Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងព័ត៌មានប្រទេសកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ប្រទេសចិន សហការរៀបចំសិក្ខាសាលាអនឡាញ ជូនមន្ត្រីព័ត៌មាន នៃរាជធានីខេត្តទាំង២៥

ដោយ Pothe Thun
04/12/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រសួងព័ត៌មានប្រទេសកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ប្រទេសចិន សហការរៀបចំសិក្ខាសាលាអនឡាញ ជូនមន្ត្រីព័ត៌មាន នៃរាជធានីខេត្តទាំង២៥
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន ហៅកាត់ថា NRTA (National Radio and Television Administration) សហការដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា រៀបចំ សិក្ខាសាលាអនឡាញមួយ ស្ដីពី “ការបង្កើត និងនវានុវត្តន៍កម្មវិធីវិទ្យុ និងទូរទស្សន៍” តាមរយៈប្រព័ន្ធវីដេអូ Zoom ជូនដល់មន្ត្រីនៃក្រសួងព័ត៌មាន តាមបណ្ដារាជធានី-ខេត្តទាំង២៥ សរុបចំនួន៨០រូប ក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិកា នៃក្រសួងព័ត៌មាន តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនិងវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៃក្រសួងព័ត៌មានផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានោះ ឯកឧត្តម កឹម គុណវឌ្ឍន៍ លើកឡើងថា សិក្ខាសាលានេះ បានបង្ហាញពីចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ចិន ក៏ដូចជាសហប្រតិបត្តិការល្អ រវាងវិស័យសោតទស្សន៍ នៃប្រទេសទាំងពីរ។ តាមរយៈសិក្ខាសាលានេះដែរ មន្ត្រីនៃក្រសួងព័ត៌មាន នឹងបានយល់កាន់តែច្បាស់ពីការវិវឌ្ឍនៃបច្ចេកវិទ្យា5G និងឧស្សាហកម្ម 4.0 នៃសាធារណរដ្ឋប្រជាមានិតចិននាពេលបច្ចុប្បន្ន។

ឯកឧត្តម កឹម គុណវឌ្ឍន៍ ក៏បានលើកឡើងពីទំនាក់ទំនងល្អ ពីមួយជំនាន់ទៅមួយជំនាន់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសចិន រហូតក្លាយជាមិត្តដែកថែប។ ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់ និងផ្លុវ បានផ្ដល់ផ្លែផ្កាយ៉ាងល្អប្រសើរដល់ប្រទេសនៅក្នុងតំបន់ និងកិច្ចសហការជាសកល ទាំងផ្នែករឹង និងតភា្ជប់ផ្នែកទន់ បានរួមបញ្ចុលក្នុងនយោបាយអភិវឌ្ឍវិនិយោគ ក៏ដូចជាក្នុងវិស័យវប្បធម៌ ព័ត៌មាន និងទូរគមនាគមន៍។ កិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់ និងផ្លុវនេះ ក៏ជាកូនសោរហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ នៅក្នុងការតភ្ជាប់រវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកស្រី លាវ យីង (Liu Ying) ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល នៃរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ក៏បានរំលឹកពីវីរភាព របស់សម្ដេច ហ៊ុន សែន កាលខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ខណៈប្រទេសចិន កំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសម្ដេចបានធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសចិន ត្រូវបាន និងជួបសំណេះសំណាល ជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង ដែលកាយវិការនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីងបានវាយតម្លៃថា នេះជាការបង្ហាញឲ្យឃើញពីចំណងមិត្តភាពកាត់ផ្ដាច់មិនបាន ទំនុកចិត្ត រវាងប្រទេសចិន និងកម្ពុជា និងការរួមសុខរួមទុក្ខ ជាមួយគ្នា ដែលជាខ្លឹមសារនៃសហគមន៍រួមវាសនាតែមួយ រវាងចិន និងកម្ពុជា។ ជាការឆ្លើយរវាងទំនាក់ទំនងដ៏ស្មោះស្ម័គ្រនេះ ប្រហែលជាង១ខែក្រោយ រដ្ឋាភិបាលចិន បានបញ្ជូនក្រុមគ្រួពេទ្យជំនាញរបស់ខ្លួន ទៅកាន់រាជធានីភ្នំពេញ ដើម្បីជួយដល់ប្រទេសកម្ពុជា ក្នុងការទប់ទល់នឹងជំងឺឆ្លងកូវីដ-១៩។ មានតែស្ថិតក្នងកាលៈទេសៈ នៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ ចិននិងកម្ពុជា បានរួមសហប្រត្តិបត្តិការជាក់ស្ដែង នៃទស្សនៈសហគមន៍រួមវាសនាតែមួយ។

