Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ប្រជុំរៀបចំកំណត់និមិត្តសញ្ញារបស់រដ្ឋបាលក្រុង-ស្រុកទាំង១២

ដោយ Pothe Thun
20/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប មានរៀបចំបើកកិច្ចប្រជុំលើកទី៥ ស្ដីពីវឌ្ឍនភាពការងារ និង លទ្ធផលការងារ សិក្សារៀបចំ និង កំណត់និមិត្តសញ្ញា របស់រដ្ឋបាលក្រុង-ស្រុក ដែលមានការចូលរួមពី មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកសូទ្រនិគម និង ស្រុកអង្គរធំ រួមនិងមេឃុំនៃស្រុកទាំងពីរផងដែរ។

គិតមកទល់ពេលនេះ ពង្រាងនិមិត្តសញ្ញា នៃក្រុង-ស្រុកទាំង១២ របស់ខេត្តសៀមរាប ត្រូវបានរដ្ឋបាលខេត្ត ប្រជុំពិនិត្យ និងពិភាក្សា យ៉ាងលិ្អតល្អន់ និងជាច្រើនលើក ធ្វើយ៉ាងណាឲ្យសាកសមទៅនឹង សក្តានុពល និង ជាជីវប្រវត្តិរបស់ក្រុង-ស្រុក សម្រាប់អ្នកជំនាន់ក្រោយបានដឹង។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បញ្ជាក់ថា ការបង្កើតនូវនិមិត្តសញ្ញានេះ គឺជាការបង្កភាពងាយស្រួលដល់សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ បានស្គាល់កាន់តែច្បាស់ ពីសក្តានុពល ប្រពៃណី ទំនៀមទំលាប់ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយៗនៃក្រុង-ស្រុកទាំង១២នោះ។ រហូតមកដល់ពេលនេះ រដ្ឋបាលខេត្ត ពុំទាន់សម្រេចយកនិមិត្តសញ្ញារដ្ឋបាលក្រុង-ស្រុកណាមួយ ដើម្បីដាក់ឆ្លងក្រសួងមហាផ្ទៃ ពិនិត្យនិងសម្រេច ទទួលស្គាល់ជាផ្លូវការឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

គួរជម្រាបថា ការកំណត់និមិត្តសញ្ញា របស់រដ្ឋបាលក្រុង-ស្រុកនេះ ស្របតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ជាមួយនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវជំរុញការសិក្សារៀបចំ និងកំណត់និមិត្ត សញ្ញារបស់ខ្លួនឲ្យបានរួចរាល់ យ៉ាងយូរនៅត្រឹមដំណាច់ ឆ្នាំ២០២០ នេះ។

អត្ថបទ និង រូបភាព៖ គឿន វ៉េត និង យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: និមិត្តសញ្ញារបស់រដ្ឋបាលក្រុង-ស្រុករដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីនគរបាលខេត្តសៀមរាបអះអាងថា គ្មានបទល្មើសព្រហ្មទណ្ឌណាត្រូវបានដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះឡើយ

មន្រ្តីនគរបាលខេត្តសៀមរាបអះអាងថា គ្មានបទល្មើសព្រហ្មទណ្ឌណាត្រូវបានដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះឡើយ

សំណល់ប្លាស្ទិកក្នុងបឹងទន្លេសាប នៃខេត្តសៀមរាប កើនឡើងពីជិត២០០តោន ទៅជិត២៥០តោន ក្នុងឆ្នាំ២០២០

សំណល់ប្លាស្ទិកក្នុងបឹងទន្លេសាប នៃខេត្តសៀមរាប កើនឡើងពីជិត២០០តោន ទៅជិត២៥០តោន ក្នុងឆ្នាំ២០២០

សាយរត់មកដល់ខេត្តសៀមរាប ជាមួយនឹងការចំនួនថវិការៃអង្គាសឡើងដល់ជាង៤០ម៉ឺនដុល្លារអាមេរិច

សាយរត់មកដល់ខេត្តសៀមរាប ជាមួយនឹងការចំនួនថវិការៃអង្គាសឡើងដល់ជាង៤០ម៉ឺនដុល្លារអាមេរិច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.