Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជា ច្រានចោលព័ត៌មានផ្សាយថា មានជនជាតិវៀតណាមចាកចេញពីកម្ពុជាធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩

ដោយ Pothe Thun
28/12/2020
នៅក្នុង ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាម «VN Express International» (ដែលបានសរសេរដោយឈ្មោះ Cuu Long – Phuoc Tuan) ដែលបានសរសេរថា មានបុរសម្នាក់ ឆ្លងដែនពីកម្ពុជាចូលទៅប្រទេសវៀតណាមដោយខុសច្បាប់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានស្នើសុំឱ្យសារព័ត៌មានវៀតណាមមួយនេះ គោរពក្រមសីលធ៌មវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងមានការសហការគ្នាល្អ ក្នុងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ មុននឹងចុះផ្សាយជាសាធារណៈ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការល្អ និងមានភាពត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល។

ពាក់ព័ន្ធនឹងការចុះផ្សាយនោះ ក្រសួងសុខាភិបាល បានបំភ្លឺ៦ចំណុចដូចតទៅ៖
១- តាមការឆែកនៅគ្រប់ច្រកចូលពីប្រទេសថៃ ដែលកម្ពុជាកំពុងតែគ្រប់គ្រងពលករខ្មែរ និងអ្នកដំណើរចូលកម្ពុជាដោយហ្មត់ចត់នៅតាមបណ្តាខេត្ត ដែលមានច្រកតាមព្រំដែនកម្ពុជា-ថៃ គឺមិនមានបុរសជនជាតិវៀតណាម ឈ្មោះនេះ បានឆ្លងចូលមកកម្ពុជានៅថ្ងៃទី២៣ និង២៤ ខែធ្នូ រួមទាំងច្រកបាវិត នៅខេត្តស្វាយរៀងនោះទេ ហើយក៏មិនមានករណីបុរសជនជាតិវៀតណាមរូបនេះឆ្លងចេញពីកម្ពុជាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

២- បុរសនេះជាជនជាតិវៀតណាម តែបែរជាដាក់ថា ចូលវៀតណាមខុសច្បាប់ទៅវិញ។

៣- បុរសជនជាតិវៀតណាមរូបនេះ មានឪពុកម្តាយនៅខេត្តវិញឡុង ដែលពួកគាត់រួមជាមួយប៉ូលីសម្នាក់ និងបុគ្គលិកសុខាភិបាល៤នាក់ទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលវេជ្ជសាស្ត ស្រុកម៉ាងធីត (The Mang Thit District Medical Center)។

៤- នៅក្នុងអត្ថបទនេះ បានបញ្ជាក់រួចហើយថា បុរសនេះ (ឈ្មោះ Le Thuc Tri) អាយុ៣២ឆ្នាំ ដែលតេស្តវិជ្ជមាន ដោយវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលវៀតណាមថា មានវីរុសកូវីដ-១៩ នោះទេ។

៥- បុរសជនជាតិវៀតណាមរូបនេះ ក៏បានធ្វើដំណើរមកពីប្រទេសភូមា មកប្រទេសថៃតាមឡានដឹកទំនិញ (Truck) នៅថ្ងៃទី១៥ ខែធ្នូ ហើយស្នាក់នៅប្រទេសថៃ រហូតដល់ថ្ងៃទី២២ ។ បន្ទាប់មក បុរសនេះរួមដំណើរជាមួយបុគ្គល ៦នាក់ផ្សេងទៀត ជិះឡានដឹកទំនិញមកកម្ពុជានៅថ្ងៃទី២៣ ហើយបានឆ្លងកាត់ច្រកព្រំដែនចូលខេត្តតៃនិញ នៅថ្ងៃទី២៤ និងបន្តទៅទីក្រុងហូជីមិញតាមរថយន្តក្រុងទៅវិញឡុង ទៅផ្ទះម្តាយគាត់នៅទីនោះ ដែលម្តាយគាត់រាយការណ៌ទៅអាជ្ញាធរនិងដាក់បុរសនេះធ្វើចត្តាឡីស័កនៅថ្ងៃទី២៤។

៦- ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាមខាងលើ ដែលថាបុរសជនជាតិវៀតណាម ឆ្លងចូល
វៀតណាមខុសច្បាប់ពីកម្ពុជា មានវីរុសកូរ៉ូណាថ្មីនោះ គឺមិនត្រឹមត្រូវឡើយ ហើយក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០កន្លងមកនេះ៕

អត្ថបទ៖ វិទ្យុជាតិកម្ពុជា

Tags: ក្រសួង​សុខាភិបាលឆ្លងដែនពីកម្ពុជាចូលទៅប្រទេសវៀតណាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានករណីបុរសម្នាក់មកពីប្រទេសថៃផ្ទុកជំងឺកូវីដ-១៩ គេចមិនធ្វើចត្តាឡីស័កនោះទេ

ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានករណីបុរសម្នាក់មកពីប្រទេសថៃផ្ទុកជំងឺកូវីដ-១៩ គេចមិនធ្វើចត្តាឡីស័កនោះទេ

ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ថយចុះជិត៣០ភាគរយ

ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ថយចុះជិត៣០ភាគរយ

គិតមកដល់ឆ្នាំ២០២០ កម្មវិធី ASPIRE ផ្ដល់ផ្ទះសំណាញ់សរុបចំនួន២៨ ដល់កសិករដាំបន្លែធន់នឹងអាកាសធាតុក្នុងខេត្តសៀមរាប

គិតមកដល់ឆ្នាំ២០២០ កម្មវិធី ASPIRE ផ្ដល់ផ្ទះសំណាញ់សរុបចំនួន២៨ ដល់កសិករដាំបន្លែធន់នឹងអាកាសធាតុក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.