Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះចៅអធិការវត្តស្វាយរមៀត នាំយកគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារក្នុងសង្កាត់ទឹកវិលដែលឆ្លងជំងឺកូវីដ-១៩

ដោយ Pothe Thun
13/08/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ព្រះតេជគុណព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរ និងក្រុមការងារយុវជនក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួន ជូនដល់គ្រួសារដែលមានសមាជិកកំពុងព្យាបាលដោយការឆ្លងជំងឺកូវីដ-១៩ និង គ្រួសារដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកឆ្លងជំងឺនេះ នៅក្នុងសង្កាត់ទឹកវិល ចំនួន៧គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម , មី២កេស , ទឹកសុទ្ឋ២យួរ , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , ត្រីខ១យួរ , ស្ករស១ថង់ , អំបិល១ថង់ , ទឹកដោះគោ២កំប៉ុង និង ថវិកាចំនួន១០ម៉ឺនរៀល ។

ព្រះតេជគុណព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី មានសង្ឃដិកាថា អំណោយជាគ្រឿងបរិភោគ និងថវិកាទាំងអស់នេះ គឺបានមកពីការប្រគេនរបស់ប្រជាពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយបានសន្សំនិងប្រមូលបម្រុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណាដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទ ក៏ជាការលំបាករបស់ព្រះសង្ឃដែរ ដូច្នេះហើយក្នុងនាមមិត្តរួមជាតិ មិត្តរួមសាសន៍ គឺ តែងតែជួយគិតគូរ និងផ្តល់ជូនគ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន ខណៈកន្លងមក វត្តស្វាយរមៀតតែងតែនាំយកស្បៀងអាហារ និងថវិកាទោះតិចក្តីច្រើនក្តី ចែករំលែកនិងផ្តល់ជូនដល់គ្រួសារដែលជួបហានិភ័យ ជួបការលំបាកដោយសារជំងឺ ដោយសារគ្រោះធម្មជាតិផ្សេងៗ ដើម្បីជាការចូលរួមសម្រាលការលំបាក ។

ព្រះតេជគុណ មានសង្ឃដិកាទៀតថា បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋ កំពុងរស់នៅប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ព្រោះជំងឺនេះ បាននឹងកំពុងធ្វើការឆ្លងរាតត្បាតជាសកល រួមទាំងកម្ពុជាយើងផង ប៉ុន្តែ សូមកុំស្លន់ស្លោ និង បាក់ទឹកចិត្ត ជាពិសេសយើងទាំងអស់គ្នា ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩នេះ ប៉ុន្តែប្រការសមខាន់នោះ គឺត្រូវគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម រួមទាំងវិធានការនានារបស់ ក្រសួងសុខាភិបាលផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ លោកស្រី ជា ភឿយ សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល បានថ្លែងអំណរព្រះគុណនូវការយកព្រះទ័យទុកដាក់របស់ព្រះសង្ឃនៃវត្តស្វាយរមៀត ស្របពេលបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់នេះ មួយចំនួនពួកគាត់ពិតជាជួបការលំបាកក្នុងជីវភាពមែន ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ហើយអាជ្ញាធរសង្កាត់ នឹងបន្តសហការជាប់ប្រចាំជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការណែនាំ អប់រំ និងពន្យល់ដល់ប្រជាពលរដ្ឋឱ្យពួកគាត់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារនិង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ៖ លោក លីវ សាន្ត

Tags: វត្ត​ស្វាយ​រមៀតអ្នកឆ្លងជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគេនទ័យទានដល់វត្តចំនួន៣ ក្នុងក្រុងសៀមរាប

ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគេនទ័យទានដល់វត្តចំនួន៣ ក្នុងក្រុងសៀមរាប

គណៈគ្រប់គ្រងផ្សារលើធំថ្មី ក្រុងសៀមរាបចាប់ផ្ដើមបានបាញ់ថ្នាំសម្លាប់មេរោគមុនបើកឲ្យអាជីវករចូលលក់ដូរឡើងវិញ

គណៈគ្រប់គ្រងផ្សារលើធំថ្មី ក្រុងសៀមរាបចាប់ផ្ដើមបានបាញ់ថ្នាំសម្លាប់មេរោគមុនបើកឲ្យអាជីវករចូលលក់ដូរឡើងវិញ

ព្រះចៅអធិការវត្តប្រាសាទគោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពប្រជាពលរដ្ឋមានជីវភាពក្រីក្រនៅក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក

ព្រះចៅអធិការវត្តប្រាសាទគោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពប្រជាពលរដ្ឋមានជីវភាពក្រីក្រនៅក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.