Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារសាលាគណខេត្តសៀមរាបប្រគល់ស្បៀងអាហារជូនអាជ្ញាធរឃុំស្វាយចេក សម្រាប់ផ្គត់ផ្គង់ដល់អ្នកកំពុងធ្វើចត្តាឡីស័ក

ដោយ Pothe Thun
08/04/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារសាលាគណខេត្តសៀមរាបប្រគល់ស្បៀងអាហារជូនអាជ្ញាធរឃុំស្វាយចេក សម្រាប់ផ្គត់ផ្គង់ដល់អ្នកកំពុងធ្វើចត្តាឡីស័ក
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសកម្មពលរបស់សាលាគណ ខេត្តសៀមរាប ដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ចូលរួមដោយព្រះរាជាគណៈព្រះគ្រូ ព្រះចៅអធិការវត្ត និងព្រះថេរានុត្ថេរៈមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអាជ្ញាធរឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរប ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលឃុំស្វាយចេក។

ព្រះគ្រូធម្មសិរីញាណ ធម្មទិន្នោ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានសង្សដីកាថា សម្ភារស្បៀងអាហារដែលបានផ្ដល់ជូននាពេលនេះបានមកពីការប្រគេនដល់ព្រះសង្ឃ របស់ទាយក ទាយិកា និងសប្បុរសជនជិតឆ្ងាយ មន្ត្រីសង្ឃសាលាគណខេត្តបានសន្សំ និងប្រមូលបំរុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗដូច្នេះហើយមន្ត្រីសាលាគណខេត្ត តែងតែជួយគិតគូរ និងផ្តល់ជូនទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន។

ព្រះតេជគុណ ឡម លឿម ក៍បានជំរុញលើកទឹកចិត្តដល់អ្នកកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវតស៊ូ ជំនះ អត់ធ្មត់ អនុវត្តនិងស្នាក់នៅដាច់ដោយឡែកឱ្យខាងតែបាន១៤ថ្ងៃ ទៅតាមការកំណត់និងត្រូវអនុវត្តទៅតាមការណែនាំក្រុមការងារ និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការ៣ការពារ និង៣កុំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ មណ្ឌលចត្តាឡីស័កឃុំស្វាយចេកមានអ្នកធ្វើចត្តាឡីស័កចំនួន ១០៦នាក់ ដោយពួកគាត់ជាប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសថៃ និងមកពីខេត្តផ្សេងៗមួយចំនួនក្នុងប្រទេសកម្ពុជា។ ចំពោះស្បៀងអាហារដែលប្រគល់ជូននាឱកាសនោះដែររួមមាន៖អង្ករ១៥០គីឡូក្រាម ត្រីខ២៦កំប៉ុង ស្ករស១២.៥គ្រាក មី១០កេស ទឹកផ្លែឈើ៣កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ៤យួរ ទឹកត្រី២យួរ ម៉ាស់ ៥ប្រអប់កាហ្វេ១០ប្រអប់ ទឹកសុទ្ឋ៣៤យូរ ថវិកា៣០ម៉ឹនរៀល៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: អ្នកកំពុងធ្វើចត្តាឡីស័ក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន E & T Real Estate និងក្រុមហ៊ុន Pactics Cambodia ប្រគល់សម្ភារមួយចំនួនជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីគាំទ្រក្នុងការងារទប់ស្កាត់កូវីដ-១៩

ក្រុមហ៊ុន E & T Real Estate និងក្រុមហ៊ុន Pactics Cambodia ប្រគល់សម្ភារមួយចំនួនជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីគាំទ្រក្នុងការងារទប់ស្កាត់កូវីដ-១៩

មេបញ្ជាការរងកងទ័ពជើងគោក ណែនាំដល់គ្រួសារកងទ័ពកុំបារម្ភរឿងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩

មេបញ្ជាការរងកងទ័ពជើងគោក ណែនាំដល់គ្រួសារកងទ័ពកុំបារម្ភរឿងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩

អាជ្ញាធរខេត្ដសៀមរាប អំពាវដល់ពលរដ្ឋកុំអោយភ្លេចការពារជំងឺកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី

អាជ្ញាធរខេត្ដសៀមរាប អំពាវដល់ពលរដ្ឋកុំអោយភ្លេចការពារជំងឺកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.