Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០១៩-២០២០ ក្នុងខេត្តសៀមរាប ជាង៩ពាន់នាក់ជាប់ដោយស្វ័យប្រវត្តិ

ដោយ Pothe Thun
11/01/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ក្នុងឆ្នាំសិក្សា២០១៩-២០២០ ក្នុងខេត្តសៀមរាប សរុបជាង៩ពាន់នាក់ បានប្រឡងជាប់ដោយស្វ័យប្រវត្តិ ស្មើនឹង១០០ភាគរយ ដោយមិនកំណត់ឧទ្ទេស នេះបើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប ក្នុងថ្ងៃបើកបវេសនកាល ជានិមិត្តរូបតែមួយគត់ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

របាយការណ៍ដដែលនេះ ក៏បានបង្ហាញផងដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅថា ឌីប្លូម សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ក្នុងខេត្តសៀមរាប សិស្សសរុបជាង១ម៉ឺន៣ពាន់នាក់ ឬស្មើនឹង១០០ភាគរយ ត្រូវបានប្រឡងជាប់ដោយស្វ័យប្រវត្តិ និងដោយមិនកំណត់ឧទ្ទេសផងដែរ។

ជ្រុងមួយនៃសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអានទាំងស្រុងដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសនោះ បានឆ្លុះបង្ហាញថា៖ ការអនុវត្តវិធានការសុវត្ថិភាព សុខភាព សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន និងការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក ការផ្តល់សេវារៀនសូត្រពីចម្ងាយ ការនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា៣ដំណាក់កាល ទាំងអស់នេះត្រូវបានធានាឱ្យសិស្សានុសិស្ស-និស្សិតនៅគ្រប់ភូមិសិក្សា នៅតែបន្តទទួលបានសេវាអប់រំតាមរូបភាពការអប់រំតាមបែបចម្រុះ” ឬអាចនិយាយបានថា សិស្សបានរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026
បងប្អូនភៀសសឹកនៅខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញធ្វើភេសជ្ជៈ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

បងប្អូនភៀសសឹកនៅខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញធ្វើភេសជ្ជៈ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

06/01/2026

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១ សម្រាប់វិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូង ស្របពេល នៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិទាំងស្រុង កសាងបានជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូល ក្នុងរយៈពេល២២ឆ្នាំ កន្លងមកនេះ។

អត្ថបទ និងរូបភាព: ងិន គឹមឡេង
សម្រួលអត្ថបទ: សេង ផល្លី

Tags: បាក់ឌុបសិស្សមធ្យមសិក្សាទុតិយភូមិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អភិបាលរងខេត្តសៀមរាបបង្ហាញយុទ្ធសាស្រ្តចំនួន៤ចំនុចដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ឆ្នាំ២០២១

អភិបាលរងខេត្តសៀមរាបបង្ហាញយុទ្ធសាស្រ្តចំនួន៤ចំនុចដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ឆ្នាំ២០២១

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រជុំកំណត់ព្រំប្រទល់មិនច្បាស់លាស់ រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រជុំកំណត់ព្រំប្រទល់មិនច្បាស់លាស់ រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.