Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋនៅខេត្តសៀមរាប គាំទ្រការបង្កើតច្បាប់ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ដោយ Pothe Thun
15/03/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិទូទៅ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រួចមក ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងសៀមរាប បានសម្ដែងការពេញចិត្ដនិងគាំទ្រដល់រាជរដ្ឋាបាលពេញទំហឹង ដោយទទួចឲ្យរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ព្រោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស ។

អ្នកស្រី នួន គឹមសួរ ជាប្រជាពលរដ្ឋនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប បានមានប្រសាសន៍ថា អុ្នកស្រីសូមសម្ដែងការពេញចិត្ដ និងគាំទ្រយ៉ាងខ្លាំងទៅលើច្បាប់នេះ ព្រោះថា រាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើង គឺចង់ឲ្យប្រជាពលរដ្ឋខ្លួនរួចផុតពីគ្រោះថ្នាក់ ដែលបង្កើតឡើងពីអ្នកដទៃ ហើយដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្ដខុសនោះ ដែលបញ្ហានេះនឹងធ្វើឲ្យប្រជាជាតិមានសេចក្ដីសុខ មានសុវត្ថិភាព និង មានការអភិវឌ្ឍន៍ ព្រោះថា ប្រសិនបើប្រទេសជាតិគ្មានច្បាប់គ្រងទៅលើបញ្ហាអ្វីមួយទេនោះ វាបណ្ដាលឲ្យកើតមានអន្ដិសុខក្នុងសង្គម ។

លោក សោ តារា ជាប្រជាពលរដ្ឋនៅភូមិតាវៀន សង្កាត់សាលាកំរើក បានឲ្យដឹងដែរថា ក្រោយពីផ្ទុះជំងឺកូវីដ-១៩ចូលប្រទេសកម្ពុជា មានប្រជាពលរដ្ឋខ្មែរមួយចំនួនដែលបានផ្ទុកមេរោគនេះ ហើយបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ បង្កជាការផ្ទុះចូលសហគមន៍ ដែលធ្វើរាជរដ្ឋាភិបាលមានការព្រួយបារម្ភខ្លាចបញ្ហាកើតឡើងធំ ទើបបានបង្កើតច្បាប់នេះឡើងមិនអោយប៉ះពាល់ដល់សុខភាពមនុស្ស

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

លោកបានឲ្យដឹងទៀតថា ច្បាប់នេះមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ការពារប្រជាពលដ្ឋខ្មែរឲ្យរួចផុតពីជំងឺកាចសាហាវ ជាពិសេសទប់ស្កាត់មនុស្សណាដែលវិជ្ជមានកូវីដ-១៩ទៅចម្លងមនុស្សម្នាក់ទៀត ដូច្នេះក្នុងនាមប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិនេះ សូមសម្ដែងការពេញចិត្ដយ៉ាងខ្លាំងទៅលើច្បាប់នេះ និងសុំឲ្យប្រជាពលរដ្ឋផ្សេងទៀត ចូលរួមគាំទ្រ ដល់រាជរដ្ឋាភិបាល ដើម្បីឲ្យអនុវត្ដច្បាប់នេះ កាន់តែមានប្រសិទ្ធភាពទៅលើពលរដ្ឋណាដែលមានផ្ទុកមេរោគកូវីដ១៩ ហើយដើរចម្លងដល់អ្នកដទៃ ។

គួរំលឹកថា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងក្រសួងយុត្តិធម៌និងក្រសួងសុខាភិបាល ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់នេះយើងធ្វើក្នុងស្ថានភាពបន្ទាន់ ហើយបទបញ្ញត្តិចុងក្រោយ គឺច្បាប់នេះត្រូវប្រកាសជាការប្រញាប់ មានន័យថា ច្បាប់នេះចូលជាធរមានភ្លាម ក្រោយប្រកាសឲ្យប្រើ ។ ភ្លាមប្រកាសឲ្យប្រើហ្នឹង បានន័យថា ប្រកាសឲ្យប្រើថ្ងៃទី១១ ខែមីនា ២០២១ ត្រូវអនុវត្តចាប់ពីម៉ោងដំបូង នៃថ្ងៃទី១២ ខែមីនា ២០២១ តែម្តង ហើយម្យ៉ាងទៀត ច្បាប់នេះ យើងធ្វើចំពេលវេលានៃការឆ្លងកូវីដ១៩ ក្នុងសហគមន៍ ២០កុម្ភៈ អញ្ចឹងបើសិនជាទុកពេលផ្សព្វផ្សាយ ១ ឬ២ឆ្នាំ ដើម្បីអនុវត្តនោះ វាលែងមានអត្ថន័យហើយ ។
មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ការពារច្បាប់នៅវិមានព្រឹទ្ធសភា ឯកឧត្ដម កើត រិទ្ធ បានបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់ជូនថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណងសំខាន់តែមួយគត់ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈប្រជាជន។ ចំពោះទោសបញ្ញត្តិវិញយើងនិយាយជារួម ទោសបញ្ញត្តិនេះបង្កើតឡើង ដើម្បីដាក់ទោសចំពោះជនខិលខូច និងជនទុច្ចរិត ដែលចង់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងសុខភាពសាធារណៈតែប៉ុណ្ណោះ ។សូមបញ្ជាក់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន៦ជំពូក និង១៨មាត្រា ហើយចាប់ពីមាត្រា៥ ដល់មាត្រា១១ ត្រូវដាក់ទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ ទៅលើបុគ្គលដែលមិនអនុវត្ដតាមវិធានការសុខាភិបាល ក៏ដូចជាវិធានរដ្ឋបាល ដែលក្នុងនោះ ទោសព្រហ្មទណ្ឌមានវិន័យជាប្រាក់ និងដាក់ទោសពី៦ខែដល់២០ឆ្នាំ និងទណ្ឌកម្មរដ្ឋបាលប្រឈមដកហូតឬព្យួរអាជ្ញាប័ណ្ណ និងបិទអាជីវកម្មជាដើមផងដែរ ៕
អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: COVID-19ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បង្ហោះម៉ូតូរ៉េចង្កូតដួលចូលក្រោមរថយន្តបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ក្នុងស្រុកសូទ្រនិគម

បង្ហោះម៉ូតូរ៉េចង្កូតដួលចូលក្រោមរថយន្តបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ក្នុងស្រុកសូទ្រនិគម

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

ចៅសង្កាត់នគរធំ បង្ហាញពីគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែក្នុងឆ្នាំ២០២១នេះ ខណៈប្រជាពលរដ្ឋសំណូមពរចង់បានឲ្យការធ្វើផ្លូវជាប្រភេទបេតុងវិញ

ចៅសង្កាត់នគរធំ បង្ហាញពីគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែក្នុងឆ្នាំ២០២១នេះ ខណៈប្រជាពលរដ្ឋសំណូមពរចង់បានឲ្យការធ្វើផ្លូវជាប្រភេទបេតុងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.