Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលក្រុងសៀមរាបបង្ហាញថា៖ ការផ្ទុះកូវីដ១៩ក្នុងសហគមន៍មិនមែនជាឧបសគ្គក្នុងការស្ថាបនាផ្លូវ៣៨ខ្សែឡើយ

ដោយ Pothe Thun
15/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
អភិបាលក្រុងសៀមរាបបង្ហាញថា៖ ការផ្ទុះកូវីដ១៩ក្នុងសហគមន៍មិនមែនជាឧបសគ្គក្នុងការស្ថាបនាផ្លូវ៣៨ខ្សែឡើយ
176
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោកបានថ្លែងឲ្យដឹងនៅថ្ងៃទី១៥ ខែមីនានេះថា បើទោះបីជាមានព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈក៍ដោយ ក៍ប៉ុន្ដែការអនុវត្ដគម្រោងស្ថាបនាហេដ្ឋារចនាផ្លូវ៣៨ខ្សែនៅក្នុងក្រុងនេះ មិនមានការរាំងស្ទះ ឬរអាក់រអួលនោះឡើយ។ បច្ចុប្បន្ននេះក្រុមការងារសងសង់គ្រប់អង្គភាពបាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងការសាងសង់ផ្លូវ៣៨ខែ្សនោះ ដើម្បីអោយសម្រេចគោលដៅតាមការគ្រោងទុកអោយរួចរាល់នៅដើមឆ្នាំ២០២២។ ហើយមកដល់ពេលនេះក្រុមការងារសម្រេច បានប្រមាណជាង៣០ភាគរយហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។

លោក នួន ពុទ្ធារ៉ា បានឲ្យដឹងទៀតថា ទោះព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈមិនមែនជាឧបសគ្គនៃការងារសាងសង់ផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាបពិតប្រាកដមែន ប៉ុន្ដែក្នុងនោះចំពោះការសាងសង់ក៏មានការជួបប្រទះនៅបញ្ហាមួយចំនួន ដោយសារប្រជាពលរដ្ឋមួយចំនួនតូចបានលួចចោះលូទឹកបន្ដចូលចួលផ្ទះរបស់គាត់ ខណៈដែលក្រុមការងារកំពុងស្ថាបនា ដែលធ្វើអោយខូចលូខ្លះៗ។ ជាមួយគ្នានោះលោកបានអំពាវដល់ប្រជាពលរដ្ឋ អោយដាក់ពាក្យស្នើសុំដាក់ប្រព័ន្ធចូលលំនៅឋានអោយបានត្រឹមត្រូវ ដើម្បីកុំអោយរាំងស្ទះដល់ក្រុមការងារដែលកំពុងពន្លឿនការស្ថាបនាអោយរួចរាល់ទៅតាមការគ្រោងទុក។

លោកអភិបាលក្រុង បានបញ្ជាក់បន្ថែមថា ក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបានបញ្ចប់ ទីក្រុងសៀមរាបនឹងប្រែក្លាយរូបរាងទៅជាទីក្រុងទំនើប និងទេសចរណ៍ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ។ ក្នុងនោះគម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

សូមជម្រាបថា ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះ មានប្រវែងសរុប១០៨.៧៤គីឡូម៉ែត្រ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់ កាលពីចុងឆ្នាំ២០២០កន្លងមកដែរគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៥០លានដុល្លារអាមេរិក និងថវិកាជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកក្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨។ ជាមួយគ្នានោះគម្រោងស្ថាបនាហេដ្ឋារចនាផ្លូវ៣៨ខ្សែនេះដែរ មានបួនប្រភេទគឺ ទី១ចាក់បេតុងកម្រាស់២៥សង់ទីម៉ែត្រ, ទី២ចាក់បេតុងកម្រាស់២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន, ទី៣ជួសជុលគ្រឹះហើយអ៊ុតកៅស៊ូបេតុង និងប្រភេទទី៤ អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ៕

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គម្រោងផ្លូវ៣៨ខ្សែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋនៅខេត្តសៀមរាប គាំទ្រការបង្កើតច្បាប់ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ពលរដ្ឋនៅខេត្តសៀមរាប គាំទ្រការបង្កើតច្បាប់ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

បង្ហោះម៉ូតូរ៉េចង្កូតដួលចូលក្រោមរថយន្តបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ក្នុងស្រុកសូទ្រនិគម

បង្ហោះម៉ូតូរ៉េចង្កូតដួលចូលក្រោមរថយន្តបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ក្នុងស្រុកសូទ្រនិគម

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.