Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រជុំកំណត់ព្រំប្រទល់មិនច្បាស់លាស់ រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ

ដោយ Pothe Thun
13/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ដែលមិនច្បាស់លាស់រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ភូមិចំនួន១៩ ស្ថិតក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប នៅពុំទាន់កំណត់ព្រំប្រទល់បានច្បាស់លាស់នៅឡើយ ដែលបង្កឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទាំងអស់នោះ។

តាមការបញ្ជាក់របស់លោក ទិព្វ ពិសិដ្ឋ នាយកទីចាត់ផែនការ វិនិយោគនៃសាលាខេត្តសៀមរាប បង្ហាញថា បញ្ហាព្រំ ប្រទល់រដ្ឋបាលមិនច្បាស់លាស់នេះ មានចំនួន៣ស្រុក គឺស្រុកស្វាយលើ នៅឃុំកន្តូត និង ឃុំស្វាយលើ ស្មើ ៤ភូមិ ,ស្រុកស្រីស្នំ គឺស្ថិតនៅ ឃុំស្លែងស្ពាន មាន ៧ភូមិ និង ស្រុកវ៉ារិន សិ្ថតនៅឃុំស្រែណូយ និងឃុំវ៉ារិន មាន ៨ភូមិ។

ក្នុងនោះដែរលោកអភិបាលស្រុកទាំងបី បង្ហាញ និងបកស្រាយ ជូនដល់អង្គប្រជុំថា កំណត់ដែលមានភាពច្បាស់លាស់ ទទួលបានពីលោក-លោកស្រីមេឃុំ និងមេភូមិ គឺអំពីស្ថានភាពភូមិសាស្ត្រ និងជីវប្រវត្តិក្នុងមូលដ្ឋានរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា គូសបញ្ជាក់ថា ការលើកឡើងអំពីបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលរស់នៅក្បែរព្រំប្រទល់ខេត្តឧត្តរមានជ័យ នឹងត្រូវយកធ្វើជាកំណត់ហេតុ សម្រាប់យកទៅជជែកពិភាក្សាជាមួយអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនាពេលខាងមុខ និង បន្ទាប់មកនឹងអញ្ជើញ អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ ដើម្បីកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុកទាំងបី ត្រូវបន្តធ្វើការចងក្រងឯកសារ ឲ្យបានគ្រប់ជ្រុងជ្រោយ ដែលខ្លួនមាននាពេលកន្លង សម្រាប់ជាវត្ថុតាងមួយដ៏សំខាន់ ដើមី្បដាក់ចូលទៅក្នុងរបៀបវារៈកិច្ចប្រជុំនាថ្ងៃខាងមុខនេះ រវាងថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខេត្តសៀមរាប ។ ម៉្យាងទៀតសូមឲ្យ អាជ្ញាធរភូមិឃុំ បន្តការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងពេលដែលនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិ ជំងឺកូវីដ-១៩ ជាពិសេសបងប្អូនប្រជាពលរដ្ឋទើបវិលមកពីក្រៅប្រទេស គឺត្រូវតែចូលទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ មុនចូលមកកាន់មូលដ្ឋានភូមិឃុំរបស់ខ្លួន៕

អត្ថបទ និងរូបភាព: យូ វង្ស
សម្រួលអត្ថបទ: សេង ផល្លី

Tags: ព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានកម្ពុជា លើកទី៥នេះ ត្រូវបានផ្អាក

ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានកម្ពុជា លើកទី៥នេះ ត្រូវបានផ្អាក

សម្ដេចតេជោ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”

សម្ដេចតេជោ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”

ឯកឧត្តមអភិបាលខេត្តសៀមរាបបង្ហាញថា វិស័យកសិកម្មក្នុងខេត្តកំពុងមានសន្ទុះកើនឡើង ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩

ឯកឧត្តមអភិបាលខេត្តសៀមរាបបង្ហាញថា វិស័យកសិកម្មក្នុងខេត្តកំពុងមានសន្ទុះកើនឡើង ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.