Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកកាន់ខេត្តសៀមរាប សូមផ្ដល់នូវព័ត៌មានពិតប្រាកដ និងចូលរួមធ្វើចត្តាឡីស័ក

ដោយ Pothe Thun
23/03/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកកាន់ខេត្តសៀមរាប សូមផ្ដល់នូវព័ត៌មានពិតប្រាកដ និងចូលរួមធ្វើចត្តាឡីស័ក
427
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា មួយរយៈនេះករណីនាំចូលជំងឺកូវីដ-១៩ មកកាន់ខេត្តសៀមរាបបានកើតឡើងជាបន្តបន្ទាប់ដែលជាករណីនាំចូលមកពីបណ្ដារាជធានី-ខេត្ត ដែលមានហានីភ័យខ្ពស់នៃការីករាលដាលជំងឺកូវីដ-១៩ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ចូលដល់ក្នុងសហគមន៍នៃខេត្តសៀមរាបនោះ សូមបងប្អូនប្រជាពលរដ្ឋដែលមកកាន់ខេត្តសៀមរាប សូមផ្ដល់នូវព័ត៌មានពិតប្រាកដ នៅទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមរបស់ខេត្តទាំងពីរកន្លែង គឺចំណុចស្រុកជីក្រែងព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តកំពង់ធំ និងចំណុចស្រុកក្រឡាញ់ ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ជាពិសេសត្រូវចូលរួមធ្វើចត្តាឡីស័កទាំងអស់គ្នា មកពីតំបន់ដែលមានការឆ្លងជំងឺកូវីដ-១៩ កម្រិតខ្ពស់ដែលមាននៅក្នុងតំបន់មួយចំនួននៃរាជធានីភ្នំពេញ ,ខេត្តកណ្ដាល ,ខេត្តព្រះសីហនុ ឬខេត្តផ្សេងៗមួយចំនួនទៀត។ លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងកម្មវិធីបច្ចុប្បន្នភាពសៀមរាប-អង្គរ របស់វិទ្យុនិងទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ។

លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត មានប្រសាសន៍បន្តថា ប្រការសំខាន់បំផុតនោះ គឺគ្រប់ៗគ្នាត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ និង៣ការពារ ដូច្នេះការទប់ស្កាត់បាន ឬមិនបានគឺអាស្រ័យលើយើងទាំងអស់គ្នា មានឆន្ទៈដែរឬអត់ព្រោះបើសិនជាយើងមិនបានប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារនេះទេ គឺយើងនេះហើយដែលជាភ្នាក់ងារចម្លងមេរោគទៅដល់ក្រុមគ្រួសាររបស់យើង និងក្នុងសហគមន៍របស់យើង។ ជាមួយគ្នានេះដែរ ប្រសិនបើបងប្អូនមានជាប់ការសង្ស័យ ឬក៏ជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩ត្រូវរាយការណ៍ ឬបង្ហាញនូវព័ត៌មានពិត កុំលាក់លៀម និងត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីក្រុមគ្រូពេទ្យងាយស្រួលក្នុងការព្យាបាល និងងាយស្រួលក្នុងការស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀតយកមកព្យាបាល ដើម្បីកុំមានការរីករាលដាលបន្តទៀត។

សូមបញ្ជាក់ថា គិតមកទល់ព្រឹកថ្ងៃទី២៣ ខែមីនានេះខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ចំនួន០៥នាក់ ក្នុងនោះករណីលើកទី០១ ជាស្ត្រីទីលំនៅបច្ចុប្បន្នក្នុងឃុំសំរោងយា ស្រុកពួក ដែលមានអ្នកពាក់ព័ន្ធត្រូវបានរកឃើញប្រមាណជាង ២០នាក់ ប៉ុន្តែទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ចំនួន២លើករួចហើយ ,ករណីលើកទី០២ ជាបុរសទីលំនៅបច្ចុច្បន្នក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលមានអ្នកពាក់ព័ន្ធត្រូវបានរកឃើញ ប្រមាណ ៤០០នាក់ ត្រូវបានក្រុមគ្រូពេទ្យចាត់ចែងយកសំណាក និងប្រឹក្សាសុខភាព ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះផងដែរ ,ករណីលើកទី០៣ ជាបុរសទីលំនៅបច្ចុប្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានអ្នកពាក់ព័ន្ធចំនួន ២៤នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ដ ,ករណីលើកទី០៤ជាស្ត្រី ទីលំនៅបច្ចុច្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវជាប្រពន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើកទី៣ និងករណីលើកទី៥ ជាប្រុសទីលំនៅបច្ចុច្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវជាកូនអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើកទី៣ ហើយអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ ៖ លោក ទិត្យ សំបូរ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ធ្វើចត្តាឡីស័ក​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបណែនាំដល់សមត្ថកិច្ចការពារតាមគោលដៅផ្លូវដែលបិទបណ្តោះអាសន្នត្រូវតែពង្រឹង និងតឹងរឹងបំផុតមិនអនុញ្ញាតិឱ្យចេញចូលផ្តេសផ្តាសឡើយ

អភិបាលរងខេត្តសៀមរាបណែនាំដល់សមត្ថកិច្ចការពារតាមគោលដៅផ្លូវដែលបិទបណ្តោះអាសន្នត្រូវតែពង្រឹង និងតឹងរឹងបំផុតមិនអនុញ្ញាតិឱ្យចេញចូលផ្តេសផ្តាសឡើយ

បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.