Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ ពី អានណាឡូក ទៅ ឌីជីថល សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣

ដោយ Pothe Thun
22/12/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញ ឲ្យមានកិច្ច សហប្រតិបត្តិការគ្នា កាន់តែជិតស្និតបន្ថែមទៀត នៅគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ទាំងក្នុងក្រសួងព័ត៌មាន និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ ពី អានណាឡូក(Analog) ទៅ ឌីជីថល(Digital) ដែលវាជាប្រយោជន៍ដ៏សំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

នេះបើតាមប្រសាសន៍ របស់ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនលើកទី៥ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ របស់ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនាឱកាសនេះ មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយសម្រាប់ប្រធានបទនៃកិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រួតពិនិត្យ និងអនុម័តសេចក្តីស្នើផ្លាស់ប្តូរសមាសភាព ក្រុមប្រឹក្សាភិបាល ការពិភាក្សា និងសិក្សាគ្នាស្តីពីសមិទ្ធិផល លទ្ធភាពសម្រេចឈានចូលប្រព័ន្ធ ឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា DTMB+5G វិស័យសោតទស្សន៍ ។ តាមរយៈនេះ ខាងភាគី ទូរទស្សន៍ ខេត្ត យូណាន ប្រទេសចិន បានប្រគល់សម្ភារះឧបករណ៍ គ្រប់គ្រងការផ្សាយ MCR សម្រាប់ប៉ុស្តី ឌីជីថល CDTV និង TVK បង្កើតរួមគ្នា ជូនដល់ទូរទស្សន៍ជាតិកម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កិច្ចប្រជុំនេះដែរ ក៏បានលើកឡើងពីផែនការសកម្មភាពការងារសំខាន់ៗនានាជាច្រើន ទាំងលើផ្នែករកប្រាក់ចំណូល-ពង្រីកអាជីវកម្ម ផ្អែកលើគុណសម្បត្តិ ការពង្រីកវិសាលភាព និង គុណភាពនៃការផ្សព្វផ្សាយ -ជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាដើម។ ទិស ដៅថ្មី៖ ប្រទេសចិន នឹងជួយប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលផ្នែកបច្ចេកទេស -ពង្រីកបន្ថែម ប្រព័ន្ធ 4K ដើម្បីត្រៀមកីឡាស៊ីហ្គេម ២០២៣-ទិញកម្មសិទ្ធបញ្ញា រឿង និងបកប្រែរឿង-គំរោងបង្កើតកម្មវិធី ថ្មី អប់រំ រវាងកម្ពុជា-ចិន -សាកល្បងប្រព័ន្ធ 5G ។ ទន្ទឹមនោះ ភាគីចិន ក៏នឹងបន្តជួយជំរុញ កិច្ចសហប្រតិបត្តិការ លើវិស័យ ទូរទស្សន៍ ពងឹ្រងពងី្រកកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ចិន និងកម្ពុជា ជួយកសាងផ្លូវ ស្ពាន ការទំនាក់ទំនងមេគង្គ -ឡានឆាង និងសមគមន៍វាសនាតែមួយ ចិននិងកម្ពុជា៕

អត្ថបទ និងរូបភាព ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានប្រព័ន្ធផ្សាយទូរទស្សន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រលានយន្ដហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ដំណើរការសាងសង់បានជាង៣០ភាគរយ

ព្រលានយន្ដហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ដំណើរការសាងសង់បានជាង៣០ភាគរយ

អង្គការLotusWorld សហការជាមួយអាជ្ញាធរមូលដ្ឋានចែកស្បៀងអាហារប្រចាំខែជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

អង្គការLotusWorld សហការជាមួយអាជ្ញាធរមូលដ្ឋានចែកស្បៀងអាហារប្រចាំខែជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

សមាជិកក្រុមប្រឹក្សាខេត្ត ប្រគល់យានយន្តនិងទូកនេសាទ ជូនគ្រួសារខ្មែរឥស្លាមក្រីក្រ ក្នុងក្រុងសៀមរាប

សមាជិកក្រុមប្រឹក្សាខេត្ត ប្រគល់យានយន្តនិងទូកនេសាទ ជូនគ្រួសារខ្មែរឥស្លាមក្រីក្រ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.