Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរ​ខេត្ត​សៀមរាបគាំទ្រ​ការតាំងពិព័រណ៍​ស្នាដៃ​សិស្សដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​

ដោយ Pothe Thun
25/02/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត​សៀមរាប សូម​គាំទ្រ​ចំពោះ​ការតាំងពិព័រណ៍​ស្នាដៃ​សិស្ស ដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សម្រាប់​សិស្សានុសិស្ស​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ព្រោះ​កម្មវិធី​វិទ្យាសាស្ត្រ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ខណៈពេល​ដែល​ប្រទេស​កម្ពុជា បាន​ធ្វើ​សមាហរណកម្ម​ខ្លួន ចូល​ក្នុង​តំបន់ និង​ពិភពលោក ហើយ​កំពុង​ដើរតួនាទី​យ៉ាង​សកម្ម ក្នុងឋានៈ​ជា​សមាជិក ស្មើភាព​និង​ស្មើ​សិទ្ធិ ក្នុង​កម្រិត​តំបន់ និង​ពិភពលោក​។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀត​ថា ប្រការ​សំខាន់​នោះ គឺ​ទាមទារ​ឲ្យមាន​ការអភិវឌ្ឍធនធាន​មនុស្ស សំដៅលើ​ការកសាង​សមត្ថភាព ទាំង​ចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព​ជំនាញ ការច្នៃប្រឌិត លើ​គ្រប់​វិស័យ ពិសេស​ផ្នែក​វិទ្យាសាស្ត្រ នឹង​បច្ចេកវិទ្យា សមត្ថភាព​ស្រាវជ្រាវ របកគំហើញ​ថ្មីៗ និង​ការអភិវឌ្ឍ ប្រកបដោយ​គុណភាព សមត្ថភាព​និង​គុណធម៌ ដែល​ជា​គន្លឹះ សម្រាប់​ទ្រទ្រង់​កំណើន សេដ្ឋកិច្ចជាតិ និង​ភាព​ប្រគួតប្រជែង​របស់​ប្រទេស ទាំង​ពេល​បច្ចុប្បន្ន និង​សម្រាប់​អនាគត ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​យ៉ាង​នេះ ក្នុង​ឱកាស​រៀបចំ​ការ​តាំងពិព័រណ៍​ស្នាដៃ​សិស្ស នៅក្នុង​បវិវេណ​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ កាលពី​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក ភិន សុវណ្ណរិទ្ធ នាយក​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ បានឲ្យដឹងថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​សាលា​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​សំខាន់​គឺ បំផុស ជំរុញ​លើក​ទឹក ចិត្ត​សិស្សានុសិស្ស ឲ្យ​ស្រឡាញ់ ចូលចិត្ត​អំពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឆ្លើយតប​ទៅនឹង​តម្រូវការ​ចំពោះមុខ ក្នុងទិសដៅ អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​គួររំលឹកថា ក្នុង​ឆ្នាំ​សិក្សា​កន្លងទៅ ក្រុម​វិទ្យាសាស្ត្រ​វិស្វកម្ម​នៃ​វិទ្យាល័យ​ហ៊ុន​សែន វត្ត​ស្វាយ ធ្លាប់​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នានា ដូចជា ការតាំង​ពិ​ពរ័​ណ៍​ស្នាដៃ​វិទ្យាសាស្ត្រ ឬ Stem ប្រទេស​ម៉ាឡេស៊ី ចំនួន​៤​លើក , ការតាំង​ពិ​ពរ័​ណ៍​ស្នាដៃ​អន្តរជាតិ​នៅ​ខេត្ត​Cheng quinng ប្រទេស​ចិន​បាន​មួយ​លើក , ការ​តាំងពិព័រណ៍​នៅ​សាលា​តិច​ណូ​៣​លើក និង​ការចូលរួម​ការតាំងពិព័រណ៍​ក្នុង​សន្និបាត​អប់រំ​ប្រចាំខេត្ត​ចំនួន​៣​លើក ៕

​អត្ថបទ និង រូបថត : លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបពិព័រណ៍​ស្នាដៃ​សិស្សវិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​អប្សរា​ទស្សនៈកិច្ច​សិក្សា​ពី​បុរាណ​ដ្ឋា​ន​ជប៉ុន និង​ប្រជុំពិភាក្សា​កិច្ចសហការ​ជួសជុល​បុរាណ​ដ្ឋា​ន​កម្ពុជា​

គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​អប្សរា​ទស្សនៈកិច្ច​សិក្សា​ពី​បុរាណ​ដ្ឋា​ន​ជប៉ុន និង​ប្រជុំពិភាក្សា​កិច្ចសហការ​ជួសជុល​បុរាណ​ដ្ឋា​ន​កម្ពុជា​

បញ្ហា​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាបអាជ្ញាធរ​ខេត្ត​អះអាង​ថាមន្ត្រី​ជំនាញ​កំពុង​ចុះ​សិក្សា​រក​ទីតាំង​ចាក់សំរាម​ថ្មី​

បញ្ហា​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាបអាជ្ញាធរ​ខេត្ត​អះអាង​ថាមន្ត្រី​ជំនាញ​កំពុង​ចុះ​សិក្សា​រក​ទីតាំង​ចាក់សំរាម​ថ្មី​

ជនជាតិ​ស្វីស​ម្នាក់រៃអង្គាស​ថវិកា​ជាង៣​លាន​ដុល្លាមក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​

ជនជាតិ​ស្វីស​ម្នាក់រៃអង្គាស​ថវិកា​ជាង៣​លាន​ដុល្លាមក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.