Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

 សិក្ខាកាមចំនួន ១២០នាក់ ទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមពីអាជ្ញាធរជាតិអប្សរា

ដោយ Pothe Thun
07/10/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
 សិក្ខាកាមចំនួន ១២០នាក់ ទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមពីអាជ្ញាធរជាតិអប្សរា
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់សិក្ខាកាមចំនួន១២០នាក់ មកពីនាយក ដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាន។ វគ្គបណ្តុះបណ្តាលនេះដែរមានរយៈពេល១ខែ ចាប់ពីខែតុលា ដល់ខែវិចិ្ឆកា ឆ្នាំ២០២០ វគ្គបណ្តុះបណ្ដាលនេះក៏មានមន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជាខេត្ត និងគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមជំនាន់ទី១ នៃអាជ្ញាធរជាតិអប្សរាដែលជាគ្រូបង្គោលផងដែរ។

កញ្ញា ហ៊រ រិទ្ធារី ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ បានឲ្យដឹងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់សិក្ខាកាមទាំង១២០នាក់នៅពេលនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹង និងកសាងសមត្ថភាពបុគ្គលិក ភ្នាក់ងារ និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញការងារនៅតាមការដ្ឋាន តំបន់ប្រាសាទ និងក្នុងព្រៃ ដើម្បីបង្ការនិងសង្គ្រោះភ្ញៀវទេសចរ មនុស្សជុំវិញខ្លួនពីគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចនឹងកើតមានឡើងនៅពេលបំពេញការងារ។

កញ្ញា ហ៊រ រិទ្ធារី បន្ថែមថា សិក្ខាសាលានេះមានរយៈពេល១ខែ ដោយរៀបចំឡើងចំនួន០៦វគ្គ ក្នុង១វគ្គមានសិក្ខាកាមចំនួន២០នាក់ មកពីនាយកដ្ឋានគោលដៅបំពេញការងារសំខាន់ៗក្នុង និងក្រៅតំបន់អង្គរ។ ក្នុងនោះដែរមេរៀនសំខាន់ៗរួមមានមាន៖ តួនាទីអ្នកសង្គ្រោះ គោលការណ៍គ្រឹះ ស្ថានភាពដំណេក សន្លប់ CPR ស្លាក់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ ការពុល ប្រកាច់ ពស់ចឹក ឆ្កែខាំ របួស ការហូរឈាមគ្រប់ប្រភេទ ការឃាត់ឈាម ការបាក់ឆ្អឹង ការដឹកជញ្ជូន និងករណីផ្សេងៗទៀត។ វគ្គបណ្តុះបណ្តាលនេះ ក៏អនុវត្តន៍ដោយគោរពទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ១៩ដែរ ដើម្បីសុវត្ថិភាពរបស់ក្រុមការងារគ្រប់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

បើតាមលោក លិវ ឡន មន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ រៀបចំវគ្គនេះឡើង។ នេះជាគំនិតដ៏ល្អបំផុត ដើម្បីរួមចំណែកផ្តល់ចំណេះដឹងដល់សិក្ខាកាមទៅតាមចំណេះ និងជំនាញដែលខ្លួនមាន ដើម្បីឱ្យពួកគាត់យកទៅផ្សព្វផ្សាយបន្ត និងប្រើប្រាស់នូវចំណេះដឹងទាំងនេះឱ្យមានប្រយោជន៍ក្នុងការជួយសង្គ្រោះខ្លួនឯង និងមនុស្សជុំវិញខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សង្គ្រោះបឋមអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គតម្រង់ទិសការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គតម្រង់ទិសការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប

គ្រួសារសម្រាលកូនភ្លោះបីនៅស្រុកស្រីស្នំ ទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ពីមន្រ្តីសង្ឃខេត្តសៀមរាប

គ្រួសារសម្រាលកូនភ្លោះបីនៅស្រុកស្រីស្នំ ទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ពីមន្រ្តីសង្ឃខេត្តសៀមរាប

ឯកឧត្ដម ផៃ សុខខេង បង្ហាញ់ថាដោយសារមានសន្ដិភាពទើបប្រទេសម្ពុជាមានការរីកចម្រើនគ្រប់វិស័យ

ឯកឧត្ដម ផៃ សុខខេង បង្ហាញ់ថាដោយសារមានសន្ដិភាពទើបប្រទេសម្ពុជាមានការរីកចម្រើនគ្រប់វិស័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63313 shares
    Share 43697 Tweet 8173
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.