Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលក្រុងសៀមរាប ទទួលបានអំណោយជាអង្ករពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងសៀមរាប

ដោយ Pothe Thun
30/09/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលក្រុងសៀមរាប ទទួលបានអំណោយជាអង្ករពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងសៀមរាប
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ៣០ កញ្ញានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងសៀមរាប បាននាំយកអង្ករចំនួន ៥តោន ប្រគល់ជូនដល់រដ្ឋបាលក្រុង សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង ដែលកំពុងខ្វះខាតជីវភាពប្រចាំថ្ងៃ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងនូវអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងសៀមរាប ពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង និង ក្រុមគ្រួសារ ដែលបានផ្តល់ជូននូវអង្ករ ចំនួន៥តោន សម្រាប់ប្រើប្រាស់ដល់យុទ្ធនាការណ៏ប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលក្រុងសៀមរាបកំពុងតែជួបប្រទះនាពេលនេះ ពិសេស គឺសម្រាប់យកទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតស្បៀងអាហារ ហើយចំពោះអំណោយអង្ករចំនួន៥តោននេះ រដ្ឋបាលក្រុង នឹងធ្វើការបែងចែកជូនទៅអាជ្ញាធរសង្កាត់ដើម្បីចែកជូនដល់បងប្អូននៅក្នុងមូលដ្ឋានខ្លួន ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប អំពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលបាននឹងកំពុងជួបការខ្វះខាតនូវស្បៀងអាហារទៀតផង ដូច្នេះ ដោយមើលឃើញភាពចាំបាច់បំផុតក្នុងការដោះស្រាយនូវទុក្ខលំបាករបស់រដ្ឋបាលក្រុងសៀមរាប ឯកឧត្តម និង ក្រុមគ្រួសារ រួមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង បាននាំយកនូវស្បៀង ដើមី្បចូលរួមទ្រទ្រង់ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋ កំពុងជួបនូវការលំបាកនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទាំងអស់គ្នា និង រួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង ជាពិសេសត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត , វិធានការនានារបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវនេះ ៕

អត្ថបទ និងរូបភាព ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​រដ្ឋបាល​ក្រុង​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្ចាស់ផ្សារទំនើប ចៅ សាំងហុក ក្នុងក្រុងសៀមរាប យកអំណោយជាគ្រឿងបរិភោគ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ម្ចាស់ផ្សារទំនើប ចៅ សាំងហុក ក្នុងក្រុងសៀមរាប យកអំណោយជាគ្រឿងបរិភោគ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

អាជ្ញាធរបាលខេត្ដសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ ក្នុងភូមិសាស្ដ្រទូទាំងខេត្ដ

អាជ្ញាធរបាលខេត្ដសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ ក្នុងភូមិសាស្ដ្រទូទាំងខេត្ដ

ក្រសួងព័ត៌មាន និងក្រុមហ៊ុន Poly Changda Overseas Engineering ចុះអនុស្សរណៈ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងព័ត៌មាន និងក្រុមហ៊ុន Poly Changda Overseas Engineering ចុះអនុស្សរណៈ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.