Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារដែលរៀបចំនៅក្នុងក្រុងសៀមរាប កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ

ដោយ Pothe Thun
20/11/2021
នៅក្នុង សេដ្ឋកិច្ច និង កសិកម្ម
ផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារដែលរៀបចំនៅក្នុងក្រុងសៀមរាប កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការរៀបចំជាផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារនៅក្នុងក្រុងសៀមរាប ដែលបានដាក់តាំងលក់នៅសួនកំសាន្ត ខាងជើងព្រះរាជដំណាក់ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ដែលគាំទ្រដោយអាជ្ញាធរខេត្ត , មន្ទីរពាណិជ្ជកម្មខេត្ត , មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដោយសារបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាមកទិញបន្លែធម្មជាតិនៅតំបន់នេះ ស្របពេលដែលកំពុងមានការបញ្ជុះតម្លែរហូតដល់ ៥០ភាគរយ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់។

លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប មានប្រសាសន៍ថា ផ្សារបន្លែសុវត្ថិភាពចុងសបា្តហ៍ បានការបើកឲ្យដំណើរការឡើងអស់រយ:ពេលជាង ៣ឆ្នាំមកហើយ។ ទីតាំងផ្សារបន្លែសុវត្ថិភាពចុងសបា្តហ៍នេះ យើងបានអនុវត្តល្អតាមការណែនាំរបស់ក្រុមការងារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំក្នុងគោលបំណងជួយជម្រុញទីផ្សារ បន្លែសុវត្ថិភាពរបស់សហគមន៍នៅតាមបណ្តាស្រុក-ក្រុង ក្នុងខេត្តសៀមរាបនេះ ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត និងជំរុញការគាំទ្រផលិតផលបន្លែរបស់កសិករខ្មែរ ឲ្យមានទីផ្សារ និងបង្កើនប្រាក់ចំណូលរបស់សហគមន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង។ ជាពិសេសនោះ គឺមានការពេញចិត្តពីប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ និងបរិភោគដែលអាចកាត់បន្ថយការនាំចូលបន្លែផងដែរ។

លោក ភឿន គឹមលី បានបន្តថា បច្ចុប្បន្នមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ជាខេត្តតភ្ជាប់នៃមណ្ឌលភូមិភាគពាយព្យ នៃគម្រោង អេមស៍ (AIMS) កំពុងជំរុញការផ្សារភ្ជាប់ក្រុមកសិករទៅនឹងទីផ្សារ ដែលបានអនុវត្តន៍លើផលិតផលមាន់ស្រែ និងសហគមន៍បន្លែសុវត្ថិភាព ចូលរួមមកពីស្រុកចំនួន៧ គឺស្រុកជីក្រែង ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងក្រុងសៀមរាប ដោយបានសហការជាមួយមន្ទីរកសិកម្មខេត្ត សភាពាណិជ្ជកម្ម គម្រោងលាភ គម្រោង ASPIRE និងដៃគូរផ្សេងៗទៀត។ លោកក៏បានលើកទឹកចិត្តដល់កសិករឱ្យខិតខំពង្រីក ការដាំដុះបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើន ទៅតាមតម្រូវការទីផ្សារនៅក្នុងប្រទេស និងក្រៅប្រទេសជាដើម។

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

10/02/2026
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការគាំទ្រការងារផ្សេងៗ ក្នុងវិស័យកសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការគាំទ្រការងារផ្សេងៗ ក្នុងវិស័យកសិកម្ម

27/01/2026

អត្ថបទ និង រូបភាព៖ ស៊ាន សុផាត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល ២ថ្ងៃនៃពិធីបុណ្យអុំទូក មានអ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៦ម៉ឺននាក់ បានមកកំសាន្ដនៅខេត្ដសៀមរាប

រយៈពេល ២ថ្ងៃនៃពិធីបុណ្យអុំទូក មានអ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៦ម៉ឺននាក់ បានមកកំសាន្ដនៅខេត្ដសៀមរាប

បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២១ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ២ម៉ឺននាក់ បានចូលមកកម្សានក្នុងខេត្តសៀមរាប

បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២១ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ២ម៉ឺននាក់ បានចូលមកកម្សានក្នុងខេត្តសៀមរាប

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.