Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ផ្ដល់ម៉ាស់ចំនួន៣០ម៉ឺនដល់អង្គភាពចំនួន០៣ក្នុងខេត្ត សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ដោយ Pothe Thun
04/12/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាជ្ញាធរខេត្តសៀមរាប ផ្ដល់ម៉ាស់ចំនួន៣០ម៉ឺនដល់អង្គភាពចំនួន០៣ក្នុងខេត្ត សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្ដល់ម៉ាស់ចំនួន៣០ម៉ឺន ជូនដល់អង្គភាពចំនួន០៣ក្នុងខេត្ត រួមមាន ៖ ១. សាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន១០ម៉ឺនម៉ាស់ , ២. សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចំនួន១០ម៉ឺនម៉ាស់ និង ៣. មន្ទីរសុខាភិបាលខេត្ត ចំនួន១០ម៉ឺនម៉ាស់ ព្រមទាំងបានបន្ថែមជែលចំនួន២០០កេះទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានបញ្ជាក់ថា ការផ្ដល់ម៉ាស់ចំនួន៣០ម៉ឺន ជូនដល់អង្គភាពចំនួន០៣ក្នុងខេត្តនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រក្នុងខេត្ត ។

គួររំលឹកថា ដើម្បីចូលរួមយុទ្ធនាការការពារ បង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ និង ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន៨០លានរៀល និង ម៉ាស់ចំនួន ១លានម៉ាស់ ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើការចែកម៉ាសចំនួន៣០ម៉ឺនម៉ាស , ជែលលាងដៃចំនួន ១៥០កេស និងមុងជ្រលក់ថ្នាំចំនួន៣ពាន់មុង ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១២ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ។

ហើយនៅរសៀលថ្ងៃទី០២ នោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះចែកម៉ាស ជូនដល់អាជីករនៅផ្សារចាស់ចំនួន ៩,០០០ម៉ាស និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះចែកម៉ាស ជូនដល់អាជីករនៅក្នុងផ្សារលើធំថ្មី ចំនួន ៩,០០០ម៉ាស ព្រមទាំងបានចែកម៉ាស ជូនដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវក្នុងក្រុងសៀមរាបទៀត ដើម្បីបំផុសចលនានៃការពាក់ម៉ាសគ្រប់ៗគ្នា ការលាងដៃដោយសាប៊ូ អាកុល និង ជែល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ៕

អត្ថបទ ៖ លោក លីវ សាន្ត

Tags: ម៉ាស់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មានប្រទេសកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ប្រទេសចិន សហការរៀបចំសិក្ខាសាលាអនឡាញ ជូនមន្ត្រីព័ត៌មាន នៃរាជធានីខេត្តទាំង២៥

ក្រសួងព័ត៌មានប្រទេសកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ប្រទេសចិន សហការរៀបចំសិក្ខាសាលាអនឡាញ ជូនមន្ត្រីព័ត៌មាន នៃរាជធានីខេត្តទាំង២៥

កសិករវ័យ៦២ឆ្នាំខេត្តសៀមរាប រំពឹងទទួលបានចំណូលប្រមាណ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ

កសិករវ័យ៦២ឆ្នាំខេត្តសៀមរាប រំពឹងទទួលបានចំណូលប្រមាណ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ

មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែនគូលែន៣១៧សៀមរាប ទទួលម៉ាស និងអាកុលពី ក្រុមចលនាយុវជនកម្ពុជា

មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែនគូលែន៣១៧សៀមរាប ទទួលម៉ាស និងអាកុលពី ក្រុមចលនាយុវជនកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.