Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្រុកអង្គរជុំ ត្រូវបានកំណត់ជាស្រុកគោលដៅទី១របស់ខេត្តសៀមរាប ដែលនឹងបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅដំណាច់ខែវិច្ឆិកា ២០២១

ដោយ Pothe Thun
27/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍនានានៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយសំខាន់ដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់។
លោក ង៉ាន់ ភិរុណ មានប្រសាសន៍បន្ថែមថា ជាផែនការរបស់រដ្ឋបាលខេត្តសៀមរាប បានកំណត់យកស្រុកអង្គរជុំ ជាស្រុកគោលដៅទី១ ដែលត្រូវជំរុញសម្រេចឲ្យបាននូវការបញ្ឈប់ការបន្ទោរបង់ពាសវាពាសកាលថ្នាក់ស្រុក នៅក្នុងដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយបច្ចុប្បន្នមានឃុំចំនួន៤ ក្នុងចំណោមឃុំទាំង៧ របស់ស្រុកនេះ បានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល បើទោះបីជាឃុំចំនួនបីទៀត នៅមិនទាន់បានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលក៏ពិតមែន ក៏អត្រាអនាម័យបានគ្របដណ្តប់៩៩,៥៣ភាគរយ ពោលនៅសល់តែពលរដ្ឋចំនួន៧០ខ្នងផ្ទះប៉ុណ្ណោះ ដែលពួកគាត់នៅបន្ទោរបង់ពាសវាលពាសកាល ។
លោក ង៉ាន់ ភិរុណ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ នៅស្រុកអង្គរជុំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ។
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការប្រកាសដាក់ស្រុកអង្គរជុំ ជាស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ជាការរីករាយមួយសម្រាប់ខេត្តសៀមរាប ប៉ុន្តែសុំឲ្យអាជ្ញាធរខេត្តទេសចរណ៍មួយនេះ ជំរុញបន្ថែមទៀតដល់ថ្នាក់ក្រុងស្រុក ចំនួន១១ទៀត រៀបចំផែនការ និងចូលរួមប្រឡងប្រណាំងទាំងអស់គ្នា ដើម្បីធ្វើឲ្យខេត្តសៀមរាបទាំងមូល មានសោភ័ណភាព និងបរិស្ថានស្រស់ស្អាតបរិបូរណ៍ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឲ្យបាន៩០ភាគរយនៅឆ្នាំ២០២៣ និងមានទស្សនវិស័យនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានអនាម័យប្រកបដោយនិរន្តរភាព ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កន្លងទៅ ខេត្តសៀមរាប មានអត្រាផ្គត់ផ្គង់ទឹកស្អាតមានរហូតដល់ទៅ៧៥,៦០ភាគរយ និងអត្រាគ្របដណ្តប់អនាម័យមានចំនួន៧៩,១០ភាគរយ ហើយនៅក្នុងឆ្នាំ២០២១នេះ ខេត្តសៀមរាប មានភូមិដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាលចំនួន២៥៥ភូមិ និងឃុំមានចំនួន១៥ឃុំ ៕
អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
Tags: ក្រសួង​អភិវឌ្ឍន៍ជនបទបន្ទោរបង់ស្រុក​អង្គរជុំ​អនាម័យនៅជនបទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា ប្រកាសរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៣ថ្ងៃ នៅពាក់កណ្ដាលខែធ្នូឆ្នាំ២០២១នេះ

អាជ្ញាធរជាតិអប្សរា ប្រកាសរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៣ថ្ងៃ នៅពាក់កណ្ដាលខែធ្នូឆ្នាំ២០២១នេះ

សមត្ថកិច្ចខេត្ដសៀមរាប បញ្ជូនខ្លួនជនសង្ស័យ ៣នាក់បន្ថែមទៀត ទៅតុលាការពាក់ព័ន្ធករណី ប្លន់ម៉ូតូប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប

សមត្ថកិច្ចខេត្ដសៀមរាប បញ្ជូនខ្លួនជនសង្ស័យ ៣នាក់បន្ថែមទៀត ទៅតុលាការពាក់ព័ន្ធករណី ប្លន់ម៉ូតូប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប

ជំនួបពាណិជ្ជកម្ម កម្ពុជា-សឹង្ហបូរី

ជំនួបពាណិជ្ជកម្ម កម្ពុជា-សឹង្ហបូរី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.