Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យនិងពិភាក្សាគម្រោងប្លង់សាងសង់អគារស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ក្នុងខេត្តកំពត

ដោយ Pothe Thun
11/12/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យនិងពិភាក្សាគម្រោងប្លង់សាងសង់អគារស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ក្នុងខេត្តកំពត
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការពិនិត្យ ពិភាក្សាជាមួយក្រុមការងារបច្ចេកទេសសាងសង់ របស់ក្រសួងព័ត៌មាន អំពីគម្រោងប្លង់សាងសង់អគារស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដែលមានទីតាំងស្ថិតភ្នំបូកគោ ក្នុងខេត្តកំពត។

ឯកឧត្ដម ខៀវ កាញារីទ្ធ លើកឡើងថា អគារដែលគ្រោងសាងសង់ថ្មីនេះ ស្ថិតនៅទីតាំងអគារចាស់ ដែលបានសាង់សង់ តាំងពីយូរឆ្នាំមកហើយ តែមកដល់ពេលនេះ មានសភាពចាស់ទ្រុឌទ្រោម មិនអាចចូលបំពេញការងារបាននោះទេ។ បន្ទាប់ពីការសម្រេចការពិភាក្សាជារួមនៃគម្រោងនេះ ឯកឧត្ដមនឹងដាក់សំណើសុំការសម្រេចពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្វើការពិនិត្យ និងសម្រេច។

ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់ថា គម្រោងសាង់សង់អគារថ្មី នៅលើភ្នំបូកគោនេះ សម្រាប់ធ្វើជាអគារស្ថានីយវិទ្យុ និងទូរទស្សន៍ផ្សាយបន្ត ពីស្ថានីយកណ្តាល របស់ទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយ៏វិទ្យុជាតិ FM វត្តភ្នំ និង វិទ្យុជាតិ FM ៩៦។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ផងដែរថា គម្រោងសាង់សង់អគារថ្មី នៅលើភ្នំបូកគោនេះ ក៏មានកន្លែងស្នាក់នៅរបស់បុគ្គលិក បន្ទប់ស្ទូតយោវិទ្យុ សាលប្រជុំ ទីតាំងសាងសង់ អង់តែន និងទីធ្លាសម្រាប់ចតយានយន្ត ពិសេសទៀតនោះធ្វើផ្លូវចូលសម្រាប់ជនពិការ។ ចំពោះសារៈសំខាន់នៃការសាងសង់អគារស្ថានីយវិទ្យុ និងទូរទស្សន៍ បូកគោនេះ ព្រោះមាន ទីតាំងនៅលើភ្នំបូកគោ មានលក្ខណ:អំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្ត វិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗ នៅជុំវិញខេត្តកំពត ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បាន ពីការ ផ្សាយរបស់វិទ្យុ និងទូរទស្សន៍អំពីដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ព្រមទាំងការព្យាករណ៍អាកាសធាតុផងដែរ។

លើសពីនេះទៀត អ្វីដែលសំខាន់នោះគឺការផ្សាយការព្យាករណ៍អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៍ទាក់ទង ខ្យល់ព្យុះ សម្រាប់ អ្នកនេសាទនៅសមុទ្រឱ្យបានដឹងទាន់ពេល ដើម្បីចៀសពីឧបទ្ទវហេតុផ្សេងៗ ដែលកើតមាន។ ជាមួយគ្នានេះដែរ ក្នុងគម្រោងនៃការសាងសង់អគារថ្មី ក៏ជាកន្លែទុកសម្រាប់ឱ្យមន្ត្រីក្រសួងព័ត៌មាន មកលេងកម្សាន្ត និងស្នាក់នៅក្នុងរយៈពេលខ្លីបានផងដែរ។ សម្រាប់គម្រោងនៃការសាងសង់ថ្មី គឺសម្រាប់បម្រើដល់ការងារផ្សព្វផ្សាយ ឱ្យបានច្រើនកន្លែង ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែលត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យ វិស័យព័ត៌មាន និងសោតទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន៕

អត្ថបទ និងរូបភាព៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានស្ថានីយវិទ្យុនិងទូរទស្សន៍បូកគោ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ សម្រេចលុបកិច្ចប្រជុំប្រចាំឆ្នាំទាំងពីរលើករបស់ខ្លួន

គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ សម្រេចលុបកិច្ចប្រជុំប្រចាំឆ្នាំទាំងពីរលើករបស់ខ្លួន

យុវជនអភិរក្សសាស្ត្រាស្លឹករឹតមួយក្រុម ក្នុងខេត្តសៀមរាប មានសង្ឃឹមក្រោមការគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន

យុវជនអភិរក្សសាស្ត្រាស្លឹករឹតមួយក្រុម ក្នុងខេត្តសៀមរាប មានសង្ឃឹមក្រោមការគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន

អ្នកពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆកាខេត្តសៀមរាប បន្តផ្ដល់សំណាកជាថ្មីលើកទី៣

អ្នកពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆកាខេត្តសៀមរាប បន្តផ្ដល់សំណាកជាថ្មីលើកទី៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.