Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២០- ២០២១ នៅខេត្តសៀមរាប ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ !

ដោយ Pothe Thun
11/01/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍
ពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២០- ២០២១ នៅខេត្តសៀមរាប ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ផុតរលត់
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០- ២០២១ ដែលប្រារព្ធឡើងជានិមិត្តរូបកម្រិតថ្នាក់ខេត្ត នៅវិទ្យាល័យ ១០មករា១៩៧៩ រួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តំណាងមាតាបិតាអាណាព្យាបាលសិស្ស ជាច្រើននាក់ផងដែរ។ នៅក្នុងខេត្តសៀមរាប ក៏មានរៀបចំពិធីបើកបវេសនកាលជានិមិត្តរូបក្នុងកម្រិតថ្នាក់ក្រុង-ស្រុក តាមគោលដៅសំខាន់ៗ ផងដែរ។ ចំណែកថ្នាក់សាលារៀន ក៏បានរៀបចំចាប់ផ្តើមដំណើរការសិក្សារៀនសូត្រតែម្តងតាមស្ថានភាពជាក់ស្តែង ។

ក្នុងមតិស្វាគមន៍ របស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ថា៖ បវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ ត្រូវបានប្រារព្ធឡើងក្នុងបរិបទថ្មី និងក្នុងស្មារតីនៃការបន្តការបង្ការ និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-19 ស្របតាមការណែនាំរបស់អង្គការសុខភាព ពិភពលោក និងក្រសួងសុខាភិបាល ព្រមទាំងការធានាបាននូវការរៀន និងបង្រៀនប្រកបដោយគុណភាព និងនិរន្តរភាព ផ្អែកលើមូលដ្ឋាននៃការអនុវត្តគន្លងថ្មីនៃការអប់រំ ដោយកំណត់តម្រូវឱ្យមានការរៀបចំថ្នាក់វេនសិក្សា កម្មវិធីសិក្សាបំព្រួញ កាលវិភាគសិក្សា ជម្រើសមុខវិជ្ជា មុខវិជ្ជាកាតព្វកិច្ច និងវិធីសាស្រ្តបង្រៀនតាមបែបចម្រុះ និងបត់បែន ។

បន្ទាប់ពីអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០.២០២១ រួចមក ឯកឧត្តម ទៀ សីហា ប្រសាសន៍បញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងនាំសុខសន្តិភាព និងពន្លឿនការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើនលូតលាស់លើគ្រប់វិស័យ ដោយឡែកខេត្តសៀមរាបនៅចុងឆ្នាំ២០២០សម្តេច នាយករដ្ឋមន្ត្រីបានផ្តល់ឱ្យខេត្តនេះនូវគម្រោងជួសជុលផ្លូវចំនួន៣៨ខ្សែ ហើយតាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទាក់ទាញភ្ញៀវទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរទាំងអស់ចំពោះស្ថានភាពបរិស្ថានមិនសូវល្អ និងមានការកកស្ទះឬចង្អៀតពិបាកក្នុងការធ្វើដំណើរដោយកន្លែងៗ ពេលយប់ភ្លើងបំភ្លឹតាមដងផ្លូវក៏ត្រូវបានរើរៀបចំ និងកំពុងតែមមាញឹកក្នុងការជួសលជុល កែលំអនូវហេដ្ឋារចនាសម្ព័ន្ឋផ្លូវទាំង៣៨ខ្សែ ហេតុនេះសូមអធ្យាស្រ័យទៅឱ្យគ្នាវិញទៅមក និងសូមប្រុងប្រយ័ត្ន នៅពេលបើកបរ ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យប្រឹងប្រែងសិក្សារៀនសូត្រ ត្រងត្រាប់ស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាលរបស់ខ្លួនគោរពវិន័យសាលា ដោយចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ កុំខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ ហើយជាមួយនឹងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ សូមសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺនេះ គឺត្រូវពាក់ម៉ាស់ និងលាងដៃអោយបានស្អាតដោយប្រើអាលកុល ឬជែលសម្លាប់មេរោគ ព្រមទាំងរក្សាគម្លាតសង្គមជាដើម ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស

កែសម្រួលដោយ លីវ សុខុន ។

Tags: បើកបវេសនកាលឆ្នាំសិក្សាថ្មីឯកឧត្តម ទៀ សីហា អភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដំណើរកម្សាន្តលើកទី៤ របស់មន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញពីលទ្ធផលការងារល្អប្រសើរប្រចាំឆ្នាំ និងកិច្ចសហការល្អរបស់មន្ត្រី

ដំណើរកម្សាន្តលើកទី៤ របស់មន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញពីលទ្ធផលការងារល្អប្រសើរប្រចាំឆ្នាំ និងកិច្ចសហការល្អរបស់មន្ត្រី

សិស្សមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០១៩-២០២០ ក្នុងខេត្តសៀមរាប ជាង៩ពាន់នាក់ជាប់ដោយស្វ័យប្រវត្តិ

សិស្សមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០១៩-២០២០ ក្នុងខេត្តសៀមរាប ជាង៩ពាន់នាក់ជាប់ដោយស្វ័យប្រវត្តិ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.