Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ២៩នាក់ នៅថ្ងៃទី៣០ ម្សិលមិញនេះ

ដោយ Pothe Thun
01/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ២៩នាក់ នៅថ្ងៃទី៣០ ម្សិលមិញនេះ
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់ និងព្យាបាលឱ្យជាសះស្បើយចំនួន ២៩នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ:នេះ។

ក្នុងចំណោមករណីរកឃើញថ្មីទាង៥០នាក់នោះ ចំពោះករណីទី១ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី១៩ ដល់ទី២៤ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី២៥ ជាករណីឆ្លងមានប្រភពចម្លងចេញពីស្រុកសូទ្រនិគម។ ក្នុងនោះ ករណីទី២៦ ដល់ទី២៧ ជាករណីមានប្រភពចម្លងចេញពីផ្សារសាមគ្គី, ករណីទី២៨ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២ និងករណីទី២៩ ដល់ទី៣៥ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ, ករណីទី៣៦ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន និងករណីទី៣៧ ករណីឆ្លងពីអ្នកមកពីរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ករណីទី៣៨ ដល់ទី៥០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ទន្ទឹមគ្នានោះរដ្ឋបាលខេត្ត ក៏មានអ្នកព្យាបាលជាសះស្បើយ ចំនួន២៩នាក់ផងដែរ ហើយអ្នកទាំងនោះត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។ ជាមួយនោះរដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវរកមេរោគ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែមិថុនានេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១,១៤៥នាក់, បានព្យាបាលជាសះស្បើយចំនួន ៤៣៦នាក់, ស្លាប់ ១១នាក់ និង៦៩៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

ព័ត៍មានលំម្អិត៖អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់ និងព្យាបាលឱ្យជាសះស្បើយចំនួន ២៩នាក់

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

Tags: អ្នកវិជ្ជមានជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចតេជោ ផ្ដល់ឧបករណ៍សម្ភារសង្គ្រោះសម្រាប់គ្រោះមហន្ដរាយ ជូនយោធភូមិភាគទី៤ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

សម្ដេចតេជោ ផ្ដល់ឧបករណ៍សម្ភារសង្គ្រោះសម្រាប់គ្រោះមហន្ដរាយ ជូនយោធភូមិភាគទី៤ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនប៉ុស្តិ៍ស្វាយដង្គំ និងប្រជាការពារក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនប៉ុស្តិ៍ស្វាយដង្គំ និងប្រជាការពារក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ប្រទេសម្ចាស់ជំនួយ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន

ប្រទេសម្ចាស់ជំនួយ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.