Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន៣០០គ្រួសារ ទទួលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង

ដោយ Pothe Thun
24/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន៣០០គ្រួសារ ទទួលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មកពីភូមិចំនួន០៦ គឺ៖ ភូមិពាក់ស្លែងថ្មី ភូមិពាក់ស្នែងចាស់ ភូមិសណ្តាន់ ភូមិជប់សោម ភូមិលៀប និងភូមិខ្ទីង បានទទួលអំណោយពីក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង
ដោយពិធីនេះប្រព្រឹត្តិទៅក្នុងវត្ត សប្បុរិសារាម ហៅវត្តខ្នាច់ត្រាច ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកនរគធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ខៀវ ឆេន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយឃុំពាក់ស្លែង ស្រុកអង្គរធំ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានកិត្តិយស ក្រុមកាងារថ្នាក់ជាតិចុះជួយ ឃុំពាក់ស្លែង ស្រុកអង្គរធំ ឯកឧត្តម ផៃ សុខខេង នាយករងខុទ្ទការល័យសម្តេចពិជ័យសេនា ទៀ បាញ់ និង ជាអនុប្រធានក្រុមការងាររាជរដាភិបាល ឧកញ៉ា ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន បូរី សុកគា ស៊ីធី និងក្រុមការងារចុះមូលដ្ឋាន ជាច្រើននាក់បានអញ្ជើញចូលរួម។

ក្នុងឪកាសនោះដែរ ឯកឧត្តម ស ថាវី មានប្រសាសន៏ថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមក ក្នុងខេត្តសៀមរាបក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវបញ្ហាជំនន់ទឹកភ្លៀង ដោយក្នុងនោះដែលបងប្អូនប្រជាពលរដ្ឋច្រើនបានទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ។ ជាមួយគ្នានេះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំនាំដោយ សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនៅផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយមិនទុកឲ្យបងប្អូនណាម្នាក់ បានស្លាប់ដោយអាជ្ញាធរមិនអើពើនោះឡើយ។ ក្នុងនោះដែរឯកឧត្តម ក៏បានសំណូមពរដល់ក្រុមហ៊ុននានា សូមបន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្តក្រុង ស្រុកផ្សេងៗទៀត ដែលរងផលប៉ះពាល់ ដើម្បីចូលរួមចំណែកកាត់បន្ថយនៅភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

ឯកឧត្តម ស ថាវី មានប្រសាសន៍បន្ថែមថា សម្រាប់បញ្ហាមួយទៀតនោះ គឺជំងឺកូវីត១៩ បើទោះបីជានៅកម្ពុជាមានស្ថានភាពល្អប្រសើរយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពិភពលោកមិនទាន់ឆ្លងផុតគ្រោះថ្នាក់ នៃវិបត្តិរាតត្បាតដោយជម្ងឺកូវីត-១៩នៅឡើយនោះទេ ដោយក្នុងនោះស្ថាប័នជំនាញជាតិ និងអន្តរជាតិ បានក្រើនរំលឹក ឲ្យប្រជាពលរដ្ឋកម្ពុជា បន្តការយកចិត្តទុកដាក់អនុវត្តលើគ្រប់វិធានការទាំងឡាយ និងរួមគ្នាពង្រឹងបន្ថែមទៀតស្មារតីប្រយុទ្ធប្រឆាំងការចម្លងវារុសកូវីត-១៩ឲ្យខ្លាំងខ្លាបំផុត។ ក្នុងនោះតែសូមបងប្អូនប្រជាពលរដ្ឋយើង កុំមានការធ្វេសប្រហែសឲ្យសោះ គឺត្រូវចូលរួមក្នុងការទប់ស្កាត់ និងការពារចំពោះបញ្ហាជំងឺកូវីត១៩នេះឲ្យបានល្អ ដើម្បីកុំឲ្យប្រទេសកម្ពុជាយើង មានករណីឆ្លងថ្មីនៅក្នុងមូលដ្ឋាន។

សូមបញ្ជាកថា អំណោយមនុស្សដែលក្រុមការងារចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទាំង៣០០គ្រួសារ នាឱកាសនោះ ដោយក្នុងមួយគ្រួសារៗ ទទួលអង្ក១០ គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន២ម៉ឺនរៀល ៕

អត្ថបទ និង រូបភាព៖ ខេង ឧត្តម

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ រស់នៅឃុំចំនួន២ ស្រុកពួក ទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ រស់នៅឃុំចំនួន២ ស្រុកពួក ទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ប្រកាសទទួលស្គាល់សមាជិក៥៣រូប

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ប្រកាសទទួលស្គាល់សមាជិក៥៣រូប

មន្ដ្រីស្ថានទូតបារាំងចុះពិនិត្យ និងសិក្សាស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ

មន្ដ្រីស្ថានទូតបារាំងចុះពិនិត្យ និងសិក្សាស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.