Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មាន របស់អង្គការមូលនិធិបង្ការរបួសអាស៊ី ជាមួយនិង វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន

ដោយ Pothe Thun
22/06/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មាន របស់អង្គការមូលនិធិបង្ការរបួសអាស៊ី ជាមួយនិង វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបសំដែងការគួរសម លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំប្រទេសកម្ពុជា និងបង្ហាញការគាំទ្រ ក្នុងការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅកម្ពុជា” ដែលគ្រោងធ្វើឡើងនៅក្នុងខែសីហា ឬ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

តាមការលើកឡើងរបស់ លោក គឹម បញ្ញា វេទិកានិពន្ធនាយកសារព័ត៌មាន មានគោលបំណងបង្ហាញពី ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោម កម្មករនិយោជិតនៅកម្ពុជា និងគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យទាំង ៥ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតនៅកម្ពុជា។

លោក គឹម បញ្ញា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលតែងតែ បានចូលរួមនិងគាំទ្រ ដល់ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក៏ដូចជាសកម្មភាពការងាររបស់អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា។ ជាមួយនោះ លោកនាយកអង្គការ ក៏បានស្នើសុំអនុសាសន៍ ពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីធ្វើឱ្យការខិតខំរបស់អង្គការ កាន់តែទទួលបានភាពជោគជ័យ ក៏ដូចជាមានការចូលរួមពីអ្នកសារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយលើការលើកកម្ពស់ សុវត្ថិភាព ចរាចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លើកជាមតិជូនលោកនាយកអង្គការ ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា អង្គការមូលនិធិបង្ការ របួសអាស៊ី គួរពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ ដល់កុមារ ព្រោះការបណ្តុះបណ្តាលតាំងពីកុមារភាព កុមារ អាចចងចាំបានល្អ និងទទួលយកបានឆាប់រហ័ស ហើយនៅពេលកុមារធំពេញវ័យ គ្រប់អាយុបើកបរយានយន្ត ពួកគេនឹងមានឥរិយាបថ ល្អប្រសើរ និងមានសុជីវធម៏ នៅតាមដងផ្លូវធ្វើដំណើរ ។ ជាមួយនេះ គួរជំរុញដល់ការងារផ្សព្វផ្សាយ ដែលមានភាពទាក់ទាញ តាមរយៈ គំនូរជីវចល ដែលជាវិធីមួយ អាចជួយឱ្យមានការយល់ដឹងនៅក្នុងស្រទាប់កុមារ ពិសេសបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងរវាងកុមារ និងក្រុមគោលដៅ ដើម្បីផ្ដល់ឱកាសដល់កុមារបានបញ្ចេញជាគំនិតយោបល់ផ្សេងៗដែលខ្លួនមាន។ សម្រាប់ផ្នែកកម្មករ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមានការបង្កើតនូវ គម្រោងសាកល្បង បង្កើតរថយន្តដឹកកម្មករគម្រូ តាមរយ:កិច្ចសហការជាមួយស្ថាប័នពាក់ពន្ធ័នានា ដែលធ្វើឡើងនៅតំបន់ ឬខេត្តណាមួយ ដែលកម្មករនយោជិត តែងប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវទៅធ្វើការ។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រ ដល់ការរៀបចំ វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនការយល់ដឹង សម្រាប់ការធ្វើសេចក្ដីរាយការណ៍ព័ត៌មានបានកាន់តែល្អប្រសើរ នៅក្នុងដំណើរការជំរុញលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ កម្មករនិយោជិតនៅកម្ពុជា ។ ជាមួយនេះ ក៏ត្រូវមានការប្រកួតប្រជែង ជ្រើសរើសអត្ថបទ ការអត្ថាធិប្បាយផ្សព្វផ្សាយ និង សកម្មភាពការងារនានាជាច្រើនទៀត នៅក្នុងចំណោមអ្នកសារព័ត៌មាន។ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់អង្គការមូលនិធិបង្ការរបួសអាស៊ី ក្រសួងព័ត៌មាន នឹងធ្វើកិច្ចសហការក្នុងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយអ្វីដែលសំខាន់ទៀតនោះ គួរមានជាកម្មវិធីវេទិកាតុមូល តាមរយៈទូរទស្សន៍ជាតិកម្ពុជា ដើម្បីរួមគ្នា បង្កើនការយល់ដឹងពីបញ្ហាចរាចរណ៍ របស់កម្មករនិយោគជិតនៅកម្ពុជា៕

អត្ថបទ និងរូបភាព៖ ក្រសួងព័ត៌មាន
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រសួងព័ត៌មានបណ្តុះបណ្តាលអ្នកសារព័ត៌មានវេទិកានិពន្ធនាយកសារព័ត៌មានអង្គការមូលនិធិបង្ការរបួសអាស៊ី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជួសជុលផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាប សម្រេចបានជិត៥០ភាគរយហើយ គិតមកទល់ថ្ងៃនេះ

គម្រោងជួសជុលផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាប សម្រេចបានជិត៥០ភាគរយហើយ គិតមកទល់ថ្ងៃនេះ

ព្រះចៅអធិការវត្តមួយចំនួនក្នុងខេត្តសៀមរាប បាននាំយកទេយ្យទានផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១០គ្រួសារ ក្នុងសង្កាត់ស្លក្រាម

ព្រះចៅអធិការវត្តមួយចំនួនក្នុងខេត្តសៀមរាប បាននាំយកទេយ្យទានផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១០គ្រួសារ ក្នុងសង្កាត់ស្លក្រាម

រដ្ឋមន្រ្តីក្រសួងព័ត៌មាននាំយកអំណោយជាស្បៀងអាហារប្រគល់រដ្ឋបាលស្រុកកោះសូទិន ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

រដ្ឋមន្រ្តីក្រសួងព័ត៌មាននាំយកអំណោយជាស្បៀងអាហារប្រគល់រដ្ឋបាលស្រុកកោះសូទិន ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    11 shares
    Share 4 Tweet 3
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.