Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស់រៀបចំ​ប្រឡង​កម្រិត​អន្តរជាតិ​លើក​ទី​៤ នៅ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
25/02/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ សាលា​អាយ​ឃី​ដ យូ​ស៊ី​ម៉ាស់​កម្ពុជា សហការ​ជាមួយ​សាលា​អាយ​ឃី​ដ យូ​ស៊ី​ម៉ាស់​សាខា​ខេត្តសៀមរាប បាន​រៀបចំ​ប្រឡង​កម្រិត​អន្តរជាតិ​លើក​ទី​៤ នៅ​សណ្ឋាគារ​បុរី​អង្គរ ក្នុង​ក្រុង​សៀមរាប ដោយ​មាន​សិស្សានុសិស្ស​សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស់ មកពី​សាខា​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប សរុប​ចំនួន​៩០៩​នាក់ ស្រប​ទៅតាម​កម្រិតសិក្សា​របស់​ពួកគេ ចាប់ពី​ថ្នាក់ដំបូង (Foundation) រហូត​ដល់​កម្រិត​ហៃអ័រ អេ​A. ដើម្បី​វាស់​ស្ទង់​ការសិក្សា​របស់​សិស្ស​គ្រប់​កម្រិត ដែល​បាន​សិក្សា​តាម​កម្មវិធី​យូ​ស៊ី​ម៉ាស ហើយ​ការប្រឡង​នេះ បាន​ធ្វើឡើង​ដូចគ្នា​នៅតាម​បណ្តា​ប្រទេស​ចំនួន​៨០ ក្នុង​សកលលោក​។​

​លោក ប៊ែរ​ណាត វង្ស នាយក​ប្រតិ​ប​ត្ត​កម្មវិធី​យូ​ស៊ី​ម៉ាស និង​ជា​ទីប្រឹក្សា​អប់រំ​កម្មវិធី​យូ​ស៊ី​ម៉ាស​អន្តរជាតិ​ម៉ាឡេស៊ី​បាន​មានប្រសាសន៍ថា កម្មវិធី​បង្រៀន​របស់​យូ​ស៊ី​ម៉ាស ជា​កម្មវិធី​អប់រំ​មួយ​មាន​លក្ខណៈ​ប្លែក​ពី​គេ លំដាប់​អន្តរជាតិ​អាយ​អេស​អូ​ផ្នែក​អភិវឌ្ឍន៍​ខួរក្បាល​ពី​ប្រទេស​ម៉ាឡេស៊ី និង​ជា​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា​ចំណេះដឹង​ទូទៅ ដោយ​បង្រៀន​តាម​រយៈ​ការប្រើ​គណនា​លេខ​រហ័ស​បំផុត ។​

​លោក ប៊ែរ​ណាត វង្ស មានប្រសាសន៍​ទៀត​ថា កម្មវិធី​នេះ មិន​គ្រាន់តែ​ធ្វើឱ្យ​កុមារ​ពូកែ​គណនា​លេខ​រហ័ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឱ្យ​កុមារ​មាន​ខួរក្បាល​វៃឆ្លាត​ទាំងសងខាង និង​ធ្វើឱ្យ​កុមារ​ពូកែ​ផ្តោតអារម្មណ៍ ពូកែ​អង្កេត​ស្តាប់ ចាំ និង​មាន​គំនិត​ប៉ិនប្រសព្វ​ច្នៃប្រឌិត មាន​សមត្ថភាព​ពូកែ​ដោះស្រាយ​បញ្ហា​ខណៈ​ប​ច្ច​ប្បន្ន យូ​ស៊ី​ម៉ាស​កម្ពុជា មាន​សាខា​ចំនួន​៤៤​កន្លែង​និង​សិស្ស​កើនឡើង​ពី​១០.៦០០​នាក់ នឹង​បន្ត​បើក​សាខា​ច្រើន​កន្លែង​ទៀត​នៅ​ទូទាំង​ប្រទេស​នា​ពេលខាងមុខ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

