Friday, March 31, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​អប្សរា​ទស្សនៈកិច្ច​សិក្សា​ពី​បុរាណ​ដ្ឋា​ន​ជប៉ុន និង​ប្រជុំពិភាក្សា​កិច្ចសហការ​ជួសជុល​បុរាណ​ដ្ឋា​ន​កម្ពុជា​

ដោយ Pothe Thun
25/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយក​ស្ដីទី នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ទី​១៧-២៣ កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ប្រជុំ​ពិភាក្សា​បច្ចេកទេស គម្រោង​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត សិក្សា​ស្វែងយល់​តំបន់​បុរាណ​ដ្ឋា​ន​ជប៉ុន និង​ចូលរួម​សិក្ខាសាលា​អន្ដរជាតិ ស្តី​ពី​ការអភិរក្ស និង​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ទស្សនកិច្ច​នេះ គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ទៅ​ទស្សនា​នៅ​តំបន់​បេតិកភណ្ឌ​មួយចំនួន​របស់​ជប៉ុន ក្នុងនោះ​រួមមាន​ឧទ្យាន​បុរាណវិទ្យា យូ​ស៊ីណូ​ហ្គារី​(Yoshinogari) សារមន្ទីរ ណាកូ​យ៉ាក់ (Nagoya) ដែល​ស្ថិតនៅ​ខេត្ត​សា​ហ្គា ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន​។ ក្នុងនោះដែរ គណៈប្រតិភូ បាន​សិក្សា​ពី​បុរាណវត្ថុ ក៏ដូចជា​ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី​នៅ​ទីតាំង​នោះ​ផង​។ ទន្ទឹមនឹងនោះ គណៈប្រតិភូ​ក៏​បាន​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង និង​បច្ចេកទេស​ក្នុង​ការអភិរក្ស និង​ជួសជុល​តំបន់​បុរាណ​ដ្ឋា​ន​ទាំងពីរ​ខាងលើ​ផងដែរ​។​

​រីឯ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ គណៈប្រតិភូ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​នៃ​គណៈកម្មការ​កម្ពុជា និង​ជប៉ុន ដើម្បី​សិក្សា​និង​ផ្លាស់ប្ដូរ​បច្ចេកទេស​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត ដោយ​កិច្ចប្រជុំ​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​២​។ ទី​១​ផ្តោតលើ លទ្ធផល​សម្រេច​បាន​នៃ​គណៈកម្មការ​បច្ចេកទេស​កម្ពុជា និង​ជប៉ុន និង​ទី​២ បច្ចេកទេស​បុរាណ និង​ស្ពាន​ហាល​អង្គរវត្ត​។ កិច្ចប្រជុំ​នេះ​ដែរ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម ហង់ ពៅ និង​ភាគី​ជប៉ុន ដឹកនាំ​ដោយ​លោក​សាស្ដ្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សា​វ៉ា​។ សូមបញ្ជាក់​ថា​នេះ​ជា​កិច្ចប្រជុំ​លើក​ទី​៧​ហើយ នៃ​កិច្ចប្រជុំ​បច្ចេកទេស​ដើម្បី​ផ្លាស់ប្ដូរ​បច្ចេកទេស​លើ​គម្រោង​ជួសជុល​ស្ពាន​ហាល ដែល​កំពុង​ដំណើរការ​ជួសជុល​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ គណៈប្រតិភូ​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​អន្ដរជាតិ​ក្រោម​ប្រធានបទ “​អង្គរ​រស់​ឡើង​វិញ ការងារ​ជួសជុល​គឺ​ធ្វើ​ដោយ​ដៃ​ខ្មែរ​” ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក ហ៊ី​រ៉ូ​យ៉ា ស៊ី​អាន់​ដុ ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​អាស៊ី និង​លោក​សាស្ត្រាចារ្យ ស៊ឹ​តុមឹ សាគុ​ម៉ា អធិការបតី​នៃ​ស្ថាប័ន​អប់រំ​សូ​ហ្វី​យ៉ា អ្នកជំនាញ​ជប៉ុន សិស្ស និស្សិត ព្រមទាំង​ប្រជាជន​ជប៉ុន​ផង​ដែរ​។ ក្នុងឱកាស​នៃ​សិក្ខាសាលា​នេះ អ្នកជំនាញ​កម្ពុជា និង​ជប៉ុន​បាន​ធ្វើ​បទ​បង្ហា្ញ​ញ​ដល់​អង្គ​សិក្ខាសាលា​ក្រោម​ប្រធានបទ​ផ្សេងៗ​ជុំវិញ​ការងារ​អភិក្ស និង​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​។ សិក្ខាសាលា​ក៏បាន​រៀច​ចំ​វេទិកា​ពិភាក្សា​រួម​គ្នា​មួយ សម្របសម្រួល​ដោយ​ដោយ​សាស្ត្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សា​វ៉ា ដោយ​មាន​វាគ្មិន​កម្ពុជា និង​ជប៉ុន​ធ្វើ​កិច្ច​ពិភាក្សា និង​ឆ្លើយ​សំនួរ​ផ្សេងៗ​ដែល​បាន​លើកឡើង​ក្នុង​អង្គ​សិក្ខាសាលា​៕

​អត្ថបទ និង រូបថត : លោក ម៉ាត់ អា​រី​ហ្វីន​

Tags: គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​អប្សរា​ទស្សនៈកិច្ច​សិក្សា​ពី​បុរាណ​ដ្ឋា​ន​ជប៉ុនប្រជុំពិភាក្សា​កិច្ចសហការ​ជួសជុល​បុរាណ​ដ្ឋា​ន​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បញ្ហា​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាបអាជ្ញាធរ​ខេត្ត​អះអាង​ថាមន្ត្រី​ជំនាញ​កំពុង​ចុះ​សិក្សា​រក​ទីតាំង​ចាក់សំរាម​ថ្មី​

បញ្ហា​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាបអាជ្ញាធរ​ខេត្ត​អះអាង​ថាមន្ត្រី​ជំនាញ​កំពុង​ចុះ​សិក្សា​រក​ទីតាំង​ចាក់សំរាម​ថ្មី​

ជនជាតិ​ស្វីស​ម្នាក់រៃអង្គាស​ថវិកា​ជាង៣​លាន​ដុល្លាមក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​

ជនជាតិ​ស្វីស​ម្នាក់រៃអង្គាស​ថវិកា​ជាង៣​លាន​ដុល្លាមក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​

ឯកឧត្តមសៀងណាំ ចូលរួម​ឧបត្ថម្ភ​បច្ច័យកសាង​សាលា​ធម្មសភា​វត្ត​ប្រាសាទគោកចកក្រុង​សៀមរាប​

ឯកឧត្តមសៀងណាំ ចូលរួម​ឧបត្ថម្ភ​បច្ច័យកសាង​សាលា​ធម្មសភា​វត្ត​ប្រាសាទគោកចកក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1380 shares
    Share 552 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    535 shares
    Share 214 Tweet 134

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.