Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប÷ សមិទ្ធផលឆ្លងកាត់វិបត្តិកូវីដ-១៩ ជាបទពិសោធន៍បង្កើតឱកាសម្រាប់អនាគត

ដោយ Pothe Thun
08/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប÷ សមិទ្ធផលឆ្លងកាត់វិបត្តិកូវីដ-១៩ ជាបទពិសោធន៍បង្កើតឱកាសម្រាប់អនាគត
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការជួបប្រជុំគ្នានៃថ្នាក់ដឹកនាំខេត្តសៀមរាប បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដោយរំពឹងទុកថា ហានីភ័យនៃវិបត្តិកូវីដ-១៩ វាមិនមែនជាឧបស័គ្គដែលមិនអាចពុះពារបាននោះទេ វាក៏ត្រូវបានក្លាយជាបទពិសោធន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគត អាស្រ័យដោយភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ និងការចូលរួមនៃប្រជាជាតិទាំងមូល។

ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា រយៈពេលពេញ១ឆ្នាំនៃឆ្នាំ២០២០កន្លងទៅ នៅក្រោមសម្ពាធនៃវិបត្តិកូវីដ-១៩ វាពិតជាបានបង្កើតឡើងនូវបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យសេវាកម្មនិងទេសចរណ៍ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ការជួបប្រទះនូវផលវិបាកទាំងនោះ វាគ្រាន់តែជាវិញ្ញាសារថ្មីដែលមិនមិនធ្លាប់មានពីមុនមកតែប៉ុណ្ណោះ ហើយវាក៏បានប្រែក្លាយជាបទពិសោធន៍ ក្នុងការបង្កើតឱកាស ប្រើប្រាស់វិធានការ ដើម្បីស្តារឡើងវិញ និងត្រៀមចូលក្នុងវិថីនៃការអភិវឌ្ឍ នាពេលអនាគត។

ការលើកឡើងយ៉ាងដូច្នេះ ដោយយោងតាមរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាបប្រចាំឆ្នាំ២០២០ ដែលបានបង្ហាញនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី៣ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ សមាជិក សមាជិកា នៃក្រុមប្រឹក្សាខេត្ត គណអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គូសបញ្ជាក់ថា ៖ ការទប់ស្កាត់ការនាំចូលវារុសកូវីដ-១៩ពីខាងក្រៅ ប្រសិទ្ធភាពនៃការព្យាបាល រួមទាំងការរុញច្រានមិនឲ្យមានការចម្លងចូលក្នុងសហគមន៍ គឺជាជោគជ័យដ៏ធំក្នុងការគ្រប់គ្រងជម្ងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ឈ្លាសវៃ នៃសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៃការរីករាលដាលវារុសកូវីដ-១៩ ដោយចាត់វិធានការទទួលពលរដ្ឋកម្ពុជាធ្វើចំណូលស្រុក ឲ្យធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែន និងត្រូវធ្វើវិភាគសំណាក មុនមានការអនុញ្ញាតិឲ្យវិលចូលសហគមន៍វិញ។

ការពង្រឹងយុទ្ធសាស្រ្តលើវិធានការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅតែជាប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំនេះ ជាមួយនិងការជម្រុញផងដែរលើការពិភាក្សា អំពីយុទ្ធសាស្រ្តនៃការស្តារសេដ្ឋកិច្ចសង្គមឆ្នាំ២០២១របស់រដ្ឋបាលខេត្តសៀមរាប ដោយការពង្រឹងថែមទៀតជាពហុវិស័យ ដូចជា សុខាភិបាល ទេសចរណ៍ កសិកម្ម និងទីផ្សារ។ ជាមួយគ្នានេះ ការស្ថាបនាផ្លូវ៣៨ខ្សែ និងការកែលម្អសោភ័ណភាពដងស្ទឹងសៀមរាប ការបំពាក់សំណង់សិល្បការនានាជុំវិញហេដ្ឋរចនាសម្ព័ន្ធទាំងនោះ ដែលគាំទ្រដោយថវិកាជាតិ នឹងធ្វើឲ្យសៀមរាប-អង្គរ ក្លាយជាទីក្រុងទេសចរណ៍ដ៍ប្រណិត-វៃឈ្លាត នាពេលអនាគតដ៏ខ្លីខាងមុខ៕

អត្ថបទ និងរូបភាព: ងិន គឹមឡេង

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២០- ២០២១ នៅខេត្តសៀមរាប ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ផុតរលត់

ពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២០- ២០២១ នៅខេត្តសៀមរាប ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ !

ដំណើរកម្សាន្តលើកទី៤ របស់មន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញពីលទ្ធផលការងារល្អប្រសើរប្រចាំឆ្នាំ និងកិច្ចសហការល្អរបស់មន្ត្រី

ដំណើរកម្សាន្តលើកទី៤ របស់មន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញពីលទ្ធផលការងារល្អប្រសើរប្រចាំឆ្នាំ និងកិច្ចសហការល្អរបស់មន្ត្រី

សិស្សមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០១៩-២០២០ ក្នុងខេត្តសៀមរាប ជាង៩ពាន់នាក់ជាប់ដោយស្វ័យប្រវត្តិ

សិស្សមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០១៩-២០២០ ក្នុងខេត្តសៀមរាប ជាង៩ពាន់នាក់ជាប់ដោយស្វ័យប្រវត្តិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.