Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការសាខាទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូ

ដោយ Pothe Thun
21/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការសាខាទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកសមាជិកា គណៈកម្មាធិការសាខាខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា បានអញ្ជើញចូលរួមកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ក្រុមការងារទីស្នាក់ ការកណ្តាលកាកបាទក្រហមកម្ពុជា ។

មានប្រសាសន៍បើកកិច្ចប្រជុំ លោកជំទាវ ពុំ ចន្ទីនី បានលើកនូវរបៀបវារៈនៃកិច្ចប្រជុំ ដោយបានធ្វើការផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការកណ្តាល ជូនដល់បណ្តាសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី ខេត្ត និង ពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និង ការអភិវឌ្ឍន៍ស្ថាប័ន យុទ្ធសាស្ត្រ ២០២១-២០៣០ និង ការអភិវឌ្ឍន៍ សាខា ។

ឆ្លងតាមសេចក្តីរាយការណ៍ពីសកម្មភាព លទ្ធផល របស់គណៈកម្មាធិការសាខាទាំង២៥រាជធានី ខេត្ត ក្នុងនោះ ដែរឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាខេត្ត បានលើកពីសកម្មភាព និង លទ្ធផលដែលសាខាខេត្ត សៀមរាបអនុវត្តបាននៅឆ្នាំ២០២០ ក្នុងបរិបទនៃជម្ងឺកូវិដ១៩ បានបង្កបញ្ហារាំងស្ទះដល់ការងារមនុស្សធម៌ក្នុងខេត្ត ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តម បានបញ្ជាក់ថា ក្នុងបរិបទកូវិដ១៩នេះ ការគៀរគរប្រមូលមូលនិធិមនុស្សធម៌ មានការធ្លាក់ ចុះជាងឆ្នាំ២០១៩ ។ តែទោះជាយ៉ាងណាក៏ដោយ សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅតែបន្តធ្វើការដោះស្រាយជូនបងប្អូននៅតាមអនុសាខាក្រុង-ស្រុកទាំង១២ ព្រមទាំងមានការ ចូលរួមទ្រទ្រង់សកម្មភាពពីបងប្អូនសប្បុរសជនក្នុងស្រុក សំខាន់កញ្ចប់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនសាខាខេត្ត ត្រូវបានធ្វើការចែកជូនដល់ដៃបងប្អូនរងគ្រោះ ក្នុងពេល ជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានបញ្ជាក់ដែរថា ក្រៅពីការងារផ្តល់ស្បៀងអាហារ សាខាក៏បានធ្វើការផ្សព្វផ្សាយ ពីវិធានការ ក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់កុំឲ្យមានការឆ្លងជាសហគមន៍ ដោយមានកិច្ចសហការជាមួយអាជ្ញាធរ កងកម្លាំងគ្រប់ជាន់ថា្នក់ សំខាន់ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្មួយៗយុវជនកាកបាទក្រហមនៅតាមគ្រឹះ ស្ថានសិក្សា ពិសេសលើការគ្រប់គ្រងប្រជាពលករវិលត្រឡប់មកពីក្រៅប្រទេស គឺត្រូវចូលខ្លួនធ្វើចត្តាឡីស័ក ក្នុងរយៈពេល១៤ ។ ឯកឧត្តមប្រធាន ក៏បានបញ្ជាក់ជូនកិច្ចប្រជុំ អំពីគោលការណ៍ ក្នុងការរៀបចំចងក្រង ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និង ការអភិវឌ្ឍន៍ស្ថាប័ន (យុទ្ធសាស្ត្រ ២០២១.២០៣០) និង ការអភិវឌ្ឍន៍សាខា ផងដែរ ។

មានប្រសាសន៍បន្ថែមក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់សាខាទាំង ២៥រាជធានី ខេត្ត ក្នុងសកម្មភាពមនុស្សធម៌ ដោយបានលះបង់គ្រប់បែបយ៉ាង ដើមី្បបុព្វហេតុជាតិមាតុភូមិរបស់ខ្លួន ក្នុងពេលដែលនៅលើ ពិភពលោកយើងនេះ បានកំពុងជួបនូវវិបត្តិកូវិដ១៩ និយាយដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយ កត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះសភាពការណ៍កូវីដ១៩នេះ ទប់ស្កាត់ការឆ្លងជាសហគមន៍ និងមានការកោតសរសើរពីអន្តរជាតិទៀតផង។ ទោះបីនៅកម្ពុជាមានកើតឡើងព្រឹត្តិការណ៍ ថ្ងៃ០៣វិច្ឆិកា និង ២៨វិច្ឆិកា នាពេលកន្លងមកក្ដី ក៏ប្រទេសកម្ពុជាយើង នៅតែគ្រប់គ្រងស្ថានការណ៍បានល្អផងដែរ ។ ក្នុងនោះដែរលោកជំទាវក៏បាន ធ្វើការណែនាំ និង ផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់យកទៅអនុវត្តនៅតាមបណ្តាសាខារាជធានី ខេត្ត ទាំង២៥ ឲ្យបានចំគោលដៅគ្រឹះទាំង០៧ របស់កាកបាទក្រហមកម្ពុជា តាមពាក្យស្លោក កាកបាទក្រហមនៅជាមួយបងប្អូនជានិច្ច មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយឥតអាហារនោះឡើយ ៕

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ

Tags: កាកបាទក្រហមកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា សម្រេចការបោះបង្គោលព្រំការពារនៅប្រាសាទបន្ទាយអំពិលបានប្រមាណ៨០ភាគរយ

អាជ្ញាធរជាតិអប្សរា សម្រេចការបោះបង្គោលព្រំការពារនៅប្រាសាទបន្ទាយអំពិលបានប្រមាណ៨០ភាគរយ

កសិករជាអ្នកដាំដំណាំតាង៉ែន នៅភ្នំគូលេនខេត្ដសៀមរាប រកចំណូបានជាង១លានរៀលក្នុងមួយថ្ងៃៗ

កសិករជាអ្នកដាំដំណាំតាង៉ែន នៅភ្នំគូលេនខេត្ដសៀមរាប រកចំណូបានជាង១លានរៀលក្នុងមួយថ្ងៃៗ

ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប

ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.