Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ចុះពិនិត្យអគារថ្មីមន្ទីរព័ត៌មានខេត្តកំពតនិងស្ថានីយវិទ្យុនិងទូរទស្សន៍នៅលើភ្នំបូកគោ

ដោយ Pothe Thun
19/11/2020
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ចុះពិនិត្យអគារថ្មីមន្ទីរព័ត៌មានខេត្តកំពតនិងស្ថានីយវិទ្យុនិងទូរទស្សន៍នៅលើភ្នំបូកគោ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ រួមដំណើរ ដោយថ្នាក់ដឹកនាំមួយចំនួន នៃក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យអគារថ្មី នៃមន្ទីរព័ត៌មានខេត្តកំពត និងដំណើរការប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរផងដែរ។

តាមរបាយការណ៍ របស់មន្ទីរព័ត៌មានខេត្តកំពត បង្ហាញថា អគារមន្ទីរ ថ្មីនេះ សាងសង់ឡើង រួមមានបន្ទប់បំពេញការងារ និងបន្ទប់ប្រជុំធំទូលាយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ មន្រ្តី នៃមន្ទីរព័ត៌មានខេត្តកំពត សរុបមានចំនួន ៣៧ នាក់ ក្នុងនោះ មន្ទីរមាន វិទ្យុ ៩ មករា FM ៩៩.៧០ MHz ផ្សាយជារៀងរាល់ថ្ងៃ និងទូរទស្សន៍អនឡាញផ្សាយសាកល្បង ៧ម៉ោងក្នុងមួយថ្ងៃ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តកំពត រួមមានវិទ្យុ ផ្សាយផ្ទាល់ចំនួន ៦ស្ថានីយ វិទ្យុផ្សាយបន្ត ៤ស្ថានីយ ទូរទស្សន៍ផ្សាយបន្ត ៥ស្ថានីយ និងទូរទស្សន៍ ខ្សែកាប ៦ស្ថានីយ ។

ក្នុងដំណើរបេសកកម្មនោះ ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងវិស្វករផ្នែកសំណង់ ក៏បានអញ្ជើញទៅពិនិត្យមើលអគារ ស្ថានីយផ្សាយបន្តវិទ្យុ និងទូរទស្សន៍ នៅលើភ្នំបូកគោ ខេត្តកំពត ដែលបានកសាងឡើងតាំងពីកំឡុងឆ្នាំ ២០១២។ បច្ចុប្បន្ន អគារនេះ សភាពចាស់ទ្រុឌទ្រោម ដែលទាមទារ ឲ្យធ្វើការជួសជុលកែលម្អ ជាថ្មីឡើងវិញ ទើបអាចដាក់សម្ភារៈ ម៉ាស៊ីនផ្សាយបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងគម្រោងជួសជុលអគារនេះឡើងវិញ គឺដើម្បីឲ្យស្រប ជាមួយនឹងដំណើរការ នៃគោលនយោបាយ ឌីជីថល របស់ ក្រសួងព័ត៌មាន ដែលបានដាក់ចេញ ក្នុងគម្រោងចន្លោះឆ្នាំ ២០២១ រហូតដល់ឆ្នាំ២០២៣ ហើយ ទីតាំងចំណុចនៅលើភ្នំបូកគោនេះ ក៏ជាគោលដៅមួយ នៃបង្គោលអង់តែន សម្រាប់ថ្នាលវិទ្យុ និងទូរទស្សន៍ ឌីជីថល នេះផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា ទីតាំងនៅលើភ្នំបូកគោនេះ មានលក្ខណ: អំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្ត នូវ វិទ្យុជាតិFM ៩៦ វិទ្យុជាតិ FM វត្តភ្នំ វិទ្យុជាតិ FM ខេត្តកំពត និងទូរទស្សន៍ជាតិកម្ពុជា ទៅកាន់តំបន់ ឆ្ងាយៗ ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកស្ដាប់ និងមើលឃើញ ពីដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៏ ហើយអ្វីដែលសំខាន់គឺការផ្សាយ ព្យាករណ៍អាកាសធាតុ សម្រាប់អ្នកនេសាទនៅសមុទ្រ ដើម្បីបានដឹងជៀសពីគ្រោះថ្នាក់ជាយថាហេតុ។ បន្ថែមពីនេះ អគារជួសជុលឡើងវិញនេះ ក៏ជាកន្លែង សម្រាប់ឲ្យមន្ត្រីក្រសួងព័ត៌មាន ស្នាក់នៅ អំឡុងពេលមកលេងកម្សាន្តផងដែរ។

អត្ថបទ និង រូបភាព៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានមន្ទីរព័ត៌មានខេត្តកំពត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តដឹកទំនិញ១គ្រឿងបើកបរមិនប្រយ័ត្ន បុករថយន្តទំនើប១គ្រឿងទៀតបណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

រថយន្តដឹកទំនិញ១គ្រឿងបើកបរមិនប្រយ័ត្ន បុករថយន្តទំនើប១គ្រឿងទៀតបណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

រដ្ឋបាលខេត្តសៀមរាប ប្រជុំរៀបចំកំណត់និមិត្តសញ្ញារបស់រដ្ឋបាលក្រុង-ស្រុកទាំង១២

រដ្ឋបាលខេត្តសៀមរាប ប្រជុំរៀបចំកំណត់និមិត្តសញ្ញារបស់រដ្ឋបាលក្រុង-ស្រុកទាំង១២

មន្រ្តីនគរបាលខេត្តសៀមរាបអះអាងថា គ្មានបទល្មើសព្រហ្មទណ្ឌណាត្រូវបានដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះឡើយ

មន្រ្តីនគរបាលខេត្តសៀមរាបអះអាងថា គ្មានបទល្មើសព្រហ្មទណ្ឌណាត្រូវបានដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.