Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីក្រសួងកសិកម្ម ណែនាំដល់ប្រជាកសិករសូមឲ្យងាកមកជ្រើសរើសពូជស្រូវសុទ្ឋល្អដែលមានប្រភពច្បាស់លាស់ ពិសេសពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវប្រភេទថ្មី

ដោយ Pothe Thun
04/09/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ត្រីក្រសួងកសិកម្ម ណែនាំដល់ប្រជាកសិករសូមឲ្យងាកមកជ្រើសរើសពូជស្រូវសុទ្ឋល្អដែលមានប្រភពច្បាស់លាស់ ពិសេសពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវប្រភេទថ្មី
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ពូជស្រូវសែនក្រអូប០១ ជាប្រភេទពូជស្រូវថ្មីដែលទើបតែបញ្ចេញដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០១៩ដោយក្រសួងកសិកម្ម ក្រោយពីទទួលបានការបន្សុទ្ឋពីវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍកសិកម្មកម្ពុជា ដែលប្រភេទពូជមិនប្រកាន់រដូវ មានទិន្នផលខ្ពស់មានលក្ខណៈស្តង់ដារទៅតាមតម្រូវការទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស ដូច្នេះប្រជាកសិករ គួរតែងាកមកជ្រើសរើសយកពូជស្រូវសែនក្រអូប០១ នេះ ។

លោកបណ្ឌិត គង់ គា បានបញ្ជាក់ទៀតថា គោលបំណងសំខាន់របស់ក្រសួងកសិកម្ម គឺចង់ឃើញនិងចង់បានការងាកចេញពីទម្លាប់ចាស់របស់ប្រជាកសិករ ដែលប្រើប្រាស់ពូជមិនសុទ្ឋល្អ គ្មានប្រភព និង ដោយជឿតាមគ្នីគ្នាដែលពុំមានបទពិសោធន៍បច្ចេកទេសក្នុងការសម្រិតសម្រាំងពូជ ឱ្យងាកមករកពូជស្រូវសុទ្ឋល្អ ដូចជាប្រភេទពូជស្រូវសែនក្រអូប០១នេះជាដើម ខណៈដែលឆ្នាំមុនៗ យើងមានស្រូវផ្ការំដួលដែលជាពូជស្រូវប្រកាន់រដូវ យើងធ្វើបានតែម្តងក្នុងមួយឆ្នាំ ខុសពីពូជស្រូវសែនក្រអូប០១ ដែលយើងអាចដាំពេលណាក៏បាន ហើយរយៈពេលដាំដុះនិងទទួលផល ចំនួន១០៥ថ្ងៃ មិនប្រកាន់រដូវឡើយ ដែលវាមានរស់ជាតិឆ្ងាញ់ បាយទន់ក្លិនក្រអូប ពិសេសអង្គរប្រភេទពូជស្រូវនេះ កំពុងមានតម្រូវការខ្ពស់ចំពោះទីផ្សារនៅអឹរ៉ប និងនៅប្រទេសចិន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកបណ្ឌិត គង់ គា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចូលរួមក្នុងកម្មវិធីស្រែបង្ហាញ ជូនដល់ប្រជាសហគមន៍ និងប្រជាកសិករ នៅឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប ដោយមានការគាំទ្រពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្ត្រាលី ហៅកាត់ថា CAVAK នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។

បើតាមប្រសាសន៍របស់លោក ទា គឹមសុទ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ការរៀបចំកម្មវិធីស្រែបង្ហាញនេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ប្រភេទពូជស្រូវសែនក្រអូប០១ឱ្យបានទូលំទូលាយដល់ប្រជាកសិករ ក្រុមផលិតគ្រាប់ពូជស្រូវ សហគមន៍កសិកម្ម អ្នកប្រមូលទិញស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីនកីនស្រូវ និងភាគីពាក់ព័ន្ឋសំខាន់ៗដែលទាក់ទងទៅនឹងខ្សែសង្វាក់ផលិតកម្មស្រូវ អង្ករនៅកម្ពុជា ដូច្នេះតាមរយៈនេះ សូមឲ្យប្រជាកសិករនៅខេត្តសៀមរាប កែទម្លាប់ក្នុងការប្រើប្រាស់ពូជដែលមានប្រភពមិនច្បាស់លាស់ និងពូជមិនសុទ្ឋល្អ ងាកមកជ្រើសរើសពូជស្រូវដែលមានប្រភពច្បាស់លាស់និង ពូជសុទ្ឋល្អ ដើម្បីឱ្យការបង្កបង្កើនផលរបស់បងប្អូនទទួលបានទិន្នផលខ្ពស់ និងមានតម្លៃល្អនៅលើទីផ្សារ ។

លោក កង ប៊ុនធឿន ជាម្ចាស់ស្រែបង្ហាញនៅភូមិរកាយារ ឃុំសំរោងយារ បានឲ្យដឹងថា ពូជស្រូវសែនក្រអូប០១នេះ ពិតជាល្អពិតប្រាកដមែន ហើយវាខុសប្លែកពីពូជដែលលោកធ្លាប់ប្រើមុនៗ ព្រោះពូជសែនក្រអូបនេះ មានទិន្នផលខ្ពស់ខុសពីមុន ទោះជាមិនទាន់ច្រូតកាត់អស់មែន តែយើងអាចប៉ាន់ប្រមាណស្រូវនៅក្នុងស្រែបាន ដូច្នេះបងប្អូនប្រជាកសិករគួរតែជ្រើសរើសយកពូជស្រូវសែនក្រអូប០១នេះ ប៉ុន្តែសំខាន់ គឺត្រូវព្យាយាម ពិនិត្យមើលទឹក ដាក់ជី ដកស្មៅ មើលសត្វល្អិត ត្រួតពិនិត្យនិងដកចេញដើមស្រូវចំឡែកៗចេញ ដើម្បីការពារកំលាយពូជស្រូវ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ក្រសួង​កសិកម្ម​ស្រូវពូជ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប

ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង

ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង

តំណាងក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាំយកថវិកាជាង១៧ម៉ឺនដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប

តំណាងក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាំយកថវិកាជាង១៧ម៉ឺនដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.