Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប បង្ហាញនូវការគាំទ្រចំពោះគម្រោងជំនាញដើម្បីភាពជោគជ័យ

ដោយ Pothe Thun
10/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

អាជ្ញាធរខេត្តសៀមរាប បង្ហាញនូវការគាំទ្រចំពោះគម្រោងជំនាញដើម្បីភាពជោគជ័យ ព្រោះនឹងធ្វើឲ្យជនងាយរងគ្រោះ ទទួលបានការងារសមរម្យ និងបង្កើននូវប្រាក់ចំណូល ឬ ការប្រកបមុខរបរដោយខ្លួនឯង

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា គម្រោងជំនាញដើម្បីភាពជោគជ័យ គឺជាគម្រោងល្អមួយ ព្រោះគម្រោងនេះ បានធ្វើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង និងបង្កើតឱកាសទទួលបានការងារសមរម្យ និងបង្កើនប្រាក់ចំណូលដល់យុវជនទាំងបុរសនិងស្ត្រី ដែលជាជនងាយរងគ្រោះ ពិសេសអ្នកដែលមានកម្រិតជំនាញនៅទាបនៅឡើយ ទទួលបានជំនាញស្នូល ជំនាញទន់ សហគ្រិនភាព ហើយភ្ជាប់ពួកគេទៅនឹងការងារដែលទទួលបានប្រាក់ឈ្នួល ឬ ប្រកបមុខរបរដោយខ្លួនឯង ដូច្នេះ ដើម្បីសម្រេចបាននូវគោលដៅនេះ ទាមទារត្រូវមានការអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ និង គ្រប់ជ្រុងជ្រោយ រួមទាំងការជំរុញវិធីសាស្រ្តនវានុវត្តន៍សម្រាប់ការអភិវឌ្ឍជំនាញ និង ស្វែងរកដំណោះស្រាយលើបញ្ហាជាមូលដ្ឋាននៅក្នុងទីផ្សារការងារ ។
លោក នាក់ ណេរ៉ុន មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយដាក់ឱ្យដំណើរការគម្រោងជំនាញដើម្បីភាពជោគជ័យ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះដែរ លោក នាក់ ណេរ៉ុន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ទាំងនៅថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ និង ភូមិ ត្រូវចូលរួមសហការក្នុងការផ្សព្វផ្សាយ រួមទាំងការជ្រើសរើសក្រុមយុវជនឱ្យសមស្របតាមលក្ខណៈវិនិច្ឆ័យរបស់គម្រោង ហើយត្រូវពង្រីកកិច្ចសហការជាមួយវិស័យឯកជនក្នុងការបណ្តុះបណ្តាលសិក្ខាកាម ពិសេសគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាសហការអនុវត្តគម្រោងជំនាញដើម្បីភាពជោគជ័យនេះ ឱ្យទទួលបានលទ្ឋផលល្អប្រសើរ ។
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ភាពខ្វះខាតនូវជំនាញកម្រិតទាប និងមធ្យមក្នុងប្រទេសកម្ពុជា មិនអាចឆ្លើយតបទៅនឹងតម្រូវការតាមវិស័យបានទេ ហើយអាចបង្កទៅជាការគំរាមកំហែងដល់វឌ្ឍនភាព និងការអភិវឌ្ឍ ដូច្នេះគម្រោងនេះ នឹងគាំទ្រដល់យុវជនងាយរងគ្រោះ ក្នុងនោះទៅលើអនីតិជនអាយុពី១៥ ទៅ១៧ឆ្នាំ និង យុវជនអាយុពី១៨ ទៅ២៤ឆ្នាំ ដើម្បីផ្តល់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីទទួលបានការងារសមប្រកប ព្រោះថា ពេញមួយគម្រោង យុវជនងាយរងគ្រោះ ជាពិសេស ស្ត្រីវ័យក្មេង ក្នុងខេត្តសៀមរាប និងរតនគិរី នឹងទទួលបានការបណ្តុះបណ្តាលជំនាញដែលឆ្លើយតបទៅនឹងទីផ្សារការងារ និងការងារកាន់តែសមប្រកប នៅក្នុងបរិយាកាសគាំទ្រពេញលេញ ប្រកបដោយសមភាពយេនឌ័រ ។
សូមបញ្ជាក់ថា ក្រោមជំនួយពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) និងអង្គការភ្លែនអន្តរជាតិ អាល្លឺម៉ង់ គម្រោងជំនាញដើម្បីភាពជោគជ័យ ត្រូវបានចាប់ផ្តើមការអនុវត្តនៅថ្ងៃទី៥ ខែវិច្ឆិកា សម្រាប់ខេត្តរតនគិរី និងនៅថ្ងៃទី១០ ខែវិច្ឆិកា សម្រាប់ខេត្តសៀមរាប ក្រោមកិច្ចសហប្រតិបត្តិការរវាសមាគមបណ្តុះកុមារ (BK) , វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តសៀមរាប និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ហើយត្រូវអនុវត្តក្នុងរយៈពេល៣ឆ្នាំ គឺឆ្នាំ២០២០-២០២៣ ដែលនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់សមភាពយេនឌ័រដល់យុវជនងាយរងគ្រោះក្នុងខេត្តទាំងពីរ ៕
អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាប ណែនាំឱ្យប្រជាពលរដ្ឋរៀនរស់នៅត្រូវបន្សាំខ្លួនទៅនឹងបរិបទនៃជំងឺកូវីដ-១៩

អភិបាលរងខេត្តសៀមរាប ណែនាំឱ្យប្រជាពលរដ្ឋរៀនរស់នៅត្រូវបន្សាំខ្លួនទៅនឹងបរិបទនៃជំងឺកូវីដ-១៩

អភិបាលរងខេត្តសៀមរាបជម្រុញឱ្យនាយករដ្ឋបាលក្រុងដែលទើបប្រកាសចូលកាន់តំណែងត្រូវជំរុញការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត

អភិបាលរងខេត្តសៀមរាបជម្រុញឱ្យនាយករដ្ឋបាលក្រុងដែលទើបប្រកាសចូលកាន់តំណែងត្រូវជំរុញការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកស្រីស្នំ ខេត្តសៀមរាប

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកស្រីស្នំ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.