តាមបញ្ជាក់របស់ អ្នកស្រី លាវ យីង (Liu Ying) គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។ ក្នុងនោះដែរ សិក្ខាសាលានេះ ក៏មានគោលបំណង ពង្រីកកិច្ចសហប្រតិបត្តិការរវាងវិទ្យុ និងទូរទស្សន៍របស់ប្រទេសទាំងពីរ ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដែលទទួលបានជោគជ័យ លើការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការបង្កើតថ្មី នៃបច្ចេកវិទ្យា 5G ដើម្បីជំរុញការអភិវឌ្ឍវិទ្យុ និងទូរទស្សន៍ឆ្លាតវៃផងដែរ។

ក្នុងការធ្វើបទបង្ហាញ ជូនមន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន លោក យ៉ាន ចីងស៊ីង (Yan Chengsheng) អគ្គនាយកស្ដីទី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ បង្ហាញថា ចាប់តាំងពីការបង្កើតរដ្ឋាភិបាលចិន ថ្នាក់ដឹកនាំចិន បានយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយ លើវិស័យសំខាន់ចំនួន៣ គឺ ព័ត៌មាន សេវាកម្មអប់រំ និងសេវាកម្មវប្បធម៌។ នាពេលបច្ចុប្បន្ន សម្រាប់ប្រទេសចិន ជាប្រទេសមានស្ថានីយវិទ្យុ និងទូរទស្សន៍ច្រើនជាងគេលើពិភពលោក ទន្ទឹមនោះ ប្រទេសចិន ក៏នឹងរំពឹងថា នឹងហក់ទៅកាន់ចំណាត់ថ្នាក់ទី១ លើទីផ្សារភាពយន្តអាមេរិច នៅពេលខាងមុខ។ សព្វថ្ងៃ ការមើលទូរទស្សន៍អនឡាញ នៅក្នុងប្រទេសចិន មានកើនឡើងគួរឲ្យកត់សម្គាល់ ជាមួយនឹងការរីកចម្រើនៃប្រព័ន្ធផ្សព្វផ្សាយនេះ ព័ត៌មានក្លែងក្លាយជាបញ្ហាចម្បងមួយដែលរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ ដូច្នេះការផ្លាស់ប្ដូរ និងចែករំលែកនៃប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសចិន-កម្ពុជា ក៏នឹងចូលរួមទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយផងដែរ។

គួរបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានទទួលការគាំទ្រ និងពិនិត្យតាមដានដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២០ និងសិក្សាតាមរយៈប្រព័ន្ធអនឡាញ នៅតាមអង្គភាពរៀងៗខ្លួន។

អត្ថបទ ៖ លោក សេង ផល្លី

Tags: NRTAក្រសួងព័ត៌មានសិក្ខាសាលាអនឡាញ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កសិករវ័យ៦២ឆ្នាំខេត្តសៀមរាប រំពឹងទទួលបានចំណូលប្រមាណ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ

កសិករវ័យ៦២ឆ្នាំខេត្តសៀមរាប រំពឹងទទួលបានចំណូលប្រមាណ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ

មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែនគូលែន៣១៧សៀមរាប ទទួលម៉ាស និងអាកុលពី ក្រុមចលនាយុវជនកម្ពុជា

មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែនគូលែន៣១៧សៀមរាប ទទួលម៉ាស និងអាកុលពី ក្រុមចលនាយុវជនកម្ពុជា

បើកបរមិនប្រកាន់ស្ដាំបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរក្នុងស្រុកប្រាសាទបាគង

បើកបរមិនប្រកាន់ស្ដាំបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរក្នុងស្រុកប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.