Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្ដម ផៃ សុខខេង បង្ហាញ់ថាដោយសារមានសន្ដិភាពទើបប្រទេសម្ពុជាមានការរីកចម្រើនគ្រប់វិស័យ

ដោយ Pothe Thun
08/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាអនុប្រធានក្រុមការងារ ចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ មានប្រសាសន៍ថា សន្ដិភាពមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រោះថា បើគ្មានសន្ដិភាព គ្មានការរីកចំរើន និងការអភិវឌ្ឍន៍ ព្រមទាំងគ្មានការជួបជុំធ្វើបុណ្យកឋិនទាន ដូចពីសម័យខ្មែរក្រហមនោះទេ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យកឋិនទាន ក្នុងវត្ដប្រាសាទឥន្ទ្ររម្មនី ហៅវត្ដព្រៃព្រះ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្ដម ផៃ សុខខេង មានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី គឺមានការអភិវឌ្ឍស្ទើរគ្រប់ផ្នែក ទាំងវិស័យអាណាចក្រ និងវិស័យពុទុ្ធចក្រផងដែរ។ ជាពិសេសសព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរមានការរីកចម្រើនច្រើន និងមានសម្ភារៈប្រើប្រាស់ទំនើបៗ ព្រមទាំងមានថវិកាធ្វើបុណ្យទាននៅតាមវត្ដអារាម ជាក់ស្ដែងប្រជាពលរដ្ឋជាច្រើនរយនាក់ បានរួមគ្នាធ្វើបុណ្យកឋិនទាននៅតាមជនបទនៅឃុំពាក់ស្នែង ស្រុកអង្គរធំនេះជាដើម។ ការធ្វើបុណ្យកឋិនទាននេះ គឺមិនត្រឹមតែបានជួយលើកស្ទួយ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាអោយកាន់តែរីកចំរើននោះទេ ថែមទាំងបានជួយជ្រោមជ្រែងអោយទីវត្ដអារាម មានការរីកចំរើន តាមរយៈការចូលរួមបច្ច័យកសាងពីពុទ្ធបរិសទ្ធ និងក្រុមកាងារក្រសួងការពារជាតិ។

ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ការធ្វើបុណ្យកឋិនកទានរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក្រសួងការពារជាតិនេះ ដោយសារកម្ពុជាមានសន្ដិភាពពេញលេញ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវប្ដេជ្ញាចិត្តការពារសន្ដិភាព ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសវិស័យពុទ្ធចក្រនេះ ឲ្យមានកាន់តែរីកចម្រើនបន្ថែមទៀត។ មានសន្ដិភាព មានការកសាងប្រទេសជាតិបាន និងធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ជាពិសេសធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ក៍បានអំពាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុខភាព ដូចជា ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ លាងទឹកអាល់កុល និងរក្សាគម្លាត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អត្តបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ប្រទេសម្ពុជាមានការរីកចម្រើនមានសន្ដិភាពឯកឧត្ដម ផៃ សុខខេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤

គណៈប្រតិភូខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤

បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិវត្តបូព៌

បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិវត្តបូព៌

ឯកឧត្តម ទៀ សីហា អញ្ជើញបិទវគ្គតម្រង់ទិសការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា អញ្ជើញបិទវគ្គតម្រង់ទិសការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.