Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រឿងឧបភោគបរិភោគនិងបច័្ចយ ដែលជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ ទេព សំអាន និងសហការី ត្រូវបានយកទៅប្រគេនដល់វត្តប្រាសាទគោកចក ក្រុងសៀមរាប

ដោយ Pothe Thun
09/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រឿងឧបភោគបរិភោគនិងបច័្ចយ ដែលជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ ទេព សំអាន និងសហការី ត្រូវបានយកទៅប្រគេនដល់វត្តប្រាសាទគោកចក ក្រុងសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញថា មានប្រជាពលរដ្ឋភាគច្រើនត្រូវស្ថិតជាប់ក្នុងតំបន់បិទខ្ទប់ និងជាប់ធ្វើចត្តាឡីស័ក នៅតាមផ្ទះ ដោយសារការពារជំងឺកូវីដ-១៩ ហើយមិនបានចេញក្រៅប្រកបរបរ និងមិនបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្តអារាមដូចធម្មតា ម្យ៉ាងទៀតពុទ្ធបរិស័ទកំពុង ប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច ហើយជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលឥតស្រាកស្រាន្តនោះ ធ្វើឲ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់, ភេសជ្ជ: និងបច្ច័យបួន សម្រាប់ផ្គត់ផ្គង់ទីអារាម។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ ទេព សំអាន អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភា ក្រសួងការពារជាតិប្រចាំទិសយោធភូមិភាគទី៤ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង ខេត្តសៀមរាប និងឯកឧត្តមអ្នកឧកញ៉ា ទូច សៀ ព្រមទាំងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ: និងបច័្ចយផ្ទាល់ខ្លួនរួមមាន÷ អង្ករចំនួន ១០បេ ស្មើ ២៥០គ.ក្រ, មីយើងចំនួន ៥កេស, ត្រីខកំប៉ុងខ.មចំនួន ២កេសធំ, ទឹកក្រូចចំនួន ៥កេស, ទឹកសុទ្ធវីតាល់ចំនួន ៥កេស, ម៉ាសចំនួន ១០ប្រអប់ និងបច្ច័យចំនួន ៩៥ម៉ឹនរៀល ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់វត្តប្រាសាទគោកចក ដែលស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងជួបការខ្វះខាតក្នុងបរិបទជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ ទេព សំអាន បានមានប្រសាសន៍ថា នៅក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩នេះ ប្រជាពុទ្ធបរិស័ទជាច្រើនជួបការខ្វះខាតជីវភាព និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺដ៏កាចសាហាវនេះ ធ្វើឲ្យពួកគាត់បាត់បង់ឱកាសយកចង្ហាន់ មកប្រគេនព្រះសង្ឃនៅតាមទីវត្តអារាម។ ដូចនេះ ធ្វើឲ្យវត្តអារាម ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តជាច្រើនខ្វះខាតចង្ហាន់ ដែលតម្រូវឲ្យទូលបង្គំជាខ្ញុំនាំយកគ្រឿងឧបភោគបរិភោគ សម្ភារ: និងបច្ច័យមកប្រគេននាពេលនេះ ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់ព្រះសង្ឃ ជាពិសេសក្នុងរដូវកាលព្រះសង្ឃគង់ចាំព្រះវស្សាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមឧត្តមសេនីយ បានបន្តថា ទេយ្យទានទាំងអស់នេះ គឺជាការជួយសម្រាលបន្ទុកលំបាកដល់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ដែលកំពុងជាប់ដៃក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងទៀត ដោយមើលឃើញវិស័យព្រះពុទ្ធសាសនា និងអាណាចក្រ មានតួនាទីសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយជោគជ័យ និងមានិរន្តរភាពតាមយុទ្ធសាស្ត្រចក្ខុវិស័យ និងគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ។ ដូច្នេះ ក្រោមម្លប់សន្ដិភាពតាមរយ:នយោបាយឈ្នះៗ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក មានព្រះសង្ឃដីកាថា ស្ថិតក្នុងដំណាក់កាលដែលព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតទៅក្រៅវត្តបាន ហើយពុទ្ធបរិស័ទក៏មិនសូវហ៊ានចូលមកវត្ត ដោយសារប្រយ័ត្នប្រយែង និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ បច្ចុប្បន្នពុទ្ធបរិស័ទមិនសូវមកវត្តធ្វើបុណ្យប្រគេនចង្ហាន់ ឬទេយ្យទានច្រើនដូចមុនៗទេភាគច្រើនមកតែពេលថ្ងៃសីលបន្តិចបន្តួចតែប៉ុណ្ណោះ ហើយជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃទាំងអស់ក៏ត្រូវសម្រួលបន្សាំទៅ តាមសភាពការណ៍ផងដែរ។ ក្នុងក៏សូមញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានមេត្តាចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមអនុវត្តតាមវិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក លីវ សុខុន

Tags: ​វត្ត​ប្រាសាទ​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាបអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ខណៈជំងឺកូវីដ-១៩ ប្រភេទ ឌែលតា ក្នុងខេត្តបន្តកើនឡើង

អភិបាលខេត្តសៀមរាបអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ខណៈជំងឺកូវីដ-១៩ ប្រភេទ ឌែលតា ក្នុងខេត្តបន្តកើនឡើង

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីក្រុមហ៊ុន ST Premier Resid ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីក្រុមហ៊ុន ST Premier Resid ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកវ៉ារិន ខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០៧វត្ត ក្នុងស្រុកវ៉ារិន

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកវ៉ារិន ខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០៧វត្ត ក្នុងស្រុកវ៉ារិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.