Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

រាជរដ្ឋាភិបាល សម្រេចយកខេត្តសៀមរាប ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប

ដោយ Pothe Thun
23/08/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដែលអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដឥ១៩ និងមន្ទីរពិសោធន៍ថ្មី នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានសម្រេចយកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់ ដែលមានវិសាលភាពលើខេត្តចំនួន៥ ភាគខាងជើងបឹងទន្លេសាប រួមមាន ៖ ខេត្តកំពង់ធំ , ខេត្តព្រះវិហារ , ខេត្តឧត្តរមានជ័យ , ខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប ដែលត្រូវបានរៀបចំឡើងនៅបរិវេណសាលមហោស្រពអង្គរ-កូអ៊ិច ស្ថិតនៅលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលទីតាំងនេះ អាចដាក់អ្នកជំងឺបានចំនួន៤០០នាក់ ។

ឯកឧត្តម ម៉ម ប៊ុនហេង មានប្រសាសន៍ទៀតថា តាមការពិតទៅនៅតាមបណ្តាខេត្តនានា សុទ្ធសឹងតែមានកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលធ្ងន់ធ្ងរ ប៉ុន្តែ ការយកខេត្តសៀមរាបធ្វើជាមណ្ឌលព្យាលបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់នោះ វាសមស្របំផុត ដោយសារនៅខេត្តសៀមរាប មានមន្ទីរពិសោធន៍ថ្មី ដែលមានសមត្ថភាពអាចពិនិត្យសំណាកបានក្នុងមួយថ្ងៃជាង៩០០សំណាក និងឆាប់រហ័ស ដែលនេះជាការងាយស្រួលមួយក្នុងការព្យាបាលអ្នកជំងឺ។ មកដល់ពេលនេះ ក្រសួងបានកត់សម្គាល់ឃើញថា ស្ថានភាពឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា កំពុងស្ថិតក្នុងនិន្នាការនៃការថយចុះ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាក់សាំងនោះ តែទោះជាយ៉ាងនេះក្ដី ការរៀបចំឲ្យមានមន្ទីរព្យាបាលកូវីដ-១៩ថ្មីបន្ថែមទៀត សម្រាប់ទទួលអ្នកជំងឹកំរឹតធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាបនោះ គឺជាយុទ្ធសាស្រ្តប្រៀបឈ្នះរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស សូមបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន រៀនរស់នៅធម្មតាជាមួយរុសកូវីដ-១៩ តាមបែបគន្លងថ្មី សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេស ពពួកប្រភេទបំប្លែងថ្មី ឬក៏ប្រភេទថ្មីៗផ្សេងទៀត៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់ និង លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: មណ្ឌលព្យាបាលជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពិសោធន៍វិភាគសំណាករកវីរ៉ុសកូវីដ-១៩នៅខេត្តសៀមរាប ត្រូវបានដាក់ឲ្យប្រើប្រាស់មុនការគ្រោងទុក ដែលមានសមត្ថភាពប្រតិបត្តិការក្រោម ១.០០០ សំណាកក្នុង១ថ្ងៃ

មន្ទីរពិសោធន៍វិភាគសំណាករកវីរ៉ុសកូវីដ-១៩នៅខេត្តសៀមរាប ត្រូវបានដាក់ឲ្យប្រើប្រាស់មុនការគ្រោងទុក ដែលមានសមត្ថភាពប្រតិបត្តិការក្រោម ១.០០០ សំណាកក្នុង១ថ្ងៃ

ព្រះចៅអធិការវត្តព្រះព្រហ្មរ័ត្ន ប្រគល់ទេយ្យទានជាគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលសង្កាត់ទឹកវិល ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែរកំពុងស្ថិតក្នុងតំបន់បិទខ្ទប់

ព្រះចៅអធិការវត្តព្រះព្រហ្មរ័ត្ន ប្រគល់ទេយ្យទានជាគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលសង្កាត់ទឹកវិល ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែរកំពុងស្ថិតក្នុងតំបន់បិទខ្ទប់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃក្នុងវត្តចំនួន១១ ក្នុងខេត្តសៀមរាប ដែលបើកសាលាពុទ្ធិកសិក្សា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃក្នុងវត្តចំនួន១១ ក្នុងខេត្តសៀមរាប ដែលបើកសាលាពុទ្ធិកសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.