Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមការងារចំពោះកិច្ចរដ្ឋបាលខេត្តចុះធ្វើការអប់រំផ្សព្វផ្សាយឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត ដល់អាជីវករផ្សារភូមិភាគ៤ ក្រោយពីមានការអនុញ្ញាតឲ្យបើកការចេញ-ចូលឡើងវិញ ពីរដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
26/04/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ចរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងក្រុង និងកងកម្លាំងសមត្ថកិច្ចបានចុះធ្វើការអប់រំផ្សព្វផ្សាយ ដល់អាជីវករនៅក្នុងផ្សារភូមិភាគ៤ ស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ដែលទើបនឹងបើកក្រោយពីពេលបិទខ្ទប់ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។

បើតាមលោក ពិន ប្រាកដ បានបញ្ជាក់ថា ការចុះអប់រំផ្សព្វផ្សាយនៅពេលនេះ ក្រុមការងារបានធ្វើការនាំដល់ប្រជាពលរដ្ឋ ដែលចេញចូលផ្សារ និងតាមទីប្រជុំជន គឺត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា ប្រសិនបងប្អូនមិនចូលរួមពាក់ម៉ាស់នោះទេ ករណីមានការឆ្លងជំងឺកូវី-១៩នោះ នឹងត្រូវបិទផ្សារនេះតែម្តងទៀត។ ជាមួយនោះក្រុមការងារសង្កេតឃើញថា ប្រជាពលរដ្ឋបានចូលរួមពាក់ម៉ាស៩៨ភាគរយ អ្នកខ្លះការប្រើម៉ាស់បានត្រឹមត្រូវ និងអ្នកខ្លះទៀតនៅមិនទាន់បានត្រឹមត្រូវនៅឡើយ ហើយក្នុងនោះគណៈកម្មការនៅមិនទាន់អនុវត្តវិធានការ ក្នុងការផាកពិន័យនូវឡើយទេ គឺគ្រាន់តែចុះមកអប់រំណែនាំបងប្អូនជាបន្តបន្ទាប់ទៀត។

លោក ពិន ប្រាកដ បានឲ្យដឹងទៀតថា បើទោះជាយុទ្ធនាការនេះ បានឈានទៅដល់ការផាកពិន័យនាថ្ងៃខាងមុខ ក៏ប៉ុន្តែអ្វីដែលជាលទ្ធផលចុងក្រោយដែលអាជ្ញាធរខេត្តចង់បាន នោះគឺពុំមែនជាប្រាក់ពិន័យទាំងនោះឡើយ តែគឺការចង់ឃើញប្រជាពលរដ្ឋ ពាក់ម៉ាសបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតទាំងអស់គ្នា។ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: កាតព្វកិច្ចពាក់ម៉ាសផ្សារភូមិភាគ៤រដ្ឋបាល​ខេត្ត​សៀមរាបអប់រំផ្សព្វផ្សាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រមណីយដ្ឋាននិងប្រាសាទនានានៅតំបន់អង្គរ ត្រូវបានអាជ្ញាធរអប្សរាបើកឱ្យចូលទស្សនាឡើងវិញ

រមណីយដ្ឋាននិងប្រាសាទនានានៅតំបន់អង្គរ ត្រូវបានអាជ្ញាធរអប្សរាបើកឱ្យចូលទស្សនាឡើងវិញ

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្តសៀមរាប នៅតែប្រារព្ធបុណ្យពិសាខបូជាជាធម្មតា ប៉ុន្តែពុំសូវមានពុទ្ធបរិស័ទចូលរួមច្រើនឡើយ ដោយសារវិបត្តិកូវីដ-១៩

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្តសៀមរាប នៅតែប្រារព្ធបុណ្យពិសាខបូជាជាធម្មតា ប៉ុន្តែពុំសូវមានពុទ្ធបរិស័ទចូលរួមច្រើនឡើយ ដោយសារវិបត្តិកូវីដ-១៩

ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៤គ្រួសារនៅស្រុកពួក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៤គ្រួសារនៅស្រុកពួក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.