​លោក ប៊ែរ​ណាត វង្ស មានប្រសាសន៍​បន្ថែម​ទៀត​ថា នៅ​ចុងឆ្នាំ​២០១៩​នេះ អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស​កម្ពុជា​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំ​មួយ គឺ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​ប្រឡង​លំដាប់​អន្តរជាតិ​លើក​ទី​២៤​នៅ​រាជធានី​ភ្នំពេញ ដែល​រំពឹង​ថា​នឹងមាន​សិស្សានុសិស្ស​រាប់ពាន់​នាក់ មកពី​៤០​ទៅ​៥០​ប្រទេស​ចូលរួម ដោយឡែក​សម្រាប់​កម្ពុជា ក៏​រំពឹងថា នឹង​មាន​សិស្ស​ពី​៣​ពាន់​ទៅ​៤​ពាន់​នាក់​ចូលរួម​ប្រកួតប្រជែង​ផងដែរ​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​០៩-១០ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ សិស្សសាលា​អាយ​ឃី​ដ​សាខា​ខេត្ត​សៀមរាប ចំនួន​៨​រូប​ក្នុងនោះ​ស្រី​មួយ​រូប បាន​ទៅ​ចូលរួម​ប្រឡង​កម្រិត​អន្តរជាតិ នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ចំណោសិ​ស្ស​ជា​ង​៣​ពាន់​នាក់​មកពី​៨០​ប្រទេស ហើយ​ក្នុង​សម័យ​ប្រឡង​អន្តរជាតិ​នោះ ពួកគាត់​ទាំង​៨​នាក់ ទទួលបាន​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ ល្អ​បំផុត និង​ទទួលបាន​ពានរង្វាន់​ជើងឯក​អន្តរជាតិ​កម្រិត​លេខ​១ ចំនួន​៤​នាក់ និង កម្រិត​លេខ​២​ចំនួន​៣​នាក់ ហើយ ពិសេស​ជាង​គេ​នោះ គឺ​ឈ្មោះ​ខេ​ត ឆេង​ហ័ង ភេទ​ប្រុស ឈ្នះ​ពានរង្វាន់​ជ័យលាភី​ជើងឯក​ផុត​លេខ​លើ​ឆាក​អន្តរជាតិ ៕

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: UCMAS​ខេត្តសៀមរាបប្រឡង​កម្រិត​អន្តរជាតិ​លើក​ទី​៤សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាបគាំទ្រ​ការតាំងពិព័រណ៍​ស្នាដៃ​សិស្សដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​

អាជ្ញាធរ​ខេត្ត​សៀមរាបគាំទ្រ​ការតាំងពិព័រណ៍​ស្នាដៃ​សិស្សដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​

គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​អប្សរា​ទស្សនៈកិច្ច​សិក្សា​ពី​បុរាណ​ដ្ឋា​ន​ជប៉ុន និង​ប្រជុំពិភាក្សា​កិច្ចសហការ​ជួសជុល​បុរាណ​ដ្ឋា​ន​កម្ពុជា​

គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​អប្សរា​ទស្សនៈកិច្ច​សិក្សា​ពី​បុរាណ​ដ្ឋា​ន​ជប៉ុន និង​ប្រជុំពិភាក្សា​កិច្ចសហការ​ជួសជុល​បុរាណ​ដ្ឋា​ន​កម្ពុជា​

បញ្ហា​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាបអាជ្ញាធរ​ខេត្ត​អះអាង​ថាមន្ត្រី​ជំនាញ​កំពុង​ចុះ​សិក្សា​រក​ទីតាំង​ចាក់សំរាម​ថ្មី​

បញ្ហា​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាបអាជ្ញាធរ​ខេត្ត​អះអាង​ថាមន្ត្រី​ជំនាញ​កំពុង​ចុះ​សិក្សា​រក​ទីតាំង​ចាក់សំរាម​ថ្មី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.