Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៤គ្រួសារក្នុងឃុំបាគងទទួលបានជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាពីចៅអធិការវត្តប្រាសាទលលៃ

ដោយ Pothe Thun
14/09/2020
នៅក្នុង សាសនា និង មនុស្សធម៌
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤៤គ្រួសារមកពី៦ភូមិ ក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួន ពីចៅអធិការវត្តប្រាសាទលលៃ។ ដែលពិធីនេះរៀបចំធ្វើឡើងនៅវត្តប្រាសាទលលៃ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ។

ប្រជាពលរដ្ឋទាំង ៤៤គ្រួសារនោះ ក្នុងមួយគ្រួសារៗទទួលបាន: អង្ករ ២៥គីឡូ, មី១៥កញ្ចប់ ចានស្រាក់១ឈុត, ធុងទឹកកក ឬបំពង់ទឹកក្តៅ១ឈុត, ឆ្នាំងខ្ទះ វែកឆា ចង្អើរ, ប៊ីចេង ១កញ្ចប់, អំបិល ១គ.ក្រ, ទឹកដោះគោ ១កំប៉ុង, ស្ករស១គ.ក្រ , ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប និងថវិកា៤០,០០០៛។ សរុបថវិកាចំណាយ ចំនួនជាង ២,២០០ដុល្លារ ។ ថវិកាទាំងនេះបានមកពីការចូលរួមរបស់សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយនៅក្នុងប្រទេស, មួយផ្នែកទទួលបានពីសប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី និងថវិកាផ្ទាល់ព្រះអង្គចៅអធិការវត្ត ដើម្បីបំពេញបន្ថែមបង្គ្រប់ឱ្យបានស្មើៗគ្នា ។

ព្រះគ្រូរតនវិសុទ្ឋិបញ្ញា មុត្ត វិបុល ព្រះចៅអធិការវត្តលលៃ មានថេរដីកាថា នេះមិនមែនជាលើកទី១ទេ ដែលព្រះអង្គបានបរិច្ចាកចែករំលែកទៅតាមលទ្ឋភាពដែលមាន ដើម្បីជួយសម្រាលទុក្ខលំបាកដល់គ្រួសារ ដែលមានជីវភាពខ្វះខាត។ ថ្វីត្បិតព្រះសង្ឃពុំមានធនធានថវិកាផ្ទាល់ខ្លួនរស់គង់នៅដោយពឹងអាស្រ័យ លើប្រជាពុទ្ឋបរិស័ទក្តី តែដោយសារមានបំណងអនុគ្រោះដល់ញាតិញោមពុទ្ឋបរិស័ទកំពុងខ្វះខាត ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនារំលែកការលំបាករវាងព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទ នេះបញ្ជាក់ឱ្យឃើញពីស្មារតីរួមសាមគ្គី ជួយទុក្ខធុរៈគ្នាទៅវិញក្នុងគ្រាលំបាក ជាពិសេសក្នុងអំឡុងជំងឺឆ្លងជាសកលនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យគ្រួសារបងប្អូនខ្លះជួបនូវបញ្ហាជីវភាពដោយសារបាត់បង់ការងារ មិនអាចរកចំណូលប្រចាំថ្ងៃជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026
ប្រតិភូមន្ត្រីសង្ឃនិមន្តសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនវីរកងទ័ព នៅមន្ទីរពេទ្យយោធភូមិភាគទី៤

ប្រតិភូមន្ត្រីសង្ឃនិមន្តសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនវីរកងទ័ព នៅមន្ទីរពេទ្យយោធភូមិភាគទី៤

26/01/2026

ក្នុងឱកាសនោះដែរព្រះគ្រូរតនវិសុទ្ឋិបញ្ញា មុត្ត វិបុល ក៏បានធ្វើការក្រើនរំលឹក និងអប់រំបន្ថែមដល់ប្រជាពុទ្ឋបរិស័ទ ឲ្យបានយល់ដឹង និងប្រុងប្រយ័ត្ននូវជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់ទៅណាឆ្ងាយនោះឡើយ។ ហេតុនេះយើងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវនាំគ្នាអនុវត្តឱ្យបាន តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កើនការបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១-៩ក្នុងសហគមន៍។ ត្រូវមានម៉ាស់ពាក់នៅពេលចូលទីចំណោមមនុស្សច្រើន ត្រូវលាងសំអាតដៃជាមួយសាប៊ូ ជេលឬអាល់ និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមឱ្យបានត្រឹមត្រូវ ។

ថ្លែងសំណេះ សំណាលក្នុងឱកាសនោះ លោក សឹម សម្បត្តិ អធិការនៃអធិការដ្ឋានស្រុកប្រាសាទបាគង ក្នុងនាមសប្បុរសជន ដែលបានចូលរួមបរិច្ចាកថវិកាចំនួន១០០ដុល្លារក្នុងពិធីដែរនោះ បានសម្តែងនូវទឹកចិត្តកោតសរសើរព្រះចៅអធិការវត្តលលៃដែលតែងតែបានខិតខំកៀរគររកថវិកាពីសប្បុរសជនជិតឆ្ងាយយកមកជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះជាញឹកញាប់ ទោះតិចក្តីច្រើនក្តីទៅតាមលទ្ឋភាព ។

លោកក៏បានជំរុញដល់អាជ្ញាធរភូមិឃុំ និងកម្លាំងមានសមត្ថកិច្ចក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះទាំងអស់ សូមចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសចូលរួមទប់ស្កាត់ ការបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងណែនាំ និងអប់រំកូនចៅរបស់ខ្លួននៅឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវានាំឱ្យខូចសុខភាព និងបំផ្លាញអនាគតអ្នកប្រើប្រាស់ ដល់គ្រួសារបងប្អូនមិត្តភក្តិ និងសង្គមជាតិផងដែរ។ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានជាប្រចាំ និងសូមខិតខំដាំដំណាំរួមផ្សំបន្ថែម និងធ្វើស្រែចំការ ដើម្បីលំនឹងជីវភាពសេដ្ឋកិច្ចគ្រួសារ។ ត្រូវថែទាំសុខភាព សំអាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា បំផ្លាញចោលសំបកកំប៉ុង និងសំបកកង់ឡានចាស់ៗ ដើម្បីបំបាត់ប្រភពនៃមូសដែលនាំឱ្យកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងគ្រុនឈិក ៕

អត្ថបទ និងរូបភាព៖ លោកយូ វង្ស
កែសម្រួល៖ លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រាសាទគោកចក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រាសាទគោកចក

កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបញ្ជូនខ្លួនស្រ្តីជាជនសង្ស័យម្នាក់ទៅកាន់តុលាការ ពីបទលួចដោះក្រវិលក្មេងៗជាច្រើននាក់ក្នុងខេត្តសៀមរាប

កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបញ្ជូនខ្លួនស្រ្តីជាជនសង្ស័យម្នាក់ទៅកាន់តុលាការ ពីបទលួចដោះក្រវិលក្មេងៗជាច្រើននាក់ក្នុងខេត្តសៀមរាប

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្នុងស្រុកអង្គរធំ

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្នុងស្រុកអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.