Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនៃក្រុងសៀមរាប

ដោយ Pothe Thun
20/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនៃក្រុងសៀមរាប
349
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន ជាអំណោយរបស់ប្រទេសចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ក្រហមនៃក្រុងសៀមរាប រួមមាន ៖ ភូមិសាស្រ្តសង្កាត់ស្លក្រាម , សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ , ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ ភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ត្រូវបានរដ្ឋបាលខេត្តសៀមរាប ប្រកាសឲ្យអនុវត្តកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីឱសថទាំងនេះ ត្រូវ បានបញ្ជូនមកដល់ខេត្តសៀមរាប តាមរយៈនៃការបែងចែករបស់ក្រសួងសុខាភិបាល ។

លោក ទិត សុខុម ប្រធានភូមិត្រពាំងសេះ នៃសង្កាត់គោកចក ក្រុងសៀមរាប បានឲ្យដឹងថា ខណៈពេលដែលលោកបានដឹកនាំក្រុមការងារ ក្នុងយុទ្ធនាការចែកឱសថទាំងនេះ តាមខ្នងផ្ទះជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់ អ្នកជំនាញវេជ្ជសាស្ត្រនៃមន្ទីរសុខាភិបាលខេត្ត បានពន្យល់បញ្ជាក់ថា ឱសថនេះជាប្រភេទថ្នាំព្យាបាលជំងឺដែលមានអាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក និងការពារការរលាកសួតជាដើម អាចថាជាថ្នាំព្យាបាលជម្ងឺផ្តាសាយ ដែលអាការៈទាំងនេះ វាដូចគ្នាទៅនឹងអាការៈសង្ស័យនៃជំងឺកូវីដ-១៩ វាមិនមែនជាថ្នាំព្យាបាលជំងឺកូវីដ-១៩នោះទេ តែវាមានគុណប្រយោជន៍ដល់ការកាត់បន្ថយហានីភ័យ នៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍។

លោក ទិត សុខុម បានឲ្យដឹងទៀតថា យុទ្ធនាការនេះគឺជាសកម្មភាពតែមួយក្នុងតំបន់ក្រហមនៃក្រុងសៀមរាប ដែលពិតជាត្រូវបានខិតខំជំរុញការចែកថ្នាំនេះនៅបណ្តាគ្រប់ភូមិ-សង្កាត់ទាំងអស់ ឲ្យបានលឿន ឆាប់រហ័សដល់ដៃប្រជាពលរដ្ឋអ្នកប្រើប្រាស់ ហើយតាមរយៈនៃការផ្តល់ឱសថនេះ ក្នុងនាមប្រជាពលរដ្ឋ លោកសង្ឃឹមថា តំបន់ក្រហមនឹងត្រូវដកចេញពីក្រុងសៀមរាបក្នុងពេលឆាប់ៗនេះ ហើយអ្វីដែលចងចាំមិនអាចបំភ្លេចបាន គឺឧបការគុណដ៏ធំធេងសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាស្ថាបនិកយុទ្ធសាស្រ្តកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រី លី វណ្ណៈ មន្រ្តីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ឱសថ លៀនហ័រ ឈីងវីននេះ ត្រូវបាននាំបញ្ចេញពីឃ្លាំងឱសថរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទៅកាន់មូលដ្ឋានគោលដៅតាំងតែពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ម៉្លេះ ហើយស្រុកពួក អាចជាគោលដៅបញ្ជូនឱសថទាំងនេះផងដែរ ។

គួររំលឹកថា ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ នៅវិមានសន្តិភាព កាលពីព្រឹកព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់សង្កាត់ចំនួន៤ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបានកំណត់ជាតំបន់ក្រហមនោះ គឺមិនបាច់ធ្វើតេស្តលើប្រជាពលរដ្ឋរកមេរោគកូវីដ-១៩ទេ ដោយត្រូវដាក់ថ្នាំព្យាបាលឲ្យគាត់ពិសារថ្នាំហ្នឹងទៅ ព្រោះពេលនេះបានដឹកជញ្ជូនទៅហើយ ដោយចាត់ទុកថា ពួកគាត់សង្ស័យមានមេរោគកូវីដ-១៩នេះ ហើយរង់ចាំក្នុងរយៈពេលមួយសប្ដាហ៍ក្រោយ សឹមរៀបចំការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ពីពួកគាត់ ពីព្រោះពួកគាត់គ្មានរោគសញ្ញាអ្វីសោះ លើកលែងតែពួកគាត់មានរោគសញ្ញាឈឺ ចាំយកមកពេទ្យ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ប្រជាពលរដ្ឋក្នុងតំបន់ក្រហមយុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ និងពិភាក្សាអំពីទិសដៅការងារបន្ត សម្រាប់ឆ្ពោះទៅរៀបចំកិច្ចប្រជុំ ASEP11

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ និងពិភាក្សាអំពីទិសដៅការងារបន្ត សម្រាប់ឆ្ពោះទៅរៀបចំកិច្ចប្រជុំ ASEP11

រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យមានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ ដើម្បីជួយដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យមានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ ដើម្បីជួយដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺសត្វពាហនៈ

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺសត្វពាហនៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.