Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ក្រុមការងារសាលគណខេត្តសៀមរាបនិមន្តចុះសួរសុខទុក្ខក្រុមការងារត្រួតពិនិត្យទៅព្រំប្រទល់ស្រុកជីក្រែងនិងស្រុកស្ទោង

ដោយ Pothe Thun
21/03/2021
នៅក្នុង កូវីដ-១៩
116
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសាលគណខេត្តសៀមរាប ដឹកនាំដោយព្រះតេជគុណ ស៊ុម ពិសិដ្ឋ ព្រះធម្មានុរ័ក្ខញាណ ព្រះសមុហ៍គណខេត្ត និងព្រះវិជ័យរង្សី ឡាច លាង ព្រះធម្មធរគណខេត្ត រួមជាមួយព្រះថេរានុត្ថេរ ជាព្រះគ្រូចៅអធិការវត្តក្នុងខេត្តមួយចំនួនទៀត បានចុះទៅសួរសុខទុក្ខក្រុមការងារត្រួតពិនិត្យនៅព្រំដែន រវាងស្រុកជីក្រែងខេត្តសៀមរាប និងស្រុកស្ទោងខេត្តកំពងធំ ដោយបាននាំយកនូវសម្ភារៈមួយចំនួនរួមមាន៖ ទឹកសុទ្ធ១០យួរ និង៦កេស ភេសជ្ជៈ៧កេស ម៉ាស២២ប្រអប់ ទឹកអាកុលបាញ់សម្លាប់មេរោគ៣០លីត្រ និងថវិកាចំនួន២២ម៉ឺនរៀល ជូនដល់ក្រុមការងារប្រចាំការនៅប៉ុស្តិត្រួតពិនិត្យសុខភាពបឋមដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង មានប្រសាសន៍ថា៖ការរៀបចំប៉ុស្តិត្រួតពិនិត្យសុខភាពបឋមនៅទីនេះគឺ ចាប់អនុវត្តពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មកដល់ពេលនេះ ក្រោមការបញ្ជារដឹកនាំ ដោយឯកត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត អាជ្ញាធរមូលដ្ឋាននៅព្រំប្រទល់ស្រុកជីក្រែងខេត្តសៀមរាប និងស្រុកស្ទោងខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦ ឱ្យរួមសហការជាមួយក្រុមការងារនៃមន្ត្រីសុខាភិបាលខេត្តសៀមរាប រៀបចំប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកអភិបាលរងស្រុក បន្ថែមថាការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យនេះមិនមែនជាការបិទផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនោះទេ គឺគ្រាន់តែធ្វើការត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការតាមដានព័ត៌មាន និងងាយស្រួលគ្រប់គ្រងស្ថានការដែលកើតឡើងជាយថាហេតុពីការរឆ្លងជំងឺកូវីដ-១៩ ព្រមទាំងណែនាំឱ្យអនុវត្តការស្កែន QR Code Stop COVID-19ទប់ស្កាត់ ជំងឺកូវីដ-១៩ផងដែរ ដោយមិនមានតម្រូវឱ្យធ្វើចត្តាឡីស័កទេ លើកលែងតែករណីសង្ស័យ។ រីឯការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

29/06/2022
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

14/06/2022

ក្នុងនាមរដ្ឋបាលស្រុក ក៏សូមថ្លែងអំណរព្រះគុណនូវព្រះទ័យយកចិត្តទុកដាក់របស់មន្ត្រីសាលាគណខេត្ត និងបានចាត់ទុកសកម្មភាពនេះថាជាការចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ (COVID-19) ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: ការឆ្លងជំងឺកូវីដ-១៩ក្រុមការងារត្រួតពិនិត្យនៅព្រំដែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារាចរណែនាំ ស្ដីពី

សារាចរណែនាំ ស្ដីពី

មនុស្សចំនួន១៤៣នាក់ដែលជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ក្នុងខេត្តសៀមរាប ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

មនុស្សចំនួន១៤៣នាក់ដែលជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ក្នុងខេត្តសៀមរាប ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

ក្រុមយុវជនស្ម័គ្រចិត្ដ”តោះទៅលេងសៀមរាប” ចុះផ្សព្វផ្សាយនិងណែនាំអោយម្ចាស់អាជីវកម្មបិទQR Code ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

ក្រុមយុវជនស្ម័គ្រចិត្ដ”តោះទៅលេងសៀមរាប” ចុះផ្សព្វផ្សាយនិងណែនាំអោយម្ចាស់អាជីវកម្មបិទQR Code ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.