Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយ ទឹកថ្នាំបន្តក់ភ្នែក អ៊ីសូទិន ពីឧកញ៉ា ផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG SIMON

ដោយ Pothe Thun
16/09/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយ ទឹកថ្នាំបន្តក់ភ្នែក អ៊ីសូទិន ពីឧកញ៉ា ផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG SIMON
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួប និងទទួលអំណោយ ទឹកថ្នាំបន្តក់ភ្នែក អ៊ីសូទិន ពីឧកញ៉ា ផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG SIMON និងជាសមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។

លោកប្រធានក្រុមហ៊ុន បានជម្រាបជូនថា ការដែលលោកយកទឹកបន្តក់ភ្នែក អ៊ីសូទិន មកជូនដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាននាឱកាសនេះ គឺដើម្បីបញ្ជាក់ជូន ពីផលិតផលពិតជាទឹកថ្នាំបន្តក់ភ្នែក ផលិតក្នុងប្រទេសឥណ្ឌា ដែលអាចជួយព្យាបាលជម្ងឺបាយភ្នែក ជម្ងឺកន្ទុយថ្លែនភ្នែក ជម្ងឺទឹកដក់ក្នុងភ្នែក ជម្ងឺក្រហមភ្នែក ជម្ងឺស្ងួតភ្នែក អាឡែកស៊ី ជម្ងឺរលាកបាតភ្នែក ភ្នែកម្ហូបដោយកុំព្យូទ័រ ឬទូរទស្សន៍ ការងងឹតដោយជម្ងឺទឹកនោមផ្អែម ការងងឹតពណ៌ ការងងឹតពេលជរា ការងងឹតរ៉េទីនភ្នែក ជាដើម។ល។ និងបង្កើនការមើលឃើញទាំងជិត និងឆ្ងាយ។ អ៊ីសូទីន ផលិតឡើងដោយ លោកសាស្ត្រាចារ្យបណ្ឌិត បា ស៊ូ អ្នកប្រាជ្ញជំនាញខាងកែវភ្នែក របស់ប្រទេសឥណ្ឌា តាំងពីឆ្នាំ១៩៨៨មកម្លេះ។ សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន KEANG SENG SIMON បាននាំចូលមកលក់រយះពេល១២ ឆ្នាំមកហើយ ដោយក្នុង ១ប្រអប់ មាន ៦ដប តំលៃ ៦០ដុល្លា ដែលជាតំលៃតាំងពីដើមរហូតមក។

ឆ្លៀតក្នុងឱកាសនោះដែរ ឧកញ៉ាផាសុកបណ្ឌិត គាង សេង បានជម្រាបជូនថា ដោយសារមានភាពល្បីនៃ ថ្នាំបន្តក់ភ្នែក អ៊ីសូទីន ជាផលិតផលរបស់ក្រុមហ៊ុន JAGAT PHARMA ប្រទេសឥណ្ឌានេះ ទើបមានអ្នករកស៊ីខ្លះ បានលួចធ្វើជាផលិតផលក្លែងក្លាយ យកមកលក់ក្នុងទីផ្សារកម្ពុជា ដែលធ្វើប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះ ឧកញ៉ា ផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG SIMON ដែលបានផ្តល់ជូននៅទឹកថ្នាំបន្តក់ភ្នែក ចំនួន ៩០ដប ដែលមានគុណភាពល្អ ជាផលិតផលមានប្រភពច្បាស់លាស់ និងទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះហើយជាទំនុកចិត្តក្នុងការប្រើប្រាស់ អ៊ីសូទីន នេះ។

តមកនៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប លោកស្រី បូ រ៉ានិច នាយិកាក្រុមហ៊ុន BN EVENTS និង Advertising ដោយក្នុងឱកាសនោះ លោកស្រី បានគោរពស្នើសុំការគាំទ្រ និងជួយផ្សព្វផ្សាយពីសកម្មភាពការងាររបស់ក្រុមហ៊ុន ដែលបានធ្វើកន្លងមក និងបន្តធ្វើ ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្បើយទៅវិញ។

លោកស្រី បូ រ៉ានិច បានជម្រាបជូនថា ក្រុមហ៊ុន BN ផ្តោតលើការងារផ្នែកពិធីការ ដោយទទួលរៀបចំកម្មវីធីផ្សេងៗ ដូចជារៀបចំកម្មវិធី និងគ្រប់គ្រងពិធី អាពាហ៍ពិពាហ៍ ពិធីសម្ពោធផលិតផល ឬសេវាកម្មគ្រប់ប្រភេទ ពិធីបើកការសម្ពោធក្រុមហ៊ុន/អគារ/ហាង រៀបចំកញ្ចប់សេវាកម្មខួបកំណើត/ឡើងគេហដ្ឋាន/ពិធីភ្ជាប់ពាក្យ ព្រីនប៊ែនន័រ ស្ទីកគ័រ ពិធីសិក្ខាសាលា ជប់លៀង បុគ្គលិកក្រុមហ៊ុន រៀបចំប្រព័ន្ធភ្លើង ក្រុមភ្លេង និងតារាចម្រៀងល្បីៗ រៀបចំការប្រគុំតន្ត្រី ខនសឺត (Concert) តូចធំគ្រប់ប្រភេទ និងក្រុមម៉ូឌែលប្រុសស្រីល្បីៗ រួមទាំងសម្រាប់កញ្ចប់អាពាហ៍ពិពាហ៍ផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការគាំទ្រ ចំពោះសកម្ម ភាពការងាររបស់ក្រុមហ៊ុន BN EVENTSនិង Advertising និងជួយផ្សព្វផ្សាយ អោយសាធារណជនបានដឹង និងមានតម្រូវការអោយក្រុមហ៊ុនជួយរៀបចំកម្មវិធី អោយបានកាន់តែច្រេីន នៅពេលវិប្បត្តិកូវីដ-១៩ មានសភាពថមថយ ទៅវិញ ក្នុងពេលខាងមុខឆាប់ៗនេះ៕

 

Tags: KEANG SENG SIMON
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនសាប៊ូលីប៉ាយ នាំយកអំណោយរួមមានសាប៊ូចំនួន២០កេស ទឹកសម្អាតបន្ទប់ទឹក ១០កេស ទឹកលាងដៃ ២០កេស និងម៉ាស ៥កេសជូន ឯកឧត្តម ខៀវ កាញារីទ្ធ

ក្រុមហ៊ុនសាប៊ូលីប៉ាយ នាំយកអំណោយរួមមានសាប៊ូចំនួន២០កេស ទឹកសម្អាតបន្ទប់ទឹក ១០កេស ទឹកលាងដៃ ២០កេស និងម៉ាស ៥កេសជូន ឯកឧត្តម ខៀវ កាញារីទ្ធ

ប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរាប្រតិកម្ម នឹងការផ្សាយផេកហ្វេសប៊ុក The Cambodia Daily Khmer ពីកាប់ដើមឈើនៅខាងមុខអង្គរវត្ដ ជាព័ត៌មានបំផ្លើសការពិត

ប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរាប្រតិកម្ម នឹងការផ្សាយផេកហ្វេសប៊ុក The Cambodia Daily Khmer ពីកាប់ដើមឈើនៅខាងមុខអង្គរវត្ដ ជាព័ត៌មានបំផ្លើសការពិត

ព្រៃឈើក្នុងតំបន់អង្គរពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ជាមួយនោះក៍មានហានិភ័យដែលទាមទារឱ្យមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់

ព្រៃឈើក្នុងតំបន់អង្គរពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ជាមួយនោះក៍មានហានិភ័យដែលទាមទារឱ្យមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.