Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

លំនៅដ្ឋានមួយខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀតត្រូវបានអគ្គីភ័យឆេះអស់គ្មានសល់ នៅក្នុងស្រុកក្រឡាញ់

ដោយ Pothe Thun
18/10/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
184
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមលោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា កាលពីវេលាម៉ោង ០៩ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីអគ្គិភ័យឆេះផ្ទះមួយបានកើតឡើង នៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលផ្ទះនេះជាប្រភេទផ្ទះឈើលើ ប្រក់ស័ង្កសី មានទំហំទំហំ ៨ គុណ ៩ម៉េត្រ ជារបស់ឈ្មោះ រឿ សូត្រ ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហួម ចន្ត្រា អាយុ៤២ឆ្នាំ។

លោកវរសេនីយ៍ឯក ជី បេងជន បានឲ្យដឹងទៀតថា ក្នុងករណីអគ្គីភ័យនេះ បានបណ្ដាលឲ្យផ្ទះ១ខ្នងត្រូវបានឆេះអស់ទាំងស្រុក និងឆេះទ្រព្យសម្បត្តិមានតម្លៃមួយចំនួនទៀតមាន៖ ឆេះលុយអស់ជាង ៤លានរៀល, អង្ករ ២ការ៉ុង, ម៉ាស៊ីនកាណូត ១គ្រឿង, ម៉ាស៊ីនកិនស្រូវ ១គ្រឿង, ម៉ាស៊ីនកិនម្សៅ ១គ្រឿង, អីវ៉ាន់ចាប់ហួយឆេះអស់ទាំងអស់ រួមនឹងសម្ភារៈប្រើប្រាស់ និងេកសារគ្រួសារមួយចំនួនទៀតត្រូវបានឆេះអស់ទាំងស្រុង តែពុំបានប៉ះពាល់ដល់មនុស្សឡើយ។

លោកវរៈសេនីយ៍ឯក បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យអគ្គិភ័យនេះ គឺបណ្ដាលមកពីទុសេខ្សែភ្លើង។ ក្នុងករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានចេញអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿងតែប៉ុណ្ណោះ ដោយសារតែផ្លូវមានសភាពតូចចង្អៀត ប៉ុន្តែដោយមានការចូលរួមពីកម្លាំងនគរបាល កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ទើបអាចគ្រប់គ្រង់ស្ថានភាពអគ្គិភ័យខាងលើនេះបាន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោគ ខេង ឧត្តម

Tags: គ្រោះ​អគ្គីភ័យ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យម ចំនួនជាង៤០សាលានៅខេត្តសៀមរាប បានបើកដំណើរការសាកល្បងហើយនៅថ្ងៃទី១៨ ខែតុលានេះ

គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យម ចំនួនជាង៤០សាលានៅខេត្តសៀមរាប បានបើកដំណើរការសាកល្បងហើយនៅថ្ងៃទី១៨ ខែតុលានេះ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

ក្រុងសម្ព័ន្ធមេត្រី លីសួយ នាំយកអំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយគាំទ្រក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ 

ក្រុងសម្ព័ន្ធមេត្រី លីសួយ នាំយកអំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយគាំទ្រក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.