Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ថយចុះជិត៣០ភាគរយ

ដោយ Pothe Thun
29/12/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
118
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់ឆ្នាំ២០២០នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប មានការថយចុះជិត៣០ភាគរយ ប៉ុន្តែចំនួនអ្នកស្លាប់ មានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ នេះបើតាមរបាយការណ៍សកម្មភាពការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ប្រចាំឆ្នាំ២០២០ ផ្ដល់ដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។

របាយការណ៍នេះ បង្ហាញថា នៅឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន៧១ករណី ថយចុះ២៨ករណី បើធៀបនឹងឆ្នាំ២០១៩ មាន៩៩ករណី។ រីឯចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួនសរុប ៨៦នាក់ មានការកើនឡើង៥នាក់ បើធៀបនឹងឆ្នាំ២០១៩ មានតែ៨១នាក់ប៉ុណ្ណោះ។

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បញ្ជាក់ថា ករណីគ្រោះថ្នាក់ភាគច្រើនបណ្ដាលមកពី ការបើកបរលើសល្បឿនកំណត់ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពងងុយគេង ឬស្រវឹង។ល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរបាយការណ៍ដដែលនេះ បង្ហាញដែរថា ការផាកពិន័យម៉ូតូ មានចំនួនសរុបជាង ១៨,០០០គ្រឿង ភាគច្រើនជាអ្នកបើកបរមិនពាក់មួកសុវត្ថិភាព។ ដោយឡែក ការផាកពិន័យរថយន្ត មានចំនួនសរុបជិត ១០,០០០គ្រឿង ភាគច្រើនជាអ្នកបើកបររថយន្ត បើកលើសល្បឿនកំណត់ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាព។

លោក ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក៏បានបង្ហាញពីទិសដៅបន្ត របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប សម្រាប់ឆ្នាំ២០២១ខាងមុខ ដោយបន្តសកម្មភាព អប់រំផ្សព្វផ្សាយពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ នៅតាមបណ្ដាក្រុង-ស្រុក ព្រមទាំងសិស្សានុសិស្សនៅតាមវិទ្យាល័យ តាមរូបភាពជាច្រើនទៀត ក្នុងនោះមន្រ្តីត្រូវតែអនុវត្តន៍ជាគម្រូ ។ បន្ថែមពីនេះ ក្រុមការងារនឹងនៅតែបន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខុសលក្ខណៈបច្ចេកទេស លើរថយន្តនានា រួមទាំងរថយន្តដឹកដីខ្សាច់ ដែលតែងតែបង្កផលប៉ះពាល់ដល់សុខភាព បរិស្ថាន និងគ្រោះថ្នាក់ចរាចរណ៍។

អត្ថបទ និងរូបភាព ៖ លោក យូ វង្ស
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: គ្រោះថ្នាក់​ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គិតមកដល់ឆ្នាំ២០២០ កម្មវិធី ASPIRE ផ្ដល់ផ្ទះសំណាញ់សរុបចំនួន២៨ ដល់កសិករដាំបន្លែធន់នឹងអាកាសធាតុក្នុងខេត្តសៀមរាប

គិតមកដល់ឆ្នាំ២០២០ កម្មវិធី ASPIRE ផ្ដល់ផ្ទះសំណាញ់សរុបចំនួន២៨ ដល់កសិករដាំបន្លែធន់នឹងអាកាសធាតុក្នុងខេត្តសៀមរាប

សម្តេចតេជោ៖បវេសនកាលឆ្នាំសិក្សាថ្មី នឹងបើកនៅខែមករា ឆ្នាំ២០២១

សម្តេចតេជោ៖បវេសនកាលឆ្នាំសិក្សាថ្មី នឹងបើកនៅខែមករា ឆ្នាំ២០២១

រដ្ឋបាលស្រុកក្រឡាញ់ ប្រជុំបូកសរុបលទ្ធផលការងារច្រកចេញចូលប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១

រដ្ឋបាលស្រុកក្រឡាញ់ ប្រជុំបូកសរុបលទ្ធផលការងារច្រកចេញចូលប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.