Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

ដោយ Pothe Thun
16/03/2021
នៅក្នុង កូវីដ-១៩, ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក សយ វណ្ណា អភិបាលរងស្រុកប្រាសាទបាគង មានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ឆ្លងជាសកល ជាពិសេសកម្ពុជាបានឆ្លងចូលសហគមន៍ ដែលជាការព្រួយបារម្ភរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសនិងប្រជាពលរដ្ឋទូទាំងប្រទេស ហើយដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ ជាពិសេសសត្រូវកូវីដ-១៩ បម្លែងថ្មីនាពេលនេះ ហេតុនេះបរាជ័យ ឬជោគជ័យ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់គ្នា ។

លោក សយ វណ្ណា មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល និងចែកស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរា និងជួបការលំបាកក្នុងជីវភាពចំនួន២១គ្រួសារ ចំណុះជើងវត្តប្រាសាទលលៃក្នុងស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ ។

លោក សយ វណ្ណា មានប្រសាសន៍បន្ថែមថា ជាមួយគ្នានេះ ប្រសិនបើបានឃើញបងប្អូនប្រជាពលរដ្ឋយើងដែលមកពីខេត្តផ្សេង ជាពិសេស បណ្ដាខេត្ត និងរាជធានីភ្នំពេញ ដែលកំពុងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នោះ ចូលមកមូលដ្ឋានរបស់យើង ត្រូវប្រញ៉ាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីសាកសួរព័ត៌មានពីគាត់ ដោយឡែកចំពោះលោកយាយលោកតាដែលមកសមាទានសីលនៅតាមទីអារាមនានា ក៍ត្រូវចូលរួមបង្ការនិងទប់ស្កាត់ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ និង៣កុំ របស់សម្តេចតេជោ សែន រួមមាន ៖ ៣ការពារ គឺ១. ដោយការពាក់ម៉ាស់ , ២. លាងសំអាតដៃឱ្យបានញឹកញាប់ និង ៣. រក្សាគម្លាតសុវត្ថិភាពសង្គម ពីបុគ្គលម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា និង ៣កុំ គឺ១. កុំចូលទៅទីកន្លែងបិទជិតខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន , ២. កុំទៅទីដែលមានមនុស្សច្រើនកុះករ និង៣. កុំប៉ះពាល់គ្នា ជួបជុំគ្នាច្រើនជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ព្រះតេជគុណ រតនឃោសកោ សោម សេរីឬទ្ឋី នាយកប្រតិបត្តិសមាគមមត៌កព្រះពុទ្ធសាសនានិងសង្គម មានសង្ឃដីកាថា៖ រាជរដ្ឋាភិបាលក អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ជាតួអង្គទាំងបីយ៉ាងសំខាន់ដើម្បីឱ្យសង្គមជាតិ មានការរីកចម្រើនទាំងគ្រប់ផ្នែក គ្រប់វិស័យ ហេតុនេះព្រះសង្ឃក៏ជាចំណែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិដែរ ដូច្នេះការនាំយកទេយ្យទានវត្ថុជាគ្រឿងឧបភោគបរិភោគបន្តិចបន្តួច ជូនដល់ជនចាស់ជរា និងអ្នកខ្វះខាតខ្លាំងក្នុងជីវភាព ក្នុងអំឡុងពេលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិកូវីដ-១៩នេះ គឺជាជាសទ្ឋាចូលរួមបំពេញបុណ្យកុសល រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់វប្បធម៌ចែករំលែកសាមគ្គីគ្នាទៅវិញទៅមក ទៅតាមលទ្ឋភាពដែលមាន រវាងព្រះសង្ឃនិងពុទ្ធបរិស័ទ ។

គួររំលឹកថា ទេយ្យទានទាំងអស់នេះ បានមកពីការចូលរួមរបស់ព្រះចៅអធិការវត្ត និងព្រះសង្ឃមួយចំនួន និងមួយអន្លើបានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយ ចែកជូនដល់ចាស់ជរា និងគ្រួសារជួបការលំបាកក្នុងជីវភាព ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម , មី១កែស , ត្រីខ១យួរ , ទឹកត្រី២ដប , ទឹកស៊ីអ៊ីវ២ដប , ស្កសរ១គីឡូក្រាម និងថវិកា៣០.០០០រៀល ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជំងឺកូវីដ១៩ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចៅសង្កាត់នគរធំ បង្ហាញពីគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែក្នុងឆ្នាំ២០២១នេះ ខណៈប្រជាពលរដ្ឋសំណូមពរចង់បានឲ្យការធ្វើផ្លូវជាប្រភេទបេតុងវិញ

ចៅសង្កាត់នគរធំ បង្ហាញពីគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែក្នុងឆ្នាំ២០២១នេះ ខណៈប្រជាពលរដ្ឋសំណូមពរចង់បានឲ្យការធ្វើផ្លូវជាប្រភេទបេតុងវិញ

សាលារៀនទាំងអស់ក្នុងខេត្តសៀមរាប មិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានោះទេ

សាលារៀនទាំងអស់ក្នុងខេត្តសៀមរាប មិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានោះទេ

អ្នកបើករថយន្តងងុយដេករេចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ

អ្នកបើករថយន្តងងុយដេករេចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.