Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីបសុពេទ្យខេត្តសៀមរាប បានចុះទៅបិទហាងលក់សាច់សុនខមួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើម ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
03/04/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
106
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តសៀមរាប បានចុះទៅបិទហាងលក់សាច់ពិសេស( សាច់សុនខ) មួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើមក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលតែងតែបើកប្រកបរបរលក់សាច់សុនខនេះ អស់រយ:ពេលជាង១០ឆ្នាំមកហើយ ការចុះបិទទីតាំងនេះ ម្ចាស់ហាងឈ្មោះ ជី សុជាតិ គឺជាលើកទី២ហើយ ដោយលើកទី១ មន្ត្រីជំនាញបសុពេទ្យសត្វបានធ្វើកិច្ចសន្យាឲ្យបិទម្តង នឹងទុកឱកាសផ្លាស់ប្តូរមុខរបររកស៊ីផ្សេងទៀតទៅវិញ។ ប៉ុន្តែមកដល់ពេលថ្មីៗនេះ ម្ចាស់ហាងនៅតែមិនព្រមធ្វើតាមកិច្ចសន្យាហើយក៏មិនទាន់បានប្តូរមុខរបរដែរ ទើបនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញបសុពេទ្យសត្វខេត្តបានសម្រេចចុះបិទតែម្តង បើម្ចាស់ហាងមិនអនុវត្តទៅតាមនិតិវិធីទេ អាចប្រឈមមុខនឹងច្បាប់ជាធរមាន។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត: ចំពោះបញ្ហាពាក់ព័ន្ធនឹងករណីនេះ ដើម្បីអនុវត្តតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាវិធានការកន្លងមករដ្ឋបាលខេត្តស្នើឲ្យ លោក ប្រធានមន្ទីរកសិកម្មខេត្ត សហការជាមួយរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីបន្តចូលរួមអប់រំផ្សព្វផ្សាយ ណែនាំដល់អាជីវករ ដែលបាននឹងកំពុងប្រកបអាជីវកម្មសត្វសុនខនៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្ត ឱ្យពួកគាត់ពិនិត្យលទ្ធភាពផ្លាស់ប្តូរមុខរបរផ្សេងជំនួសវិញ ក្នុងរយ:ពេល០៣ខែ។ ប៉ុន្តែក្នុងករណីអាជីវករនៅតែបន្តធ្វើអាជីវកម្មប្រភេទនេះ មន្ទីរត្រូវពិនិត្យចាត់ចែងអនុវត្តតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានបង្ហាញថា កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅនោះ ដោយទទួលបានការណែនាំពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប មន្ត្រីបសុពេទ្យខេត្ត បានចុះអនុវត្តផ្ទាល់ ដោយសហការជាមួយស្នងការនគរបាលខេត្ត (ការិយាល័យចរាចរណ៏ផ្លូវគោក) បានឃាត់ចាប់សត្វសុនខ (ឆ្កែ) ចំនួន ៦១ក្បាល ដឹកតាមរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ២S-២១៥៨ ចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅខេត្តកំពង់ចាម ។ លោក បន្តថា សត្វសុនខទាំង ៦១ក្បាលនេះ មន្រ្តីជំនាញបសុពេទ្យបានយកមករក្សាទុកធ្វើចត្តាឡីស័ក តាមលក្ខណ:បច្ចេកទេស ដោយសហការជាមួយអង្គការ ( Four Paws ) នៅស្ថានីយស្រាវជ្រាវសុខភាពសត្វ និងផលិកម្មសត្វទឹកវិលផងដែរ។ បើតាមការលើកឡើងពីលោកស្រី ឯក សុធា តំណាងអង្គការ (Four Paws) បានឲ្យដឹងថា ការចំណាយក្នុងការថែទាំសុខភាព និងជម្រកសត្វសុនខ (ឆ្កែ) ទាំង ៦១ក្បាល ក្នុងរយ:ពេល ២ខែនេះ គឺយើងចំណាយអស់ប្រមាណ ២០,០០០ដុល្លាអាមេរិក។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួររំលឹកថា ជុំវិញករណីខាងលើកន្លងមកមានអ្នកសារព័ត៌មានមួយចំនួនបានចុះផ្សាយតាមបណ្តាញសង្គម ក៏ដូចជាគេហទំព័រនានាថា ការបើកហាងអាជីវកម្មលក់សាច់សុនខដោយខុសច្បាប់ទាំងនេះបានដោយរលូននោះ ក៏ព្រោះតែមន្ត្រីបសុពេទ្យសត្វបានឃុបឃាត់គ្នាស៊ីសំណូកសូកប៉ាន់ជាមួយម្ចាស់ហាងហើយ បានជាមិនអនុវត្តទៅតាមការស្នើរបស់រដ្ឋបាលខេត្ត។ ប៉ុន្តែ កន្លងមកលោក ប្រធានមន្ទីរកសិកម្មខេត្ត សហការជាមួយរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះអប់រំផ្សព្វផ្សាយ ណែនាំដល់អាជីវករ ដែលបាននឹងកំពុងប្រកបអាជីវកម្មសត្វសុនខ នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តសៀមរាប យ៉ាងទូលំទូលាយរួចហើយ ដោយព្រមានចាត់វិធានការតាមច្បាប់ទៀតផង បើមិនអនុវត្តទេ។ លោក ជី សុជាតិ ម្ចាស់ហាង នៅក្បែរវត្តពោធិ៍ពីរដើមនោះ លើកឡើងថា ចំពោះការចោទប្រកាន់ពាក់ព័ន្ធស៊ីសំណូកសូកប៉ាន់នោះ គឺវាមិនពិតឡើយ បើចង់ដឹងច្បាស់អាចមកជួបខ្ញុំបាន ៕

អត្ថបទនិងរូបភាព: លោក ស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!! ។

Tags: លក់សាច់សុនខសត្វឆ្កែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យមើលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស 

មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យមើលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស 

អភិបាលរងខេត្តសៀមរាបចុះពិនិត្យគោលដៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

អភិបាលរងខេត្តសៀមរាបចុះពិនិត្យគោលដៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

អាជ្ញាធរខេត្តសៀមរាប អនុញ្ញាតឲ្យអ្នកពាក់ព័ន្ធនឹងទីតាំងព្យាបាល និងថែទាំសុខភាព៤កន្លែង ក្នុងក្រុងសៀមរាប វិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ឯលំនៅឋានវិញ 

អាជ្ញាធរខេត្តសៀមរាប អនុញ្ញាតឲ្យអ្នកពាក់ព័ន្ធនឹងទីតាំងព្យាបាល និងថែទាំសុខភាព៤កន្លែង ក្នុងក្រុងសៀមរាប វិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ឯលំនៅឋានវិញ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.