Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារសម្រាលកូនភ្លោះបីនៅស្រុកស្រីស្នំ ទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ពីមន្រ្តីសង្ឃខេត្តសៀមរាប

ដោយ Pothe Thun
07/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះសង្ឃដែលជាគ្រូសូធ្យ និងជាព្រះចៅអធិការវត្ត និមន្តមកពីបណ្តាទីអារាមផ្សេងៗគ្នា ក្នុងខេត្តសៀមរាប ដឹកនាំដោយ ព្រះគ្រូមុនីបញ្ញាញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង បាននិមន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនដល់គ្រួសារមួយសម្រាលកូនភ្លោះប្រុសទាំងបី កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ស្ថិតក្នុងភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានឪពុកឈ្មោះ តឹក តួន អាយុ៣៤ឆ្នាំ និងភរិយាឈ្មោះ រស់ ស្រីម៉ាច អាយុ៣០ឆ្នាំ ទាំង២នាក់ជាកសិករ ដែលទើបសម្រាលបានកូនភ្លោះចំនួន៣នាក់ (ប្រុសទាំង៣) នៅមន្ទីរពេទ្យគន្ឋរបុប្ផាទី៣ ឬមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប កាលពីថ្ងៃទី០៨ខែសីហា ឆ្នាំ២០២០កន្លងទៅ។ អំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករ៤ការ៉ុង ស្មើនឹង២០០គ.ក្រ មី ត្រីខ ទឹកស៊ីអ៊ិវ ទឹកត្រី ទឹកដោះគោឆៅ ទឹកដោះគោខាប់ ទឹកបរិសុទ្ឋ និងថវិកាចំនួន ១លាន ៣សែន ២ម៉ឹនរៀល។

ព្រះគ្រូមុនីបញ្ញាញាណ ស៊ុម ពិសិទ្ធិ មានថេរដិកាថា បន្ទាប់ពីទទួលបានដំណឹងពីអ្នកជិតខាង និងពីក្រុមការងារនៃសមាគមជីវិត និងក្តីសង្ឃឹម អំពីជីវភាពរស់នៅរបស់គ្រួសារខាងលើ ដោយពួកគាត់កំពុងជួបភាពខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ទើបព្រះអង្គ និងព្រះចៅអធិការវត្តនានា ក៍បានឯកភាពសហការកៀរគរគ្នា ប្រមូលគ្រឿងឧបភោគបរិភោគដែលប្រមូលសន្សំទុកបានមកពីប្រជាពុទ្ឋបរិស័ទប្រគេនក្នុងពិធីបុណ្យផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកាលពីពេលថ្មីៗនេះ ដើម្បីយកមកផ្តល់ជូនជួយសម្រាលភាពលំបាក។ ក្នុងនោះការផ្តល់អំណោយ និងសួរសុខទុក្ខ គឺជាការចែករំលែកជួយគ្នាក្នុងគ្រាលំបាកទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន ព្រោះថា ជារឿយៗព្រះសង្ឃនៃខេត្តសៀមរាប តែងតែបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដែលឆ្លុះបង្ហាញឲ្យឃើញថា វិស័យពុទ្ធិចក្រនិងវិស័យអាណាចក្រ ត្រូវបានផ្សាភ្ជាប់ និងមានទំនាក់ទំនងយ៉ាងជិតស្និទ មិនអាចកាត់ផ្តាច់ចេញពីគ្នាបាននោះឡើយ។

ក្នុងឱកាសនោះដែរ ព្រះគ្រូ វិមលសំវរ នឿម វុទ្ធី ព្រះចៅអធិការវត្ត បារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក៏បានអំពាវនាវដល់ព្រះសង្ឃ និប្រជាពុទ្ឋបរិស័ទ ព្រមទាំងសប្បុរសជនជិតឆ្ងាយសូមជួយឧបត្ថម្ភជាថវិកា ឬគ្រឿងឧបភោគបរិភោគ ដល់ទារកទាំងបីនេះផងទោះតិចក្តីច្រើនក្តីទៅតាមសទ្ឋារៀងៗអង្គ និងរៀងៗខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ហ៊ន់ ឫទ្ធិ អភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ ខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីគ្រួសារខាងលើសម្រាលកូនភ្លោះទាំងបី កន្លងមករដ្ឋបាលស្រុក និងអនុគណៈកម្មាធិការកាកបាទក្រហមស្រុកបានជូនដំណឹងទៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាកាកបាទក្រហមខេត្ត រួមជាមួយសប្បុរសជនផ្សេងៗ ក៍បាននាំយកនូវថវិកា និងសម្ភារៈមួយចំនួនជូនដល់គ្រួសារខាងលើដែរ ។ ក្នុងនោះពាក់ព័ន្ឋទៅនឹងគ្រួសារសម្រាលបានកូនភ្លោះបីនាក់នេះដែរ អាជ្ញាធរស្រុកបានរៀបចំឯកសារទារកទាំងបី ដាក់ជូនទៅរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរួចរាល់ហើយ ដើម្បីជូនទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជ្រាបផងដែរ ៕

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កូនភ្លោះបី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដម ផៃ សុខខេង បង្ហាញ់ថាដោយសារមានសន្ដិភាពទើបប្រទេសម្ពុជាមានការរីកចម្រើនគ្រប់វិស័យ

ឯកឧត្ដម ផៃ សុខខេង បង្ហាញ់ថាដោយសារមានសន្ដិភាពទើបប្រទេសម្ពុជាមានការរីកចម្រើនគ្រប់វិស័យ

គណៈប្រតិភូខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤

គណៈប្រតិភូខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤

បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិវត្តបូព៌

បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិវត្តបូព៌

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.