Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការអភិវឌ្ឍវិជ្ជាជីវៈ ជាគុណសម្បត្តិចាំបាច់របស់អ្នកយកព័ត៌មាន ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល បដិវត្តន៍ឧស្សាហកម្ម៤.០

ដោយ Pothe Thun
04/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញថា ដើម្បីលើកកម្ពស់អភិបាលកិច្ច ឲ្យកាន់តែប្រសើរឡើង ការបញ្ជូនដំណឹង ឬព័ត៌មាន ទៅដល់ប្រជាពលរដ្ឋ ជាគោលដៅដ៏ចាំបាច់បំផុត និងជាការឆ្លើយតប ចំពោះសិទ្ធិទទួលបានរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះ អ្នកយកព័ត៌មាន មិនអាចខ្វះបានទេ នូវឆន្ទៈគោរពក្រមសីលធម៌ ព្រមជាមួយគុណភាពវិជ្ជាជីវៈរបស់ខ្លួន។

ឯកឧត្តមប្រធាន គូសបញ្ជាក់ថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ទៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤.០នេះ ភ្នាក់ងារយកព័ត៌មានទាំងអស់ ត្រូវរត់ឲ្យទាន់នៃការរីកចម្រើនទាំងនោះ ស្របតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ចំណេះដឹងតាមសម័យកាលនេះ វាពិតជាមិនមានការលំបាកពេកនោះទេ បើសិនជាអ្នកយកព័ត៌មាន ស្ថិតក្នុងឆន្ទៈស្រឡាញ់អាជីពរបស់ខ្លួន និងមនសិការ សំដៅឆ្ពោះទៅរកផលប្រយោជន៍ ជូនសង្គមជាតិ។ កិច្ចប្រជុំនេះ ក៏បានពិភាក្សា ដកស្រង់បទពិសោធន៍ ឆ្លុះបញ្ចាំងលទ្ធផលការងារ ប្រមូលធាតុចូល និងលើកយកបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ លុបបំបាត់ចំណុចខ្វះខាត បង្កើនសមត្ថភាពផលិតព៌ត៌មានដែលមានគុណភាព។

យ៉ាងណាក៏ដោយ ឯកឧត្តមក៏បានរំលឹកដែរថា ក្រមសីលធម៌-វិជ្ជាជីវៈ វាជាអាវក្រោះ របស់អ្នកយកព័ត៌មានមិនអាចខ្វះបាន ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រភពអ្នកផ្តល់ព័ត៌មាន រួមផ្សំដោយភាពឈ្លាសវៃ និងគំនិតច្នៃប្រឌិតផងដែរ។ ការផលិតបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលវាជាព័ត៌មានពិត លឿន ប្លែក ទុកចិត្តបាន គឺជាការនាំមកនូវសុខដុមរូបនីយកម្មនៃសង្គមជាតិ ក្រោមការទទួលយល់ជ្រាបរបស់ប្រជាជន។ តួយ៉ាងករណីក្នុងបរិបទនៃវិបត្តិកូវីដ-១៩ជាដើម អ្នកយកព័ត៌មានបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ ការរីករាលដាលក្នុងសហគមន៍ នៃជំងឺដ៏កាចសាហាវមួយនេះ ដែលកន្លងមកនេះ អ្នកយកព័ត៌មាន ក៏បានដើរតួនាទីយ៉ាងសំខាន់ លើការងារគាំទ្រ និងបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ រួមមាន នយោបាយ យោធា សេដ្ឋកិច្ច សង្គម វប្បធម៌ និងសាសនា ជាដើម៕

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

អត្ថបទ និងរូបភាព៖ លោក ងិន គឹមឡេង
កែសម្រួល៖ លោក សេង ផល្លី

Tags: ប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបឯកឧត្តម លីវ សុខុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមយុវជនស្ម័គ្រចិត្តក្នុងខេត្តសៀមរាប បិតផ្សព្វផ្សាយ QR Code Stop COVID-19 សរុប៧១កន្លែង ក្នុងក្រុងសៀមរាប

ក្រុមយុវជនស្ម័គ្រចិត្តក្នុងខេត្តសៀមរាប បិតផ្សព្វផ្សាយ QR Code Stop COVID-19 សរុប៧១កន្លែង ក្នុងក្រុងសៀមរាប

អភិបាលរងខេត្តសៀមរាបជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបរិស្ថានខេត្ត បន្តខិតខំការពារ និងស្តារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ

អភិបាលរងខេត្តសៀមរាបជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបរិស្ថានខេត្ត បន្តខិតខំការពារ និងស្តារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ

អាជ្ញាធរខេត្ត បានបិទហាងហ្វឺ ( ហាងគុយទាវ ) មួយកន្លែងនៅក្រុងសៀមរាប ក្រោយពេលទទួលបានព័ត៌មានថា មានអ្នកពាក់ព័ន្ធ ដែលរត់ចេញពីចត្តាឡីស័កនៅខេត្តព្រះសីហនុ ចូលញ៉ាំអាហារនៅទីនោះ !

អាជ្ញាធរខេត្ត បានបិទហាងហ្វឺ ( ហាងគុយទាវ ) មួយកន្លែងនៅក្រុងសៀមរាប ក្រោយពេលទទួលបានព័ត៌មានថា មានអ្នកពាក់ព័ន្ធ ដែលរត់ចេញពីចត្តាឡីស័កនៅខេត្តព្រះសីហនុ ចូលញ៉ាំអាហារនៅទីនោះ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.