាកសៀមរាប មានការគាំទ្រយ៉ាងច្រើនកុះករ និងបានប្រមូលថវិកា មកប្រគល់ជូនមន្ទីរពេទ្យ នាពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ជួសមុខឲ្យ មូលនិធិគន្ធបុប្ផាស្វីស អគ្កនាយក ប្រធានមន្ទិរពេទ្យជ័យវ្ម័នទី៧ និង តំណាងឲ្យបុគ្គលិកទាំងអស់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង អរគុណដល់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និងលោកជំទាវអនុប្រធាន ព្រមទាំងសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទាំងអស់ ដែលតែងតែបានជួយគាំទ្រ និង សម្រួលគ្រប់កាលៈទេសៈទាំងអស់ដល់មន្ទីរពេទ្យនេះ និង ជាពិសេស សកម្មភាពមនុស្សធម៌ ដែលមិនអាចកាត់ថ្លៃបាន របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: មន្ទីរពេទ្យជ័យវរ្ម័នទី៧សាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីក្រសួងកសិកម្ម ណែនាំដល់ប្រជាកសិករសូមឲ្យងាកមកជ្រើសរើសពូជស្រូវសុទ្ឋល្អដែលមានប្រភពច្បាស់លាស់ ពិសេសពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវប្រភេទថ្មី

មន្ត្រីក្រសួងកសិកម្ម ណែនាំដល់ប្រជាកសិករសូមឲ្យងាកមកជ្រើសរើសពូជស្រូវសុទ្ឋល្អដែលមានប្រភពច្បាស់លាស់ ពិសេសពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវប្រភេទថ្មី

រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប

ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង

ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.